ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​ការ​ព្រមាន​ពី​ការ​ធ្វើបាប​អ្នក​ហាត់​ការ​បច្ចេកទេស​នៅ​ជប៉ុន

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ភ្នាក់ងារ​សារព័ត៌មាន Japan Times បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ៧​ខែមេសា​កន្លង​មក​ថា ប្រភព​មួយ​ដែល​ធ្វើការ​ជាមួយនឹង​អ្នក​ស្វែងរក​អ្នក​ហាត់​ការ​បច្ចេកទេស​ក្នុង​ប្រទេស​វៀតណាម​បាន​ឲ្យ​ដឹង​ពី​បញ្ហា​ជា​ច្រើន​ក្នុង​ក្រុមហ៊ុន​ទាំងនេះ ដែល​រួម​មានការ​ចំណាយ​លើ​កម្មវិធី​ផ្សេង​ៗ​និង​បង្ខំ​ឲ្យ​អ្នក​ហាត់​ការ​ទាំងនោះ​ចេញ​ថវិកា​ផ្ទាល់ខ្លួន​របស់ ពួក​គេ​។…

ប្រទេស​ជប៉ុន ៖ ភ្នាក់ងារ​សារព័ត៌មាន Japan Times បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ៧​ខែមេសា​កន្លង​មក​ថា ប្រភព​មួយ​ដែល​ធ្វើការ​ជាមួយនឹង​អ្នក​ស្វែងរក​អ្នក​ហាត់​ការ​បច្ចេកទេស​ក្នុង​ប្រទេស​វៀតណាម​បាន​ឲ្យ​ដឹង​ពី​បញ្ហា​ជា​ច្រើន​ក្នុង​ក្រុមហ៊ុន​ទាំងនេះ ដែល​រួម​មានការ​ចំណាយ​លើ​កម្មវិធី​ផ្សេង​ៗ​និង​បង្ខំ​ឲ្យ​អ្នក​ហាត់​ការ​ទាំងនោះ​ចេញ​ថវិកា​ផ្ទាល់ខ្លួន​របស់ ពួក​គេ​។

ការ​ចោទប្រកាន់​នេះ​ត្រូវ​បាន​ផ្ញើ​ដោយ​ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​បញ្ជូន​អ្នក​ហាត់​ការ​បច្ចេកទេស​ម្នាក់​ក្នុង​ទីក្រុង​ហាណូយ​។ ព័ត៌មាន​នេះ​ត្រូវ​បាន​លេចឡើង​បន្ទាប់​ពី​ប្រទេស​ជប៉ុន​បាន​ប្រកាស​​ពី​ទិដ្ឋាការ​ថ្មី​កាលពី​ដើមខែ​នេះ​ដើម្បី​ទទួលយក​ពលករ​បរទេស​បន្ថែម​ដើម្បី​បំពេញ​កង្វះ​ពលកម្ម​ក្នុង​ប្រទេស​។ អុី​មែ​ល​ខាងលើ​ស្រប​ទៅ​នឹង​ការ​ព្រមាន​របស់​អ្នកជំនាញ​ទាក់ទិន​នឹង​ការ​ទាញ​អត្ថ​ប្រយោជន៍​ពី​ពលករ​។

បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ទៀត​ដែល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ផ្សេង​មួយទៀត​ក្នុង​ទីក្រុង​ហាណូយ​បាន​ផ្ញើ​អ៊ីមែល​អះអាង​ដែរ​ថា​មាន​ក្រុម​មួយ​ដែល​ទាមទារ​ថវិកា​ពី​អ្នក​ហាត់​ការ​ដើម្បី​ជួយ​ឲ្យ​ពួក​គេ​ជាប់​ការ​សម្ភាសន៍​ជាមួយនឹង​ក្រុមហ៊ុន​ជប៉ុន​ថែម​ទៀត​ផង​។

លោក​បាន​សរសេរ​ក្នុង​អ៊ីមែល​ថា “​ប្រជាជន​វ័យក្មេង (​ក្នុង​ប្រទេស​វៀតណាម​) ជា​ទូទៅ​រក​ប្រាក់​ចំណូល​បាន​ប្រមាណ​ពី​១៨០​ដុល្លារ​ទៅ ២៧០​ដុល្លារ (​ក្នុង​មួយ​ខែ​)​។ ពួក​យើង​បញ្ជូន​ពួក​គេ​ទៅ​កាន់​ប្រទេស​ជប៉ុន​ដោយ​ជាប់បំណុល​ប្រមាណ​ជិត​៩​ពាន់​ដុល្លារ​ឯណោះ​”​។

ក្រុមហ៊ុន​ទាំងនេះ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ទាមទារ​ថវិកា​ប្រមាណ ៣,៦០០​ដុល្លារ​ពី​អ្នក​ហាត់​ការ​ទេ ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង​នៅ​តែ​កើត​មាន​ឡើង​។ ខណៈ​ដែល​កម្មវិធី​ហ្វឹកហាត់​អ្នក​ហាត់​ការ​បច្ចេកទេស​បច្ចុប្បន្ន​មាន​គោលបំណង​ខុស​គ្នា​ពី​ប្រព័ន្ធ​ទិដ្ឋាការ​ថ្មី​ពិតមែន ក្រុមហ៊ុន​ទាំងនេះ​នៅ​តែ​នឹង​ផ្តល់​សេវាកម្ម​ដល់​អ្នក​ដែល​ចង់​ចូល​ទៅ​ធ្វើការ​ក្នុង​ប្រទេស​ជប៉ុន​ដដែល​។

យោង​ទៅ​តាម​ប្រភព​ខាងលើ ប្រទេស​ជប៉ុន​ក៏​មាន​បញ្ហា​ដែរ​។ លោក​បាន​បន្ត​ថា បុគ្គលិក​ជា​ច្រើន​របស់​ក្រុមហ៊ុន​ដែល​ទទួលយក​ពលករ​ទាំងនេះ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បង់​ថវិកា​មួយ​ចំនួន ឬ​ប៉ាវ​អាហារ​ជាដើម​។
ប្រទេស​ជប៉ុន​កំពុង​តែ​ចង់​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយនឹង​ប្រទេស​អាស៊ី​ចំនួន ៩ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ ប៉ុន្តែ​រដ្ឋាភិបាល​ជប៉ុន​នឹង​មិន​អាច​គ្រប់គ្រង​ក្រុមហ៊ុន​ទាំងនេះ​ផ្ទាល់​ក្នុង​ប្រទេស​ដៃគូ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ