​ត្រឹមមួយថ្ងៃសោះ​ ស្លាប់​១០​នាក់ រ​របួសធ្ងន់​ស្រាល​២៦​នាក់


រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១០ ខែមេសា ​ឆ្នាំ​២០១៩​កើតឡើង​១៤​លើក​(​យប់​១០
លើក​)​ស្លាប់​១០​នាក់​(​ស្រី​៤​នាក់​) របួសធ្ងន់​២០​នាក់​(​ស្រី​៤​នាក់​) របួសស្រាល​៦​នាក់​ (​ស្រី​៤​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៧​លើក​ស្លាប់​៥​នាក់​,​មិន​គោរព​សិទ្ធ​ិ២​លើក​ស្លាប់​១​នាក់​,​មិន​ប្រកាន់​ស្តាំ​១​លើក​,​ប្រជែង​១​លើក​ស្លាប់​៣​នាក់​,​បត់​គ្រោះថ្នាក់​២​លើក​,​ស្រវឹង​១​លើក​ស្លាប់​១​នាក់ ។​សរុប​ស្លាប់​១០​នាក់​:​ម៉ូតូ​៦​នាក់​(​មិន​ពាក់មួក​៥​នាក់​) រថយន្ត​តូច​៤​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច :​ម៉ូតូ​និង​ម៉ូតូ​៥​លើក​,​ម៉ូតូ​និង​រថយន្ត​ធំ​២​លើក​ស្លាប់​៣​នាក់​,​ម៉ូតូ​ដួល​ខលួនឯង​២​លើក​ស្លាប់​២​នាក់​,​ម៉ូតូ​និង​យាន​ផ្សេង​ៗ២​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក​ស្លាប់​៣​នាក់​,​រថយន្ត​តូច​និង​ថ្មើរជើង​១​លើក​,​រថយន្ត​តូច​ក្រឡាប់​១​លើក​ស្លាប់​១​នាក់​។ បណ្តាល​ឲ្យ​ខូចខាត​យាន​២៨​គ្រឿង​នោះ​មាន : ម៉ូតូ​១៧​គ្រឿង​,​រថយន្ត​តូច​៦​គ្រឿង​,​រថយន្ត​ធំ​៣​គ្រឿង​,​យាន​ផ្សេង​ៗ២​លើក​,​ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៩​លើក​,​រថយន្ត​តូច​៣​លើក​,​រថយន្ត​ធំ​១​គ្រឿង​,​ត្រាក់ទ័រ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៣​លើក​,​ផ្លូវ​ខេត្ត​១០​លើក​,​ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន :​ ខេត្តកំពង់ស្ពឺ​១​លើក​ស្លាប់​៣​នាក់​(​ស្រី​២​នាក់​)​របួស​៥​នាក់​
(​ស្រី​២​នាក់​),​ភ្នំពេញ​៣​លើក ​ស្លាប់​២​នាក់​(​ស្រី​១​នាក់​)​របួស​៤​នាក់​, ខេត្ត​​ស្វាយ​រៀង​២​លើក​ស្លាប់​២​នាក់​របួស​១​នាក់​, ខេត្ត​​ស្ទឹង​ត្រែង​១​លើក​ស្លាប់​១​នាក់​របួស​៥​នាក់​(​ស្រី​៣​នាក់​), ខេត្ត​​ព្រះ​សីហ​នុ​១​លើក​ស្លាប់​ស្រី​១​នាក់​របួស​ស្រី​១​នាក់ និង​ខេត្តកណ្តាល​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១០ ​ខែមេសា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៣១៣៣​គ្រឿង​(​ម៉ូតូ​៦៣%) មធ្យោបាយ​ល្មើស​៧១៦​គ្រឿង​(៨៨%) អប់រំ​២៧៨​គ្រឿង ​(​ម៉ូតូ​៣៩%) មធ្យោបាយ​ពិន័យ​៤៣៨​គ្រឿង​​(​ម៉ូតូ​៩៩%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១០ ខែ​មិ​នា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៤៨​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​១០៩៤​គ្រឿង​ អប់រំ​២០៨​គ្រឿង​ ពិន័យ​ចំនួន​សរុប​២៦៤​គ្រឿង​ (​មួក​១៩៥​គ្រឿង​ កញ្ចក់​៦១​គ្រឿង​ ស្រវឹង១​គ្រឿង​ ផ្សេង​ៗ៨​គ្រឿង​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ