ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធនាគា​ខេត្ត​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​រាប់បាត្រ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ មេ​សា មន្ត្រី​ពន្ធនាគារ​ខេត្តព្រៃវែង រួម​ទាំង​ទណ្ឌិត​សរុប​ជាង​៧០០​នាក់ បាន​រួម​គ្នា​ធ្វើ​ពិធីសូត្រមន្ត​រាប់​បាត​ព្រះសង្ឃ​ជា​ច្រើន​អង្គ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត ដើម្បី​ផ្តល់​ឱកាស​អោយ​ទណ្ឌិត​ទាំងអស់ បាន​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​ដល់​បុព្វការី​ជន​របស់​ខ្លួន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ដែល​នឹង​ខិត​ជិត​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ​។ លោក​ឧត្តមសេនីយ៍ទោ…

ខេត្តព្រៃវែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ មេ​សា មន្ត្រី​ពន្ធនាគារ​ខេត្តព្រៃវែង រួម​ទាំង​ទណ្ឌិត​សរុប​ជាង​៧០០​នាក់ បាន​រួម​គ្នា​ធ្វើ​ពិធីសូត្រមន្ត​រាប់​បាត​ព្រះសង្ឃ​ជា​ច្រើន​អង្គ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត ដើម្បី​ផ្តល់​ឱកាស​អោយ​ទណ្ឌិត​ទាំងអស់ បាន​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​ដល់​បុព្វការី​ជន​របស់​ខ្លួន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ដែល​នឹង​ខិត​ជិត​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ​។

លោក​ឧត្តមសេនីយ៍ទោ ជួប សារី​ម ប្រធាន​ពន្ធនាគារ​ខេត្តព្រៃវែង បាន​ប្រសាសន៍​ថា ការ​រៀបចំ​អោយ​មាន​ជា​កម្មវិធី​សូត្រ​មន្ត​រាប់បាត្រ​ព្រះសង្ឃ​នេះ​ឡើង ក្នុង​គោលបំណង​ដើម្បី​អោយ​មាន​ភាព​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត​រវាង​មន្ត្រី​ពន្ធនាគារ និង​ទណ្ឌិត និង​យក​ព្រះធម៌​ជា​ការ​អប់រំ​ផ្លូវចិត្ត​ដល់​ទណ្ឌិត​ទាំងអស់​ឱ្យ​ដើរ​ផ្លូវត្រូវ កុំអោយ​មានចិត្ត​ឆេវឆាវ ហើយ​ជា​ពិសេស​គឺ​ផ្តល់​ឱកាស​អោយ​ពួក​គាត់​បាន​ធ្វើ​បុណ្យឧទ្ទិសកុសល​ដល់​បុព្វការី​ជន​របស់​ខ្លួន​ផង ព្រោះ​ពួក​គាត់​ពុំ​មានឱកាស​បាន​ចេញ​ទៅ​ក្រៅ​ចូលរួម​អបអរ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដូច​បងប្អូន​ប្រជាពលរដ្ឋ​ដទៃ​ទៀត​នោះ​ទេ​។

លោក​ឧត្តមសេនីយ៍ទោ ជួប សារី​ម បាន​បញ្ជាក់​ថា បច្ចុប្បន្ន ជន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត ព្រៃវែង​មាន​ចំនួន​៦៨៤​នាក់ ក្នុង​ស្រី​៤៨​នាក់ ហើយ​យើង​កំពុង​តែ​សាងសង់​អាគារ​ស្នាក់​នៅ​របស់​មន្ត្រី​ធ្វើ​អំពី​ថ្ម ដែល​មាន​ទទឹង​៧​ម៉ែត្រ និង​បណ្តោយ​២៧​ម៉ែត្រ ចែក​ចេញ​ជា​៦​បន្ទប់ និង​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​អគារ​ពន្ធនាគារ​ផង​ដែរ រីឯ​ការ​ដាំ​ដំណាំ បន្លែ សម្រាប់​ផ្គត់​ផ្គង ក៏​យើង​មានការ​ដាំ​ជា​បន្តបន្ទាប់​ផង​ដែរ ដោយ​មិន​ឲ្យ​មានការ​អាក់ខាន​ទេ​គឺ​ដាំ​បន្ត​រហូត ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ការ​លត់​ដំ​រាង​កាយ​ចំពោះ​ទណ្ឌិត​។ ក្រៅពី​នេះ ទណ្ឌិត​ទាំងអស់​ក៏​ទទួល​បាន នូវ​ការ​បណ្តុះបណ្តាល​នូវ​ជំនាញ​ជា​ច្រើន​ប្រភេទ សំរាប់​អោយ​ពួក​គាត់​អាច​យក​ទៅ​ប្រើប្រាស់ ជា​របរ​ចិញ្ចឹមជីវិត ក្រោយ​ពេល​ចេញពី​ពន្ធនាគារ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ