ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៥​នាក់ របួសធ្ងន់​ស្រាល​១៤​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​៩ ខែមេសា ឆ្នាំ​២០១៩ ​កើតឡើង​១២​លើក​(​យប់​៥ លើក​)​ស្លាប់​៥​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១២​នាក់​(​ស្រី​៥​នាក់​) របួសស្រាល​ប្រុស…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​៩ ខែមេសា ឆ្នាំ​២០១៩ ​កើតឡើង​១២​លើក​(​យប់​៥ លើក​)​ស្លាប់​៥​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១២​នាក់​(​ស្រី​៥​នាក់​) របួសស្រាល​ប្រុស ២​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​២​លើក​ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធិ​៣​លើក​ស្លាប់​១​នាក់​,​មិន​ប្រកាន់​ស្តាំ​១​លើក​, ប្រជែង​១​លើក​ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​២​លើក​, ស្រវឹង​១​លើក​ស្លាប់​១​នាក់​, កត្តា​ផ្លូវ​១​លើក​, កត្តា​យាន​១​លើក ។​សរុប​ស្លាប់​៥​នាក់​:​ម៉ូតូ​៤​នាក់​(​មិ​ន​ពាក់មួក​៣​នាក់​) ថ្មើរជើង​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​រថយន្ត​តូច​៨​លើក​ស្លាប់​៣​នា ក់​,​ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​ថ្មើរជើង​១​លើក​,​រថយន្ត​តូច​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​ធំ​និង​ថ្មើរជើង​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​២១​គ្រឿង​នោះ​មាន : ម៉ូតូ​១០​គ្រឿង​,​រថយន្ត​តូច​៩​គ្រឿង​,​រថយន្ត​ធំ​២​គ្រឿង​,​ថ្មើរជើង​៣​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៥​លើក​,​រថយន្ត​តូច​៤​លើក​,​រថយន្ត​ធំ​២​គ្រឿង​,​ថ្មើរជើង​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៦​លើក​,​ផ្លូវ​ខេត្ត​៤​លើក​,​ផ្លូវលំ​២​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន :​ខេត្តបន្ទាយមានជ័យ​៣​លើក​ស្លាប់​២​នាក់​របួស​២​នាក់​, ខេត្តស្វាយរៀង​២​លើក​ស្លាប់​១​នាក់​របួស​២​នាក់​, ខេត្តតាកែវ​១​លើក​ស្លាប់​១​នាក់​និង​ខេត្តក្រចេះ​១​លើក​ស្លាប់​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​០៩​ខែមេសា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៤១៨៤​គ្រឿង (​ម៉ូតូ​៥៧%) មធ្យោបាយ​ល្មើស​៧៩២​គ្រឿង​(៤១%) អប់រំ​៣២៨​គ្រឿង​(​ម៉ូតូ​៦៨%) មធ្យោបាយ​ពិន័យ​៤៦៤​គ្រឿង​(​ម៉ូតូ​៨៥%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៩ ខែ​មិ​នា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៥៤​គោលដៅ ម៉ូតូ​ចូល​គោលដៅ​២២៣៤​គ្រឿង អប់រំ​២១១​គ្រឿង ពិន័យ​ចំនួន​សរុប​៤១៦​គ្រឿង (​មួក​៣១៤​គ្រឿង កញ្ចក់​៨៦​គ្រឿង ស្រវឹង​២​គ្រឿង ផ្សេង​ៗ១៤​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ