ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​នេ​តាន់​យ៉ា​ហ៊ូ​ឈាន​កាន់​អាណត្តិ​ទី​៥

5 ឆ្នាំ មុន

ប្រទេស​អី​ុ​ស្រា​អែ​ល ៖ នាយក​រដ្ឋមន្ត្រី​អី​ុ​ស្រា​អែ​ល​ចប់​អាណត្តិ លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ថ្ងៃ​ទី​៩​មីនា​។ ទោះបី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ គណបក្ស​របស់​លោក​និង​គណបក្សប្រឆាំង មាន​សំឡេង​ប្រដំប្រសង​គ្នា​ក្ដី តែ​វា​ច្បាស់​ណាស់​ដែល​លោក​ឈាន​ទៅ​កាន់​អាណត្តិ​ទី​៥​មួយទៀត​។ ពេល​ដែល​សន្លឹក​ឆ្នោត​ត្រូវ​បាន​រាប់​ជិត​រួចរាល់​នា​ថ្ងៃ​ទី​១០​មីនា…

ប្រទេស​អី​ុ​ស្រា​អែ​ល ៖ នាយក​រដ្ឋមន្ត្រី​អី​ុ​ស្រា​អែ​ល​ចប់​អាណត្តិ លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ថ្ងៃ​ទី​៩​មីនា​។ ទោះបី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ គណបក្ស​របស់​លោក​និង​គណបក្សប្រឆាំង មាន​សំឡេង​ប្រដំប្រសង​គ្នា​ក្ដី តែ​វា​ច្បាស់​ណាស់​ដែល​លោក​ឈាន​ទៅ​កាន់​អាណត្តិ​ទី​៥​មួយទៀត​។

ពេល​ដែល​សន្លឹក​ឆ្នោត​ត្រូវ​បាន​រាប់​ជិត​រួចរាល់​នា​ថ្ងៃ​ទី​១០​មីនា គណបក្ស​LIKOUD​របស់​លោក​នេ​តាន់​យ៉ា​ហ៊ូ ដណ្ដើម​បាន​កៅអី​៣៥ គឹ​បាន​កៅអី​ច្រើន​ជាង​គណបក្ស BLEU-BLANC​របស់​លោក​BENNY GANTZ​។ ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​ចប់​អាណត្តិ អាច​ទទួល​បាន​សំឡេង​ភាគច្រើន​ក្នុង​សភា លុះណាតែ​ធ្វើ​សម្ព័ន្ធភាព ជាមួយ​គណបក្ស​ស្ដាំ​និយម​និង​ស្ដាំ​និយម​ជ្រុល​តូច​ៗ ដែល​អាច​ឲ្យ​លោក​ទទួល​បាន​កៅអី​៦៥​គ្នុ​ង​ចំណោម​កៅអី​ទាំង​១២០​ក្នុង​សភា​។

អាយុ​៦៩​ឆ្នាំ​ហើយ​កាន់​អំណាច​អាណត្តិ​បន្តបន្ទាប់​គ្នា ចាប់តាំងពី​១០​ឆ្នាំ​មក​ហើយ លោក​នេ​តាន់​យ៉ា​ហ៊ូ ទោះ​មានការ​ចោទប្រកាន់​លើ​រឿង​ជា​ច្រើន ហើយ​រង​ការ​គំរាម​ចោទប្រកាន់​លោក ពី​រឿង​ពុក​រលួយ​និង​រំលោភ​បំពាន​លើ​ទំនុកចិត្ត​ក្ដី ក៏​ពេល​នេះ​លោក​នៅ​តែ​អាច​បន្ត​អាណត្តិ​ថ្មី​ទី​៥​មួយទៀត​។ នៅ​ទីស្នាក់ការ​គណបក្ស​LIKOUD លោក​នេ​តាន់​យ៉ា​ហ៊ូ ថ្លែង​ទៅ​កាន់​ពូក​អ្នកគាំទ្រ​នា​យប់​ថ្ងៃ​ទី​៩​មក​ទី​១០​មេ​សា​ថា នេះ​ជា​រាត្រី​នៃ​ជោគជ័យ​ដ៏​មហាសាល​មួយ​។ ភរិយា​របស់​លោក​ដែល​ជាប់​ការ​ចោទប្រកាន់​នានា ក៏​ចូលរួម​អបអរសាទរ​ជ័យជម្នះ​នៃ​ការ​បោះ​ឆ្នោត​មុន​កាលកំណត់​នេះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ