ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជួបគ្រោះ​ស្លា.ប់​ក្រោម​រថយន្ត

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ក្រោយ​ពី​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​បុក​ជាមួយ​រថយន្ត​ដឹកឈើ កាលពី​យប់​ថ្ងៃ​ទី​៩ ខែមេសា ស្ថិត​ក្នុងភូមិ​សោ​ប​លើ ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ…

ខេត្តក្រចេះ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ក្រោយ​ពី​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​បុក​ជាមួយ​រថយន្ត​ដឹកឈើ កាលពី​យប់​ថ្ងៃ​ទី​៩ ខែមេសា ស្ថិត​ក្នុងភូមិ​សោ​ប​លើ ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។

តាម​ប្រភព​ពី​នគរបាល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឈួ​ន ឆេ​ង ភេទ​ប្រុស អាយុ​៦១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​មាន​ដឹកឈើ ម៉ាក​សាំ​យ៉ុ​ង បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ពី​នគរ​បាន​បន្ត​ថា កាលពី​វេលា​ម៉ោង​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​មាន​ដឹកឈើ​ពេញព្រៀប​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់ ចំនុច កើតហេតុ ស្រាប់តែ​រថយន្ដ​ដឹកឈើ​នោះ​ក៏​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​ជន​រង​គ្រោះជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​ក្រោម​រថយន្ត ភ្លាម​ៗ​នោះ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​។

ក្រោយ​កើតហេតុ រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​នគរបាល​យក​មក​រក្សា​ទុក​បណ្តោះអាសន្ន ដោយ​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ