ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​បំបាំងកាយ​F35​របស់​ជប៉ុន​ធ្លាក់​ក្នុង​សមុទ្រ

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ពអាកាស​ជប៉ុន​ថ្លែង​កាលពី​ថ្ងៃ​ទី​១០ ​មេ​សា​ថា បណ្ដា​ក្រុម​អ្នករុករកបាន​រក​ឃើញ​បំណែក​របស់​យន្តហោះ​ប្រដេញ​បំបាំងកាយធុន ​F35​ផលិត​ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក LOCKHEED MARTIN របស់​កងទ័ពអាកាស​ជប៉ុន​១​គ្រឿង ដែល​បាត់ដាន​កាលពី​ថ្ងៃ​ទី​៩​មេ​សា…

ប្រទេស​ជប៉ុន ៖ អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ពអាកាស​ជប៉ុន​ថ្លែង​កាលពី​ថ្ងៃ​ទី​១០ ​មេ​សា​ថា បណ្ដា​ក្រុម​អ្នករុករកបាន​រក​ឃើញ​បំណែក​របស់​យន្តហោះ​ប្រដេញ​បំបាំងកាយធុន ​F35​ផលិត​ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក LOCKHEED MARTIN របស់​កងទ័ពអាកាស​ជប៉ុន​១​គ្រឿង ដែល​បាត់ដាន​កាលពី​ថ្ងៃ​ទី​៩​មេ​សា ពីលើ​មហាសមុទ្រ​ប៉ា​សី​ុ​ហ្វិ​ក នៅ​ក្បែរ​ប្រទេស​ជប៉ុន​។

អ្នកនាំពាក្យ​រូប​នេះ​ថ្លែង​ទៅ​កាន់​រ៉​យ​ទ័​រថា អ្នក​បើក​យន្តហោះ​នោះ​នៅ​តែ​បាត់​ខ្លួន​។ កងទ័ពអាកាស​ជប៉ុន​រៀបរាប់​ថា យន្តហោះ​ប្រដេញ​នោះ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​១៣៥​គីឡូម៉ែត្រ ខាងកើត​មូលដ្ឋាន​អាកាសចរណ៍​នៃ​ទីក្រុង​អា​អូ​ម៉ូ​រី នា​វេលា​ម៉ោង​១០​និង​២៧​នាទី​ម៉ោង​សកល​ថ្ងៃ​ទី​៩​មេ​សា ពេល​បាត់ដាន​ពី​រ៉ា​ដា​។

នេះ​ជា​ការ​បាត់បង់​លើក​ដំបូង​នូវ​យន្តហោះ​ធុន​F35A​ជំនាន់​ទី​៥ ហើយ​ជា​គ្រោះថ្នាក់​លើក​ទី​២​ប៉ុណ្ណោះ​នៃ​យន្តហោះ​F35 ចាប់តាំងពី​ដាក់​ឲ្យ​ប្រើប្រាស់​ជិត​២​ទស​វត្ស​មក​ហើយ​។ យន្តហោះ​ជួប​គ្រោះថ្នាក់​នេះ​ត្រូវ​បាន​ប្រគល់​ឲ្យ កាលពី​ខែឧសភា​ឆ្នាំ​២០១៨ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​បញ្ជា​ទិញ​លើក​ដំបូង​របស់​ជប៉ុន​នៃ​យន្តហោះ​F35 ពី​ក្រុមហ៊ុន LOCKHEED MARTIN​។

ក្រុង​តូ​ក្យូ​គ្រោង​ទិញ​យន្តហោះ​ប្រដេញ​បំបាំងកាយ​ធុន​នោះ ៨៧​គ្រឿង​ថែម​ទៀត​ដើម្បី​ប្រឈម​មុខ​នឹង​ឥទ្ធិពល កាន់តែ​ខ្លាំង​របស់​ចិន​ក្នុង​តំបន់​ប៉ា​សី​ុ​ហ្វិ​ក​ខាងលិច​។ មួយ​ផ្នែក​នៃ​យន្តហោះ​F35​ដែល​រដ្ឋាភិបាល​ជប៉ុន​គ្រោង​ទិញ ត្រូវ​ដាក់​ពង្រាយ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​នៅ​ទីនោះ​ជប៉ុន​ទាមទារ​យក​កោះ​នានា​។ យន្តហោះ​ធុន​F35​មួយ​គ្រឿង បើ​តាម​តម្លៃ​ទើបនឹង​បញ្ចុះ​ច្រើន គឺ​ប្រមាណ​ជា​៨៩,២​លាន​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ