ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខ ៖ កំពុងយាមសុខៗស្រាប់តែ​ឃើញផ្សែងខ្មួលខ្មាញ់ហុយចេញ​ពីក្នុង​ឃ្លាំង…ផ្អើល​សង្កាត់បឹងរាំង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អគ្គីភ័យ​បាន​ឆាបឆេះ​ឃ្លាំង​ស្តុ​ក​អីវ៉ាន់​​ក្នុង​ក្រុម​ហ៊ុន​មួយ​យ៉ាង​សន្ធោសន្ធៅ​ផ្អើល​រថយន្ត​ពន្លត់អគ្គីភ័យ​បាញ់​ទឹក​អស់​២​គ្រឿង​ទើប​រលត់ ។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៩​ តាម​បណ្តោយ​ផ្លូវ​៦៣​កែង​ផ្លូវ​១៥៤ នៅ​ចំណុច​ផ្ទះ​លេខ​៥០ ក្រុមហ៊ុន​យីហោ​HCC…

រាជធានីភ្នំពេញ ៖ អគ្គីភ័យ​បាន​ឆាបឆេះ​ឃ្លាំង​ស្តុ​ក​អីវ៉ាន់​​ក្នុង​ក្រុម​ហ៊ុន​មួយ​យ៉ាង​សន្ធោសន្ធៅ​ផ្អើល​រថយន្ត​ពន្លត់អគ្គីភ័យ​បាញ់​ទឹក​អស់​២​គ្រឿង​ទើប​រលត់ ។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៩​ តាម​បណ្តោយ​ផ្លូវ​៦៣​កែង​ផ្លូវ​១៥៤ នៅ​ចំណុច​ផ្ទះ​លេខ​៥០ ក្រុមហ៊ុន​យីហោ​HCC ស្ថិត​​ក្នុង​ក្រុម​១២ ភូមិ​៣ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ឯកជន​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គាត់​កំពុង​តែ​យាម​នៅ​​ក្រុមហ៊ុន​ខាងលើ​ លុះ​ដល់វេលា​ម៉ោង​កើតហេតុ​​ស្រាប់តែ​មាន​ផ្សែង​​ខ្មួលខ្មាញ់​​ហុយ​ចេញ​​ពីឃ្លាំង​ស្តុកអីវ៉ាន់​ក្នុង​ក្រុម​ហ៊ុន​ខាងលើ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សន្តិសុខ​ចាក់សោ​បើកទ្វារ​ឃ្លាំង​ភ្លាម​ៗ​ឃើញ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ចេញ​មក​ក្រៅ​យ៉ាង​ខ្លាំង​ ទើប​សន្តិសុខ​យក​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​អស់​៣​ទៅ​៤​បំពង់​នៅ​តែ​មិន​រលត់​ ទើប​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​រាំង​ចុះ​អន្តរាគមន៍​រាយការណ៍​​ហៅ​រថយន្ត​ពន្លត់​អគ្គី​ភ័យ​ចុះ​មក​ធ្វើការ​បាញ់​ទឹក​ពន្លត់​​ចំនួន​​៣​គ្រឿង ប៉ុន្តែ​បាញ់​អស់​ទឹកតែ​២​រថយន្ត​​ប៉ុណ្ណោះ ។

សមត្ថកិច្ច​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ម្ចាស់​ក្រុមហ៊ុន​កើតហេតុ​ខាងលើ​នេះ​មានឈ្មោះ​ជា ឡេ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ​។

ក្នុង​​ហេតុការណ៍​ខាងលើ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​សម្ភា​រៈ​ដូច​ជា​ថ្នាំ​បាញ់​សំលាប់​សត្វល្អិត​ និ​ង​ម៉ាស៊ីន​
សំអាតផ្ទះ​មួយ​ចំនួនផងដែរ​ ​តែ​មិន​បង្ក​អោយមាន​​គ្រោះថ្នាក់​ ឬ​រង​​របួស​ដល់​​មនុស្ស​ណា​ម្នាក់​ឡើយ ។

អគ្គី​ភ័យ​ខាងលើ​នេះ​បាន​រលត់​អស់ទាំង​ស្រុង​នៅ​វេលា​ម៉ោង​៤ទៀប​ភ្លឺ​ថ្ងៃ​ដដែល ។ ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​មានអគ្គិភ័យ​​ឆាបឆេះ​ឃ្លាំងស្តុកអីវ៉ាន់​ខាងលើ សមត្ថកិច្ច​​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូងថា​ ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ