អាសូរណាស់! មន្ត្រីយោធា និង​ប្រពន្ធ​ជួបគ្រោះអកុសល​យ៉ាងរន្ធត់​


រាជធានីភ្នំពេញ ៖ មន្ត្រី​យោធា​​ម្នាក់​ជិះ​ម៉ូតូ​ឌុប​​ប្រពន្ធ​ត្រឡប់​មក​ពី​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​វិញ​ បានជួប​គ្រោះថ្នាក់​​ទាក់ទង​ដៃចង្កូត​ជាមួយ​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ បណ្តាល​ឲ្យ​ដួល​ចូល​ក្រោម​កង់​រថយន្ត​ស្ទូច​ធុនធំ​មួយ​គ្រឿង​ទៀត​កិន​ស្លាប់​ទាំង​ពីរ​នាក់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ថ្ងៃ​ទី​៩ ខែ​មិ​នា ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ខាងត្បូង​ស្ថានីយប្រេងឥន្ធនៈ ​មួយកន្លែង​​មាន​ចំងាយ​ប្រមាណ​២០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​១០០៣ ស្ថិត​ក្នុងភូមិ​ឧក​ញ្ញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

​ជនរងគ្រោះដែលស្លាប់ទាំង​​២នាក់​ខាងលើ ក្នុង​នោះ​បុរស​ជា​ប្តី​ឈ្មោះ ញ្ញាណ សៅ​វុ​ទ្ធី អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​យោធា ស្នាក់​នៅ​ក្នុង​បុរី​ពិភព​ថ្មី​ចំការ​ដូង ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ មានស្រុក​កំណើត​នៅ​ភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ ជា​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ភី​ស៊ី​អិ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​ ២HH-០៩០៩ ។ ចំណែក​ប្រពន្ធ​មិនត្រូវបានស្គាល់អត្ត​សញ្ញាណ​។

ចំណែក​រថយន្ត​ស្ទូច​ធុន​​ធំ​មួយ​គ្រឿង​ ម៉ាក KATO ពណ៌​លឿង ពាក់​ស្លាក​លេខ​ ៥A-០៨៨៩ បើកបរ​ដោយ​បុរស​ម្នាក់មិនស្គាល់​អត្ត​សញ្ញាណ បានរត់គេចខ្លួន​បាត់ និង​​បុរស​ម្នាក់ជា​ព្រូ មិនស្គាល់អត្ត​សញ្ញាណ បានរត់គេចខ្លួនបាត់ ។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ខាងលើ​ជិះ​​ម៉ូតូ​មួយ​គ្រឿង​ម៉ាកភីស៊ីអិច ឌុ​ប​គ្នា​ចេញ​មក​ពី​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១០០៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ស្រប​ពេល​នោះ​ដែរ​​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត​ម៉ាក​ឃ្លី​ក​ មិន​ចាំ​ស្លាក​លេខ ​បាន​​បើកបរ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​។​

ប្រភពដដែលបាន​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ម៉ូតូ​ឃ្លី​ក​​ព្យាយាម​បើក​ជែង​ម៉ូតូ​ជន​រង​គ្រោះ​ដោយ​មិន​ប្រយ័ត្ន​ក៏​​បាន​ទាក់​ដៃចង្កូត​ជាមួយ​​ម៉ូតូ​ជន​រង​គ្រោះ​ បណ្តាល​ឲ្យ​ម៉ូតូ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​នោះ​ដួល ចំណែក​ម៉ូតូ​​ម៉ាកឃ្លីក​នោះ​បាន​បន្ថែម​ល្បឿន​ជិះ​គេចខ្លួន​បាត់​​ ។​​ ស្រប​ពេល​​នោះ​ដែរ​ ក៏​ស្រាប់តែ​មាន​រថយន្ត​ស្ទូច​ធុន​​ធំ​មួយ​គ្រឿង​ម៉ាក KATO បើកបរក្នុង​ទិស​ដៅ​ស្របគ្នា​បើក​មក​ពីក្រោយ​ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​ជ្រុលកិនពីលើ​​ស្ត្រី​ជា​ប្រពន្ធ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ និង​កិន​ពីលើ​បុរស​ជា​ប្តី​អូស​ជិត​២០​ម៉ែត្រ​ជាប់​ក្រោម​កង់​រថយន្ត​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​​រួម​ទាំង​ព្រូ​ក៏​បាន​នាំ​គ្នា​ចុះ​ពីលើ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​។

បន្ទាប់ពីកើតហេតុ គេឃើញ​​សមត្ថ​កិច្ច​មូលដ្ឋាន​ និង​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​សែន​សុខ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ឆែកឆេរ​ខាងក្រោម​កែបម៉ូតូ​របស់​ជន​រង​គ្រោះ​ដើម្បី​រក​អត្តសញ្ញាណ​ និង​ទាក់ទង​ទៅ​សាច់ញាតិ​។ បន្ទាប់​ពី​ឆែកឆេរ​ សមត្ថកិច្ច​បាន​រក​ឃើញ​កាបូបដៃ​ចំនួន​ពីរ​ដែល​មាន​លុយ​ចំនួន​៥១២​ដុល្លារ លុយ​ខ្មែរ​ចំនួន​១០​ម៉ឺន​រៀល និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង រួម​ទាំង​អត្តសញ្ញាណ​ប័ណ្ណ​របស់​បុរស​ជា​ប្តី​មួយ​សន្លឹក និង​កាត​គ្រី​ម៉ូតូ​មួយ​សន្លឹក​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ក៏​បាន​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ និង​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិ
យាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​។ ដោយឡែក​សព​ជន​រង​គ្រោះទាំងពីរនាក់​​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​វត្ត​ស្ទឹង​មាន​ជ័យ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ