ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ដឹង​ថា​បាត់បង់​ទ្រព្យសម្បត្តិ​សរុប​១​ម៉ឺន​ដុល្លារ​…​ម្ចាស់ផ្ទះ​ប្តឹង​ផ្អើល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​មួយ​កន្លែង​ត្រូវ​បាន​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​គាស់​ទម្លាយ​ទ្វារ​និង​បង្អួច​ចូល​លួច​យក​ទ្រព្យសម្បត្តិ និង​សម្ភារៈ​ប្រើប្រាស់​នៅ​ក្នុង​នោះ​អស់​គ្មាន​សល់​ដែល​សរុប​ជា​ទឹកប្រាក់​មាន​ចំនួន​១​ម៉ឺន​ដុល្លារ ខណៈ​ដែល​ម្ចាស់ផ្ទះ​បាន​បិទទ្វារ​ចាក់សោ​ចោល ហើយ​នាំ​គ្នា​ទៅ​នៅផ្ទះ​មួយ​កន្លែង​ផ្សេង​ទៀត ។​លុះ​ក្រោយ​ពេល ដឹង​ថា​មាន​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​អស់បែប​នេះ ទើប​ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​សុំ​ការ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ ហើយ​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​ជា​បន្តបន្ទាប់​។…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​មួយ​កន្លែង​ត្រូវ​បាន​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​គាស់​ទម្លាយ​ទ្វារ​និង​បង្អួច​ចូល​លួច​យក​ទ្រព្យសម្បត្តិ និង​សម្ភារៈ​ប្រើប្រាស់​នៅ​ក្នុង​នោះ​អស់​គ្មាន​សល់​ដែល​សរុប​ជា​ទឹកប្រាក់​មាន​ចំនួន​១​ម៉ឺន​ដុល្លារ ខណៈ​ដែល​ម្ចាស់ផ្ទះ​បាន​បិទទ្វារ​ចាក់សោ​ចោល ហើយ​នាំ​គ្នា​ទៅ​នៅផ្ទះ​មួយ​កន្លែង​ផ្សេង​ទៀត ។​លុះ​ក្រោយ​ពេល ដឹង​ថា​មាន​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​អស់បែប​នេះ ទើប​ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​សុំ​ការ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ ហើយ​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​ជា​បន្តបន្ទាប់​។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ព្រៃ​សណ្ដែក សង្កាត់​ចោម​ចៅ​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្រុម​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ខាងលើ​មាន​គ្នា​ចំនួន​៦​នាក់ ក្នុង​នោះ​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​រួម​មាន ១-​ឈ្មោះ អឹ​ម សុខ​អុី​ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ២-​ឈ្មោះ ម៉ៅ ជី​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិត និង​៣-​ឈ្មោះ ស៊ូ ព្រិច អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិត ។ ជនសង្ស័យ​ទាំ​៣​នេះ​ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ ។ ក្រោយ​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​នេះ នគរបាល​បាន​ដកហូត​ក្បាល​គ្រែ​ឈើ​ចំនួន​៣ និង​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច​១​គ្រឿង ព​ណ៌ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១FF-៨២២៧​។

រីឯ​បក្ខពួក​ជនសង្ស័យ​ចំនួន​៣​នាក់​ផ្សេង​ទៀត​ដែល​រត់គេច​ខ្លួន រួម​មាន ១-​ឈ្មោះ ថេ​ត ភេទ​ប្រុស ២-​ឈ្មោះ ចាន់ ភេទ​ប្រុស និង​៣-​ឈ្មោះ ឆៃ ភេទ​ប្រុស ។

ចំណែក​ស្ត្រី​រង​គ្រោះជា​ម្ចាស់ផ្ទះ​កើតហេតុ​ខាងលើ​ឈ្មោះ រ៉ា គ​ន្ធា អាយុ​៣៩​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​អចិន្ត្រៃយ៍​នៅ​ក្នុងភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ រីឯ​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​ដែល​បាត់បង់​គិត​ជា​ទឹកប្រាក់​សរុប​មាន​ចំនួន​១​ម៉ឺន​ដុល្លារ​។

តាម​ប្រភព​ពី​ស្ត្រី​ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា គាត់​មិន​បានដឹង​ថា​ក្រុម​ជនសង្ស័យ​ខាងលើ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​របស់​គាត់​តាំងពី​ពេល​ណា​ឡើយ ព្រោះ​គាត់​បាន​ចាក់សោ​ទ្វារផ្ទះ​ចោល​មិន​នៅ​ទីនោះ​ទេ ដោយ​គាត់​ទៅ​នៅផ្ទះ​មួយ​កន្លែង​ផ្សេង​ទៀត​ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៩ គាត់​បាន​ចាក​ចេញពីផ្ទះ​នៅ​ក្នុងភូមិ​ត្នោត​ជ្រុំ​ទៅ​កាន់​ផ្ទះ​កើតហេតុ​វិញ ស្រាប់តែ​ឃើញ​មាន​ស្នាម​គាស់​ទម្លាយ​ទ្វារ និង​បង្អួច​ខ្ទេចខ្ទី ហើយ​មើលទៅ​ខាងក្នុង​ផ្ទះ​បាត់​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់​ទើប​មានការ​ភ្ញាក់ផ្អើល​និង​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​២​ឱ្យ​ជួយ​អន្តរាគមន៍​តែ​ម្ដង​។

តាម​ប្រភព​ពី​នគរបាល​បាន​និ​យ​ថា ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ស្ត្រី​រង​គ្រោះ​ភ្លាម កម្លាំង​នគរបាល​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​មុខសញ្ញា​ក្រុម​ជនសង្ស័យ​ខាងលើ ទើប​ចុះ​ទៅ​ចាប់ខ្លួន​បាន​៣​នាក់​ជា​បន្តបន្ទាប់ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​ខាងលើ ប៉ុន្តែ​បក្សពួក​ក្រុម​ជនសង្ស័យ​ចំនួន​៣​នាក់​ផ្សេង​ទៀត​កំពុង​រត់គេច​ខ្លួន​នៅឡើយ ។

បច្ចុប្បន្ន ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​ខ​សាង​លើ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ