ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​មេដឹកនាំ​ប្រឆាំង​ហុងកុង​៣​នាក់

5 ឆ្នាំ មុន

ទីក្រុង​ហុងកុង ៖ បណ្ដា​មេដឹកនាំ​នៃ​ចលនា​ប្រឆាំង​ក្រុង​ហុងកុង​ក្រុម​OCCUPY កាលពី​ថ្ងៃ​ទី​៩​មេ​សា​ទទួល​ការ​កាត់ទោស ពី​បទ​បង្ក​ឲ្យ​មានការ​រំខាន​នានា​ជា​សាធារណៈ​។ ក្រោយ​ការ​ប្រកាស​ពី​ការ​កាត់ទោស​មេដឹកនាំ​ប្រឆាំង​ទាំង​៩​នាក់​នោះ អ្នកគាំទ្រ​ចលនា​នេះ ដែល​កាលពី​ឆ្នាំ​២០១៤ ក្រឡុក​ក្រុង​ហុងកុង​ជិត​៣​ខែ ច្រើន​សិប​នាក់​បាន​លើកគ្នា​តវ៉ា​។…

ទីក្រុង​ហុងកុង ៖ បណ្ដា​មេដឹកនាំ​នៃ​ចលនា​ប្រឆាំង​ក្រុង​ហុងកុង​ក្រុម​OCCUPY កាលពី​ថ្ងៃ​ទី​៩​មេ​សា​ទទួល​ការ​កាត់ទោស ពី​បទ​បង្ក​ឲ្យ​មានការ​រំខាន​នានា​ជា​សាធារណៈ​។ ក្រោយ​ការ​ប្រកាស​ពី​ការ​កាត់ទោស​មេដឹកនាំ​ប្រឆាំង​ទាំង​៩​នាក់​នោះ អ្នកគាំទ្រ​ចលនា​នេះ ដែល​កាលពី​ឆ្នាំ​២០១៤ ក្រឡុក​ក្រុង​ហុងកុង​ជិត​៣​ខែ ច្រើន​សិប​នាក់​បាន​លើកគ្នា​តវ៉ា​។

មេដឹកនាំ​ប្រឆាំង​៣​រូប សាស្ត្រាចារ្យ​ច្បាប់​លោក​BENNY TAI​អាយុ​៥៤​ឆ្នាំ សាស្ត្រាចារ្យ​សង្គមវិទ្យា​លោក​CHAN KIM MAN​អាយុ​៦០​ឆ្នាំ​និង​គ្រូ​ប្រដៅ​សាសនា​ចូល​និវត្តន៍​លោក​CHU YIU MING​អាយុ​៧៥​ឆ្នាំ ដែល​សុទ្ធតែ​បដិសេធ​ការ​ចោទប្រកាន់ ត្រូវ​ទទួល​ការ​កាត់ទោស​ពី​បទ​បង្ក​ការ​រំខាន​សាធារណៈ​។

ម្យ៉ាងវិញទៀត​លោក​BENNY TAI​និង​លោក​CHAN KIM MAN​ទទួល​ការ​កាត់ទោស​ពី​បទ​អុជអាល​ឲ្យ​ប្រព្រឹត្ត​ចលាចល​សាធារណៈ​។ លោក​BENNY TAI​មុន​ការ​ប្រកាស​សាលក្រម បាន​និយាយ​ទៅ​កាន់​រ៉​យ​ទ័​រថា យើង​នឹង​បន្ត​ការ​តស៊ូ​របស់​យើង​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។ បើ​យើង​ប្រព្រឹត្ត​ការ​បះបោរ​ស៊ី​វិល ក៏​ព្រោះតែ​យើង​ចង់បាន​យុត្តិធម៌​នៅ​ហុងកុង​។

អ្នកជាប់ចោទ​៦​នាក់​ទៀត​ក៏​ទទួល​ការ​កាត់ទោស ដោយ​បទចោទប្រកាន់​យ៉ាងតិច​មួយ​ពី​បទ​រំខាន​សាធា​រណៈ​ដែរ​។ សម្រាប់​ពេល​នេះ​ចៅក្រម នៅ​ពុំ​ទាន់​ប្រកាស​ថា​តើ​ពួក​គេ​ទទួលទោស​ជាប់គុក​ឬ​ពិន័យ​បែប​ណា​​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ