ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​និយាយ​ថា គ្រាន់តែ​ទាញ​ទ្វា​រថយន្ត ស្រាប់តែ​ជន​រង​គ្រោះ​ស្រែ​កថា «​ជួយ​ផង​»…​គ្រប់​គ្នា​ផ្អើល​យ៉ាងខ្លាំង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ជា​អ្នកបើកបរ​រថយន្ត​ដឹក​សិស្ស​របស់​សាលារៀន​សុវណ្ណ​ភូមិ​ម្នាក់ បាន​ដើរ​ចេញពីផ្ទះ​សំដៅ​ទៅ​រថយន្ត លុះ​ពេល​កំពុង​ទាញ​ទ្វារ​រថយន្ត​ដើម្បី​ឡើង​បើកបរ​រថយន្ត​ចេញដំណើរ​ទៅ​ដឹក​សិស្ស ស្រាប់តែ​ដួល​សន្លប់​ស្ដូកស្ដឹង​នៅ​ក្បែរ​រថយន្ត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​ក្រុម​គ្រួសារ​ហៅ​ក្រុម​សង្គ្រោះ​អង្គភាព​៧១១​មក​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់ ហើយ​ជន​រង​គ្រោះ​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៩…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ជា​អ្នកបើកបរ​រថយន្ត​ដឹក​សិស្ស​របស់​សាលារៀន​សុវណ្ណ​ភូមិ​ម្នាក់ បាន​ដើរ​ចេញពីផ្ទះ​សំដៅ​ទៅ​រថយន្ត លុះ​ពេល​កំពុង​ទាញ​ទ្វារ​រថយន្ត​ដើម្បី​ឡើង​បើកបរ​រថយន្ត​ចេញដំណើរ​ទៅ​ដឹក​សិស្ស ស្រាប់តែ​ដួល​សន្លប់​ស្ដូកស្ដឹង​នៅ​ក្បែរ​រថយន្ត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​ក្រុម​គ្រួសារ​ហៅ​ក្រុម​សង្គ្រោះ​អង្គភាព​៧១១​មក​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់ ហើយ​ជន​រង​គ្រោះ​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៩ នៅ​ក្នុង​បុរី​សុខសាន្ត ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។
បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ ម៉​ម សំណាង អាយុ​៣៣​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​ដឹក​សិស្ស​សាលារៀន​សុវណ្ណ​ភូមិ សព្វថ្ងៃ​គាត់​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​អ្នក​ភូមិ​បាន​និយាយ​ថា នៅ​មុន​កើតហេតុ ពួក​គាត់​ឃើញ​បុរស​ដែល​ជា​ជន​រង​គ្រោះ​ខាងលើ​បាន​ដើរ​ចេញពី​ក្នុងផ្ទះ​របស់​គាត់​សំដៅ​ទៅ​កន្លែង​ចត​រថយន្ត ក្នុង​បំណង​បើក​ទៅ​ដឹក​សិស្ស​តាម​ផ្ទះ​នានា​យក​ទៅ​ដាក់​នៅ​សាលារៀន​សុវណ្ណ​ភូមិ ប៉ុន្តែ​ពេល​បុរស​រង​គ្រោះ​ទៅ​ដល់​រថយន្ត គ្រាន់តែ​ទាញ​ទ្វារ​រថយន្ត​ រៀបនឹង​ឡើង​បើករថយន្ត​ចេញដំណើរ​ទៅ​ហើយ ស្រាប់តែ​មាន​អាកា​រៈ​ងងឹតមុខ ហើយ​ជន​រង​គ្រោះ​បាន​ស្រែ​កថា «​ជួយ​ផង​» បាន​បន្តិច​ប៉ុណ្ណោះ ក៏​បាន​ដួល​សន្លប់​ស្តូកស្តឹង​នៅ​ក្បែរ​រថយន្ត​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​អ្នក​ជិតខាង​និង​ក្រុម​គ្រួ​សារបាន​នាំ​គ្នារ​ត់ទៅ​ជួយ និង​ធ្វើ​ចលនា​បេះដូង​សង្គ្រោះ​បឋម ព្រមទាំង​ហៅរក​ក្រុម​សង្គ្រោះ​អង្គភាព​៧១១​ឲ្យ​ចុះ​មក​ជួយ​ភ្លាម​ៗ​ដែរ​។ ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម ក្រុម​សង្គ្រោះ​ខាងលើ​បាន​ចេញ​ទៅ​ជួយ​ដល់​ជន​រង​គ្រោះ​ភ្លាម​ៗ​ដោយ​មិន​បង្អង់​យូរ​ឡើយ ដោយ​បាន​ដឹក​ជន​រង​គ្រោះ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ទើប​បុរស​នេះ​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

ប្រភព​ខាងលើ​បាន​បន្ត​ថា នេះ​ក៏​ចាត់​ទុក​ថា​ជា​សំណាងល្អ​ផង​ដែរ ដែល​បុរស​ខាងលើ​នេះ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ងងឹតមុខ​ដួល​សន្លប់​ពេល​មិន​ទាន់​ឡើង​បើករថយន្ត​នោះ តែ​ប្រសិនបើ​កំពុង​បើកបរ​រថយន្ត​ដឹក​សិស្ស​សុខ​ៗ​ហើយ​បែរជា​មាន​អាកា​រៈ​បែប​នេះ​វិញ ប្រាកដជា​រេ​ចង្កូតបុកនេះបុកនោះ​ បណ្ដាល​ឲ្យ​សិស្សសាលា​ជា​ច្រើន​នាក់​ដែល​ជិះ​ក្នុង​រថយន្ត​នោះ​រួម​នឹង​អ្នក​ដទៃ​ផ្សេង​ទៀត​មាន​គ្រោះថ្នាក់​ជាក់​ជា​មិន​ខាន​ឡើយ មិនតែប៉ុណ្ណោះ​ខ្លួន​គាត់​ផ្ទាល់​ក៏​មិន​អាច​ត្រូវ​ជួយ​សង្គ្រោះ​បាន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ