ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​បញ្ចូល​កង​ឆ្មាំ​បដិវត្តន៍​​ក្នុង​ប​ញ្ចី​ភេរវកម្ម

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អុីរ៉​ង់ ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​៨ ​មេ​សា បាន​បញ្ចូល​កង​ឆ្មាំ​បដិវត្តន៍​អុី​រ៉​ង់ ក្នុង​បញ្ជីខ្មៅ​នៃ​អង្គការ​ភេរវកម្ម​បរទេស ដែល​នោះ​ជា​កាយវិការ​មួយ​ពុំ​ធ្លាប់​មាន​ពី​មុន​មក ដើម្បី​ពង្រឹង​ការ​គាបសង្កត់​ខាង​សេដ្ឋកិច្ច​របស់​ខ្លួន ដែល​មក​ទល់​ពេល​នេះ​ពុំ​ទាន់​អាច​ឲ្យ​អុី​រ៉​ង់​ចុះ​ញ៉ម​។ អុីរ៉​ង់​បាន​ថ្កោលទោស​ភ្លាម​ៗ​ថា…

សហរដ្ឋអាមេរិក​-​អុីរ៉​ង់ ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​៨ ​មេ​សា បាន​បញ្ចូល​កង​ឆ្មាំ​បដិវត្តន៍​អុី​រ៉​ង់ ក្នុង​បញ្ជីខ្មៅ​នៃ​អង្គការ​ភេរវកម្ម​បរទេស ដែល​នោះ​ជា​កាយវិការ​មួយ​ពុំ​ធ្លាប់​មាន​ពី​មុន​មក ដើម្បី​ពង្រឹង​ការ​គាបសង្កត់​ខាង​សេដ្ឋកិច្ច​របស់​ខ្លួន ដែល​មក​ទល់​ពេល​នេះ​ពុំ​ទាន់​អាច​ឲ្យ​អុី​រ៉​ង់​ចុះ​ញ៉ម​។

អុីរ៉​ង់​បាន​ថ្កោលទោស​ភ្លាម​ៗ​ថា នោះ​បង្ហាញ​ថា ​អា​មេ​រិ​ក​ជា​គ្រោះថ្នាក់​មួយ​ក្នុង​តំបន់​។ អុីរ៉​ង់​បាន​តបត​វិញ​ដោយ​អះអាង​ថា ចាប់ពី​ពេល​នេះ​តទៅ​យើង​ចាត់​ទុក​របប​អា​មេ​រិ​ក​ជា​រដ្ឋ​ដែល​ជួយ​ទ្រទ្រង់​ដល់​ភេរវកម្ម ហើយ​កងទ័ព​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ក៏​ជា​ក្រុម​ភេរវកម្ម​ដែរ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ពី​ការ​សម្រេចចិត្ត​នោះ ដែល​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​១៥​មេ​សា​ទៅ​លោក​ត្រាំ​ថ្លែង​ថា នេះ​ជា​លើក​ទី​១​ដែល​អង្គការ​របស់​បរទេស​មួយ ត្រូវ​បាន​វាយប្រហារ​ដោយ​ក្រុង​វ៉ា​ស៊ិ​ន​តោន​។
ចំណែក​ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៃ​សន្តិសុខ​អុី​រ៉​ង់ កាលពី​ថ្ងៃ​ទី​៨​មេ​សា ចាត់​ទុក​កងទ័ព​អា​មេ​រិ​កថា ជា​អង្គការ​ភេរវកម្ម​។

អុីរ៉​ង់​ចាប់តាំងពី​ឆ្នាំ​១៩៨៤​មក ស្ថិត​រួច​ហើយ ក្នុង​បញ្ជី​បណ្ដា​រដ្ឋ​ដែល​ជួយ​ទ្រទ្រង់​ដល់​ភេរវកម្ម​។ គំនិត​នេះ​មាន​ទិស​ដៅ​យ៉ាង​ច្បាស់​ប្រឆាំង​កងកម្លាំង​ឆ្មាំ​បដិវត្តន៍ ជា​កងកម្លាំង​ពិសេស​បង្កើត​ឡើង​ពី​ឆ្នាំ​១៩៧៩​មក ក្នុង​គោលបំណង​ការពារ​បដិវត្តន៍​អ៊ិ​ស្លា​ម​អុី​រ៉​ង់​។

សម្រាប់​រដ្ឋបាល​អា​មេ​រិ​ក​យល់​ថា កង​ឆ្មាំ​បដិវត្តន៍​ជា​អ្នក​ទទួលខុសត្រូវ​មួយ​ផ្នែក​ធំ ដល់​ការ​បង្ក​អ​ស្ថេ​រ​ភាព​នៅ​ម​ជ្ឈឹ​ម​បូព៌ា​។ កងកម្លាំង​នេះ​ក៏​ត្រូវ​អា​មេ​រិ​ក​ចាត់ទុកជា​ក្រុម​ម៉ាហ្វីយ៉ា​មួយ ដែល​ត្រួតត្រា​យ៉ាងតិច​ពាក់​កណ្ដាល​នៃ​សេដ្ឋកិច្ច​អុី​រ៉​ង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ