ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​AIRBUS-BOEING​លោក​ត្រាំ​គំរាម​បង្កើន​ពន្ធគយ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​៩​មេ​សាបាន​គំរាម​សហភាព​អឺរ៉ុប​ពី​ការ​បង្កើន​ពន្ធគយ​ថ្មី ប្រសិនបើ​សហភាព​អឺរ៉ុប​ពុំ​បញ្ឈប់ ឧបត្ថម្ភកធន​(​ប្រាក់​ជំនួយ​)​ដល់​ក្រុមហ៊ុន​AIRBUS​ទេ​នោះ​។ បែប​នេះ​ជា​ការ​គំរាមកំហែង​ដល់​បទ​ឈប់​បាញ់​ខាង​ពាណិជ្ជកម្ម​ដ៏​ផុយ​ស្រួយ​។ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​WTO គូសបញ្ជាក់​ថា របប​ឧបត្ថម្ភកធន​របស់​សហភាព​អឺរ៉ុប…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​៩​មេ​សាបាន​គំរាម​សហភាព​អឺរ៉ុប​ពី​ការ​បង្កើន​ពន្ធគយ​ថ្មី ប្រសិនបើ​សហភាព​អឺរ៉ុប​ពុំ​បញ្ឈប់ ឧបត្ថម្ភកធន​(​ប្រាក់​ជំនួយ​)​ដល់​ក្រុមហ៊ុន​AIRBUS​ទេ​នោះ​។ បែប​នេះ​ជា​ការ​គំរាមកំហែង​ដល់​បទ​ឈប់​បាញ់​ខាង​ពាណិជ្ជកម្ម​ដ៏​ផុយ​ស្រួយ​។

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​WTO គូសបញ្ជាក់​ថា របប​ឧបត្ថម្ភកធន​របស់​សហភាព​អឺរ៉ុប មាន​ផល​ប៉ះពាល់់់​អវិជ្ជមាន លើ​អា​មេ​រិ​ក ដែល​នឹង​នាំ​ឲ្យ​មានការ​យកពន្ធ​១១​ពាន់​លាន​ដុល្លារ​លើ​ផលិតផល​អឺរ៉ុប​។ ប្រធានាធិបតី​អា​មេ​រិ​កបាន​សរសេរ​តាម​TWITTER​ថា សហភាព​អឺរ៉ុប​កេង​យកចំណេញ​ពី​សហរដ្ឋអាមេរិក​ខាង​ពាណិជ្ជកម្ម ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​។ រឿង​នោះ​នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​។

ជម្លោះ​រវាង​BOEING​និង​AIRBUS​មាន​ចាប់តាំងពី​១៤​ឆ្នាំ​មក​ហើយ​។ សហរដ្ឋអាមេរិក​និង​អឺរ៉ុប​បាន​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​មុខ​WTO និង​ថា​ជួយ​ផ្ដល់​ជំនួយ​ខុសច្បាប់​ដល់​គ្រុម​ហ៊ុន​ផលិត​យន្តហោះ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​។ តំំ​ណា​ង​ពាណិជ្ជកម្ម​អា​មេ​រិ​កបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៨​មេ​សា បញ្ជី​បណ្ដា​ផលិតផល​ដែល​អាច​បង្កើន​ពន្ធ ប្រសិនបើ​សហភាព​អឺរ៉ុប​ពុំ​បោះបង់​ចោល របប​ឧបត្ថម្ភកធន​មួយ​ចំនួន​ដល់​AIRBUS​ទេ​នោះ​។ តាម​តំណាង​នោះ​ថា​របប​ឧបត្ថម្ភកធន​អឺរ៉ុប​ដល់​AIRBUS ប៉ះពាល់​ដល់​សហរដ្ឋអាមេរិក ក្នុង​កម្រិត​១១​ពាន់​លាន​ដុល្លារ នៃ​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​ក្នុង​មួយ​ឆ្នាំ​ៗ និង​ថា​អា​មេ​រិ​ក​ត្រៀម​ចាត់​បណ្ដា​វិធានការ​តបត​វិញ ចាប់តាំងពី​រដូវក្ដៅ​នេះ​ទៅ​។ បណ្ដា​ផលិតផល​អឺរ៉ុប​ដែល​អាច​រង​ការ​បង្កើន​ពន្ធគយ​របស់​អា​មេ​រិ​ក មាន​ដូច​ជា​ផ្នែក​យន្តហោះ សាច់ ត្រីសូ​ម៉ុ​ន ហ្វ្រូ​ម៉ា ផ្លែ​ឈើ ប្រេង​អូ​លីវ​ឬ​ស្រា​ជាដើម​។ ប្រភព​មួយ​របស់​គណៈកម្មាធិការ​អឺរ៉ុប​មាន​ប្រតិកម្ម​កាលពី​ថ្ងៃ​ទី​៩​មេ​សា​ថា វិធានការ​តបត​នោះ​ដូច​ជា​ជ្រុល​ពេក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ