ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាក់​គ្រាប់បែក​លើ​ព្រ​លាន​យន្តហោះ​

5 ឆ្នាំ មុន

ប្រទេស​លី​ប៊ី់ ៖ ព្រ​លាន​យន្តហោះ​តែ​មួយ​គត់​នៃ​ទីក្រុង​ទ្រី​ប៉ូ​លី​ដែល​នៅ​ដំណើរការ កាលពី​ថ្ងៃ​ទី​៨​មេ​សា រង​ការ​វាយប្រហារ​តាម​អាកាស ពី​សំណាក់​កងកម្លាំង​ដែល​ស្មោះត្រង់​នឹង​សេនាប្រមុខ KHALIFA HAFTAR ដែល​ធ្វើការ​វាយលុក​យ៉ាង​បង្ហូរឈាម​មួយ ប្រឆាំង​រដ្ឋធានី​លី​ប៊ី​ជា​ការ​វាយប្រហារ…

ប្រទេស​លី​ប៊ី់ ៖ ព្រ​លាន​យន្តហោះ​តែ​មួយ​គត់​នៃ​ទីក្រុង​ទ្រី​ប៉ូ​លី​ដែល​នៅ​ដំណើរការ កាលពី​ថ្ងៃ​ទី​៨​មេ​សា រង​ការ​វាយប្រហារ​តាម​អាកាស ពី​សំណាក់​កងកម្លាំង​ដែល​ស្មោះត្រង់​នឹង​សេនាប្រមុខ KHALIFA HAFTAR ដែល​ធ្វើការ​វាយលុក​យ៉ាង​បង្ហូរឈាម​មួយ ប្រឆាំង​រដ្ឋធានី​លី​ប៊ី​ជា​ការ​វាយប្រហារ ដែល​ទទួល​ការ​ថ្កោលទោស​ពី​សំណាក់​អ​.​ស​.​ប​។

ចាប់តាំងពី​ថ្ងៃ​ទី​៤​មេ​សា​មក សេនាប្រមុខ​រូប​នេះ​ជា​បុរស​ខ្លាំង​នៃ​ភាគ​ខាងកើត​លី​ប៊ី និង​ជា​មេដឹកនាំ​កងទ័ព​ជាតិ​លី​ប៊ី បាន​បើក​ការ​វាយលុក​ធំ​មួយ​ឆ្ពោះ​មក​កាន់​ក្រុង​ទ្រី​ប៉ូ​លី នាំ​ឲ្យ​មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ ជាមួយ​កងកម្លាំង​នៃ​រដ្ឋាភិបាល​រួបរួម​ជាតិ បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​សិប​នាក់​ស្លាប់ ហើយ​មនុស្ស​ជាង​៣៤០០​នាក់​រត់​ភៀសខ្លួន​។

កងកម្លាំង​របស់​សេនាប្រមុខ​HAFTAR អះអាង​ពី​ការ​វាយប្រហារ​តាម​អាកាស ប្រឆាំង​ព្រ​លាន​យន្តហោះ​MITIGA ស្ថិត​នៅ​ជាយក្រុង​ខាងកើត​នៃ​ក្រុង​ទ្រី​ប៉ូ​លី នាំ​ឲ្យ​មានការ​ផ្អាក​ភ្លាម​ៗ​នៃ​ការ​ហោះហើរ និង​ការ​ជម្លៀស​មនុស្ស​ចេញពី​ព្រ​លាន​យន្ត​នោះ ទោះបី​ការ​វាយប្រហារ​នេះ​ពុំ​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ក្ដី​។
សាក្សី​រៀបរាប់​ពី​ការ​ឃើញ​រណ្ដៅ​ធំ​មួយ​មាន​ជម្រៅ​មួយ​ម៉ែត្រ​ជិត​ផ្លូវ​យន្តហោះ និង​ឃើញ​ឧទ្ធម្ភាគចក្រ​យោធា​ចាស់​មួយ​គ្រឿង​រង​ការ​ខូ​ត​ខាត ដោយ​ការ​ទម្លាក់​គ្រាប់បែក​។

អ្នកនាំពាក្យ​ម្នាក់​នៃ​កងកម្លាំង​ភាគ​ខាងកើត​លី​ប៊ី លោក​AHMAD AL MESMARI គូសបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ការ​វាយប្រហារ​តាម​អាកាស​នេះ សំដៅលើ​យន្តហោះ​យោធា​ធុន​MIG-23​មួយ​គ្រឿង និង​ឧទ្ធម្ភាគចក្រ​១​គ្រឿង​។

បេសកជន​អ​.​ស​.​ប​ប្រចាំ​លី​ប៊ី លោក​GHASSAN SALAME​វាយតម្លៃ​ថា ការ​វាយប្រហារ​នេះ គឺជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​មួយ​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ ដែល​ហាមឃាត់​ការ​វាយប្រហារ ប្រឆាំង​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​។

ទោះបី​មាន​ស្រមោល​នៃ​សង្គ្រាម​ជា​ទូទៅ​មួយ​នៅ​លី​ប៊ី ជា​ប្រទេស​សម្បូរ​ប្រេង​កំពុង​ស្ដិ​ត​ក្នុង​ភាព​ច្របូក​ច្របល់ ក្រោយ​ការ​ផ្ដួលរំលំ​លោក​មូ​អា​ម៉ា​កា​ដា​ហ្វី​កាលពី​ឆ្នាំ​២០១១​មក ពួក​មហាអំណាច​នៅ​តែ​បរាជ័យ ពុំ​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ នៅ​អ​.​ស​.​ប​ស្ដី​ពី​សេចក្ដីថ្លែងការណ៍​មួយ ដែល​អំពាវនាវ​ដល់​កងកម្លាំង​សេនាប្រមុខ​HAFTAR​បញ្ឈប់​ការ​វាយលុក​ប្រឆាំង​រដ្ឋធានី​លី​ប៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ