ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាប ឬ​ម៉ាស្សា​ធ្វើ​ឱ្យ​សុដន់​ល្អ​មែន​ទេ?

5 ឆ្នាំ មុន

ចង់​ឲ្យ​សុដន់​ធំ​ដោយ​ការ​ស្ទាប ឬ​ម៉ាស្សា​រាល់ថ្ងៃ វា​មិនមែន​ជា​ការណ៍​ពិត​នោះ​ទេ ។ ការ​ប៉ះ ឬ​ការ​ម៉ាស្សា​សុដន់ មិន​បណ្តាល​ឲ្យ​វា​រីក​ធំ​នោះ​ទេ​។ មួយវិញទៀត ស្ត្រី​ដែល​ចង់​ឲ្យ​សុដន់​តូច​បន្តិច​នោះ គិត​ថា​ការ​គេង​ដោយ​ពាក់អាវ​ទ្រនាប់…

ចង់​ឲ្យ​សុដន់​ធំ​ដោយ​ការ​ស្ទាប ឬ​ម៉ាស្សា​រាល់ថ្ងៃ វា​មិនមែន​ជា​ការណ៍​ពិត​នោះ​ទេ ។ ការ​ប៉ះ ឬ​ការ​ម៉ាស្សា​សុដន់ មិន​បណ្តាល​ឲ្យ​វា​រីក​ធំ​នោះ​ទេ​។ មួយវិញទៀត ស្ត្រី​ដែល​ចង់​ឲ្យ​សុដន់​តូច​បន្តិច​នោះ គិត​ថា​ការ​គេង​ដោយ​ពាក់អាវ​ទ្រនាប់ ឬ​ការ​ពាក់អាវ​ទ្រនាប់​ដែល​តូច​ខ្លាំង អាច​រាំងស្ទះ​ដល់​ការ​រីក​លូតលាស់​របស់​សុដន់ ប៉ុន្តែ វា​មិនជា​ការណ៍​ពិត​នោះ​ទេ​។

ជា​ការណ៍​ពិត ហ្សែ​ន និង​អ័​៊​រ​ម៉ូ​ន​កំណត់​ពី​កា​រវិ​វ​ឍ្ឍ​នៃ​សុដន ់​។ ក្មេង​ស្រី​មួយ​ចំនួន​វិ​វ​ឌ្ឍ​ឆាប់ ខណៈ​ដែល​ក្មេង​ស្រី​ដទៃ​ទៀត​វិ​វ​ឌ្ឍ​យឺត ហើយ​សុដន់​របស់​ក្មេង​ស្រី​អាច​បន្ត​រីក​លូតលាស់ និង​ប្រែប្រួល​នៅ​ក្នុង​វ័យ​ជំទង់ ។

គ្រប់​ក្មេង​ស្រី​ទាំងអស់ ចង់​ទទួល​បាន​មោទនភាព​នៃ​ខ្លួនប្រាណ​របស់​នាង ។ មានរឿង​ជា​ច្រើន​ដែល​អ្នក​អាច​ធ្វើ ដូច​ជា​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​គ្រប់គ្រាន់ និង​គេង​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ជួយ​ខ្លួនប្រាណ​របស់​អ្នក វិ​វ​ឌ្ឍ​ឲ្យ​មាន​សុខភាព​ល្អ ។

កុំ​មាន​អារម្មណ៍​ខ្មាស​អៀន​អំពី​ការ​និយាយ​រឿង​នេះ​ទៅ​កាន់​គ្រូពេទ្យ​របស់​អ្នក ប្រសិនបើ​អ្នកមាន​សំណួរ​អំពី​ខ្លួន​របស់​អ្នក ហើយ​ថា​តើ វា​កំពុង​តែ​វិ​វ​ឌ្ឍ​យ៉ាងដូចម្តេច​នោះ ។ គ្រូពេទ្យ​ធ្លាប់​បាន​ឆ្លើយ​សំណួរ​បែប​នេះ ហើយ​គាត់​អាច​ផ្តល់​ដំបូន្មាន ល្អ​ៗ អំពី​កា​រវិ​វ​ឌ្ឍ និង​ការ​លូតលាស់​របស់​សុដន់​នេះ (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ