ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ធ្វើ​ឱ្យ​បបូរមាត់​ពណ៌​ស៊ី​ជម្ពូ​ស្រស់​ស្អាត

5 ឆ្នាំ មុន

រដូវក្តៅ​ពិតជា​អាច​ផ្តល់​គ្រោះថ្នាក់​ដល់​ស្បែក ព្រមទាំង​បបូរមាត់​មែន ។ ប៉ុន្តែ​អ្នក​មិន​គួរ​ណា​ប្រើ​លុយ​ជា​ច្រើន​ដើម្បី​ទទួល​បាន​នូវ​ការ​ព្យាបាល​ដ៏​មាន​តម្លៃ​ថ្លៃ​នោះ​ទេ ព្រោះ​មាន​វិធីសាស្ត្រ ងាយ​ៗ​មួយ​ចំនួន​តូច​ដែល​អាច​ប៉ះប៉ូវ​នូវ​អ្វី​ដែល​ជា​បញ្ហា​អ្នក​បាន ជា​ពិសេស​បើសិនជា​អ្នក​ចង់បាន​បបូរមាត់​ដែល​មាន​ពណ៌​ផ្កាឈូក ។ ប្រើ​សារធាតុ​ជម្រុះ​កោសិកា ចាស់​ៗ​នៅ​លើ​បបូរមាត់…

រដូវក្តៅ​ពិតជា​អាច​ផ្តល់​គ្រោះថ្នាក់​ដល់​ស្បែក ព្រមទាំង​បបូរមាត់​មែន ។ ប៉ុន្តែ​អ្នក​មិន​គួរ​ណា​ប្រើ​លុយ​ជា​ច្រើន​ដើម្បី​ទទួល​បាន​នូវ​ការ​ព្យាបាល​ដ៏​មាន​តម្លៃ​ថ្លៃ​នោះ​ទេ ព្រោះ​មាន​វិធីសាស្ត្រ ងាយ​ៗ​មួយ​ចំនួន​តូច​ដែល​អាច​ប៉ះប៉ូវ​នូវ​អ្វី​ដែល​ជា​បញ្ហា​អ្នក​បាន ជា​ពិសេស​បើសិនជា​អ្នក​ចង់បាន​បបូរមាត់​ដែល​មាន​ពណ៌​ផ្កាឈូក ។

ប្រើ​សារធាតុ​ជម្រុះ​កោសិកា ចាស់​ៗ​នៅ​លើ​បបូរមាត់ ៖ វិធីសាស្ត្រ​ដ៏​ងាយ​បំផុត ដើម្បី​ជម្រុះ​កោសិកា​ចាស់​ៗ​នៅ​លើ​បបូរមាត់​ចោល​នោះ​គឺ ការ​ប្រើ​ច្រាស់​ដុសធ្មេញ​ដុស​ថ្នម​ៗ​លើ​បបូរមាត់ ក្រោយ​ពី​ដុសធ្មេញ​រួច​។

លាយ​ក្រូចឆ្មារ និង​ទឹកឃ្មុំ ៖ ដើម្បី​បំបាត់​ស្នាម​ជាប់​របស់​ក្រែ​ម​លាប​មាត់ ឬ​បបូរមាត់​ដែល​ខ្មៅ ចូរ​ប្រើ​ល្បាយ​មួយ​ដែល​មានការ​លាយ​ចូល​គ្នា​ដោយ​ទឹកក្រូច​ឆ្មារ និង​ទឹកឃ្មុំ ដើម្បី​យក​វា​ទៅ​ម៉ាស្សា​លើ​បបូរមាត់​រយៈពេល​១៥ ទៅ​២០​នាទី រួច​ចាំ​លាង​វា​ចេញ ។

ផ្តល់​សំណើម ៖ វិធីសាស្ត្រ​មួយ​ផ្សេង​ទៀត​នៃ​ការ​ព្យាបាល​បញ្ហា​បបូរមាត់​បែក​ស្រកា គឺ​ការ​ប្រើ​ល្បាយ​មួយ​ដែល​មានការ​លាយ​ចូល​គ្នា​នៃ​ទឹកឃ្មុំ និង​ក្រែ​ម​ទឹកដោះគោ ។ ចូរ​យក​ល្បាយ​នេះ​ទៅ​លាប​ឲ្យ​ពេញ​បបូរមាត់ ហើយ​ម៉ាស្សា​វា​ផង ។ ចូរ​ទុក​ចោល​១៥ ទៅ​២០​នាទី ឬ​រយៈពេល​មួយ​យប់​តែ​ម្តង ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ល្អ​។

ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព ៖ ការ​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព មិន​ត្រឹមតែ​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ទូទៅ​ទេ តែ​ក៏​ល្អ​ចំពោះ​បបូរមាត់​ផង​ដែរ ។ ការ​ញ៉ាំ​អាហារ​ស្រស់​ៗ​ជាមួយនឹង​ទឹក​ផ្លែ​ឈើ​ផ្តល់​សុខភាព​ទៀត​នោះ នឹង​ជួយ​ឲ្យ​អ្នកមាន​ភាព​កាន់តែ​សិច​ស៊ី និង​ស្រស់​ស្អាត​ថែម​មួយ​កម្រិត​ទៀត (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ