ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​សេនាប្រមុខ​HAFTAR​ដែល​ឲ្យ​កងទ័ព​វាយលុក​ក្រុង​ទ្រី​ប៉ូ​លី​ជា​នរណា?

5 ឆ្នាំ មុន

ប្រទេស​លី​ប៊ី ៖ កងទ័ព​ជាតិ​លី​ប៊ី​របស់​សេនាប្រមុខ KHALIFA HAFTAR ដែល​ត្រួតត្រា​ផ្នែក​មួយ​ដ៏​ធំ​របស់​ប្រទេស មក​ដល់​ថ្ងៃ​ទី​៩​មេ​សា នៅ​តែ​បន្ត​ការ​វាយលុក​ប្រឆាំង​ក្រុង​ទ្រី​ប៉ូ​លី​ជាទី​តាំងរបស់​រដ្ឋាភិបាល​រួបរួម​ជាតិ ទទួលស្គាល់​ដោយ​អ​.​ស​.​ប ប៉ុន្តែ​ហាក់ដូចជា​ចុះ​ខ្សោយ​។…

ប្រទេស​លី​ប៊ី ៖ កងទ័ព​ជាតិ​លី​ប៊ី​របស់​សេនាប្រមុខ KHALIFA HAFTAR ដែល​ត្រួតត្រា​ផ្នែក​មួយ​ដ៏​ធំ​របស់​ប្រទេស មក​ដល់​ថ្ងៃ​ទី​៩​មេ​សា នៅ​តែ​បន្ត​ការ​វាយលុក​ប្រឆាំង​ក្រុង​ទ្រី​ប៉ូ​លី​ជាទី​តាំងរបស់​រដ្ឋាភិបាល​រួបរួម​ជាតិ ទទួលស្គាល់​ដោយ​អ​.​ស​.​ប ប៉ុន្តែ​ហាក់ដូចជា​ចុះ​ខ្សោយ​។

ចាប់តាំងពី​យូរ​មក​ហើយ​ជា​មនុស្ស​ជិតដិត​នឹង​អា​មេ​រិ​ក សេនាប្រមុខ​រូប​នោះ​បច្ចុប្បន្ន​ពឹងពាក់​លើ​មហាអំណាច​បរទេស​ផ្សេង​ៗ​។ សេនាប្រមុខ​KHALIFA HAFTAR​មិន​ត្រឹមតែ​ចង់​ក្លាយជា​បុរស​ខ្លាំង​នៅ​ភាគ​ខាងកើត​ប្រទេស​ប៉ុណ្ណោះ​ទេ តែ​នៅ​លី​ប៊ី​ទាំងមូល​។ គាំទ្រ​ដោយ​សភា​ក្រុង​TABROUK ជាទី​តាំងរបស់​រដ្ឋាភិបាល​ភាគ​ខាងកើត​លី​ប៊ី ចាប់តាំងពី​ឆ្នាំ​២០១៤​មក សេនាប្រមុខ​អាយុ​៧៥​ឆ្នាំ​រូប​នោះ ដែល​កងកម្លាំង​របស់​លោក​ត្រួតត្រា​ផ្នែក​មួយ​ដ៏​ធំ​នៃ​ប្រទេស ចង់វាយ​ដណ្ដើម​យក​ភាគ​ខាងលិច​ប្រទេស​និង​រដ្ឋធានី​ទ្រី​ប៉ូ​លី​ទៀត​។
រដ្ឋធានី​ទ្រី​ប៉ូ​លី​ជាទី​តាំងរបស់​រដ្ឋាភិបាល​រួបរួម​ជាតិ​ដែល​មាន លោក​FAYEZ AL SARRAJ​ជា​នាយក​រដ្ឋមន្ត្រី ទទួលស្គាល់​ដោយ​អ​.​ស​.​ប ប៉ុន្តែ​មាន​អំណាច​ពុំ​ទូលំទូលាយ​។

ទោះបី​យ៉ាងណា​កងកម្លាំង​របស់​លោក​HAFTAR ដែល​បើក​ធ្វើ​ចាប់តាំងពី​ស​ប្ដា​ហ៍​មុន​មក នូវ​ការ​វាយលុក​មួយ​លើ​ក្រុង​ទ្រី​ប៉ូ​លី ជួប​ប្រទះ​នឹង​ការ​វាយ​ទប់ទល់ របស់​បណ្ដា​កងជីវពល​ប្រដាប់​អាវុធ​ខ្លាំង​ៗ ដែល​គាំទ្រ​លោក​SARRAJ​។ ខណៈ​ជម្លោះ​ដោយ​អាវុធ​ថ្មី​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​របស់​ពលរដ្ឋ​ក្រុង​ទ្រី​ប៉ូ​លី តែ​ពលរដ្ឋ​នោះ​មួយ​ផ្នែក​មាន​បំណង​ចង់បាន​ប្រទេស​លី​ប៊ី​ឯកភាព​មួយ ហើយ​ងាក​មក​គាំទ្រ​សេនាប្រមុខ​HAFTAR​។

កាសែត​បារាំង​LE FIGARO​បាន​ចេញផ្សាយ​អត្ថបទ​មួយ​ដែល​នាំ​ឲ្យ​ស្គាល់​សេនាប្រមុខ​រូប​នោះ​។ កើត​ក្នុង​ឆ្នាំ​១៩៤៣​នាយទាហាន​សកម្ម​រូប​នោះ ធ្លាប់​ចូលរួម​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​១៩៦៩ ដែល​នាំ​ទៅ​ដល់​ការ​ផ្ដួលរំលំ​ព្រះមហាក្សត្រ​IDRIS​ទី​១ ហើយ​នាំ​ទៅ​រក​ការ​ឡើង​កាន់​អំណាច​របស់​វរសេនីយឯក​កា​ដា​ហ្វី​។ ក្នុង​ឆ្នាំ​១៩៨៧ លោក​ជា​អ្នកដឹកនាំ​កងកម្លាំង​ប្រតិបត្តិការ​មួយ​របស់​លី​ប៊ី វាយប្រហារ​ប្រឆាំង​កងទ័ព​ឆា​ដ​។ ដោយ​ទទួល​បរាជ័យ​លោក​ត្រូវ​គេ​ចាប់​បាន​ហើយ​យក​ទៅ​ឃុំឃាំង នៅ​រដ្ឋធានី​ឆា​ដ​ក្រុង​យ៉ា​មេ​ណា រួច​នៅ​ទីនោះ​លោក​បាន​បែរខ្នង​ហើយ​ត្រូវ​បាន​សហរដ្ឋអាមេរិក​ឲ្យ​ដឹកនាំ​ក្នុង​ប្រទេស​ឆា​ដ កងកម្លាំង​មួយ​ហៅ​កងកម្លាំង​HAFTAR​។ កងកម្លាំង​នោះ​បង្កើត​ឡើង​សម្រាប់​ផ្ដួលរំលំ​លោក​កា​ដា​ហ្វី​នៅ​លី​ប៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ