ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់​ភ្លើង​ធំ​ទៀត​ហើយ​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា

5 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ យោង​តាម​AFP​និង​រូបភាព​ទាំងឡាយ​ផ្សាយ​តាម​បណ្ដាញ​សង្គម​ថា រដ្ឋធានី​កា​រ៉ា​កាស់​និង​ផ្នែក​មួយ​ធំ​នៃ​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ត្រូវ​ធ្លាក់​ក្នុង​ភាព​ងងឹត​ជា​ថ្មី​កាលពី​យប់​ថ្ងៃ​ទី​៩​មក​១០​មេ​សា មក​ពី​ការ​ដាច់​ភ្លើង​ធំ​ថ្មី​ុ​។ ការ​ដាច់​ភ្លើង​ធំ​ថ្មី​នេះ​កើត​មាន​នា​វេលា​ម៉ោង​២៣​និង​២០​នាទី​ម៉ោង​ក្នុងស្រុក ប៉ះពាល់​ដល់​ផ្នែក​មួយ​ធំ​នៃ​រដ្ឋធានី ព្រមទាំង​តំបន់​សំខាន់​ៗ ក្នុង​រដ្ឋ​យ៉ាងតិច​១៨​ក្នុង​ចំណោម​រដ្ឋ​ទាំង​២៣​របស់​ប្រទេស​។…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ យោង​តាម​AFP​និង​រូបភាព​ទាំងឡាយ​ផ្សាយ​តាម​បណ្ដាញ​សង្គម​ថា រដ្ឋធានី​កា​រ៉ា​កាស់​និង​ផ្នែក​មួយ​ធំ​នៃ​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ត្រូវ​ធ្លាក់​ក្នុង​ភាព​ងងឹត​ជា​ថ្មី​កាលពី​យប់​ថ្ងៃ​ទី​៩​មក​១០​មេ​សា មក​ពី​ការ​ដាច់​ភ្លើង​ធំ​ថ្មី​ុ​។

ការ​ដាច់​ភ្លើង​ធំ​ថ្មី​នេះ​កើត​មាន​នា​វេលា​ម៉ោង​២៣​និង​២០​នាទី​ម៉ោង​ក្នុងស្រុក ប៉ះពាល់​ដល់​ផ្នែក​មួយ​ធំ​នៃ​រដ្ឋធានី ព្រមទាំង​តំបន់​សំខាន់​ៗ ក្នុង​រដ្ឋ​យ៉ាងតិច​១៨​ក្នុង​ចំណោម​រដ្ឋ​ទាំង​២៣​របស់​ប្រទេស​។ ទាំង​រដ្ឋាភិបាល​ទាំង​ក្រុមហ៊ុន​អគ្គិសនី​ជាតិ ពុំ​បាន​ធ្វើការ​ពន្យល់​ចំពោះ​ការ​ដាច់​ភ្លើង​ធំ​ថ្មី​នោះ​ឡើយ ខណៈ​មេដឹកនាំ​ប្រឆាំង​លោក​JUAN GUAIDO​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​នា​ថ្ងៃ​ទី​១០​មេ​សា ដើម្បី​តវ៉ា​ប្រឆាំង​ពី​ភាព​អសកម្ម​នៃ​សេវាកម្ម​សាធារណៈ​។

ចាប់តាំងពី​ថ្ងៃ​ទី​៧​មីនា​ដែល​មានការ​ដាច់​ភ្លើង​ដ៏​ធំ ធ្វើ​ឲ្យ​ប្រទេស​ស្ទើរ​ទាំងមូល​ងងឹត​សូន្យសុង​ដល់​ទៅ​៥​ថ្ងៃ ការ​ដាច់​ភ្លើង​មាន​ជាប់​រដឹក​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា ធ្វើ​ឲ្យ​ប៉ះពាល់​ជា​ពិសេស​ដល់​សេវាកម្ម​ចែកចាយ​ទឹក ការ​ដឹក​ជញ្ជូន​និង​បណ្ដាញទូរស័ព្ទ​ព្រមទាំង​អី​ុ​ន​ធើ​រ​ណេ​ត​។ រដ្ឋាភិបាល​របស់​ប្រធានាធិបតី​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ បាន​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​ការ​ដាច់​ភ្លើង​នោះ លើ​ការ​វាយប្រហារ​អេ​ឡិច​ត្រូ​ម៉ា​ញ៉េ​ទិ​ក និង​CYBERNETIQUES ប្រឆាំង​មជ្ឈមណ្ឌល​វា​រី​អគ្គិសនី​GURI ដែល​ផលិត​ថាមពល​៨០%​របស់​ប្រទេស​។ រដ្ឋាភិបាល​នោះ​ក៏​ចោទប្រកាន់​លើ​សហរដ្ឋអាមេរិក​ដែរ​ថា ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​ទាំងនេះ ក្នុង​គោលបំណង​បង្ក​អ​ស្ថេ​រ​ភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ