ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​សព​បាន​ទៅ​ខាបព្រលឹង​ជីដូន និង​ចៅស្រី​ដែល​ត្រូវ​កាត់​ក្បាល​ហើយ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​ប្រជា​ការពារ​នគរបាល និង​អង្គការ CPU របស់​អូរ​ស្ត្រា​លី​ចូល​ខ្ទង់រយ​នាក់ ដោយនៅ​ក្នុង​ដៃ​មាន​ដំបង កា​បិត បាន​នាំ​គ្នា​បន្ត​ដើរ​រុក​តាម​ព្រៃ​ស្វាយចន្ទីរ ចំការ​ចេក…

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​ប្រជា​ការពារ​នគរបាល និង​អង្គការ CPU របស់​អូរ​ស្ត្រា​លី​ចូល​ខ្ទង់រយ​នាក់ ដោយនៅ​ក្នុង​ដៃ​មាន​ដំបង កា​បិត បាន​នាំ​គ្នា​បន្ត​ដើរ​រុក​តាម​ព្រៃ​ស្វាយចន្ទីរ ចំការ​ចេក នៅ​ខាងក្រោយ​ផ្ទះ នា​ព្រឹក​ថ្ងៃ​ទី​០៨ មេ​សា​២ ២០១៩ បាន​បន្ត​តាម​រក​ក្បាល​សព​ជីដូន និង​ចៅ ដោយ​បាន​តាម​រក​គ្រប់​ទិស​ទី​នូវ​តែ​មិនឃើញ​ដដែល ។ ខណៈ​វិធី​បុណ្យសព​គំរប់​០៧​ថ្ងៃ​ជីដូន​នៅ​ចៅស្រី​តូច​អាយុ​០៦​ឆ្នាំ​នៅ​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ កំពុង​តែ​បាន​រៀបចំ​ឡើង​នោះ ។

កូនស្រី​របស់​ជន​រង​គ្រោះ​ឈ្មោះ ស្តើង ច​ន្ថា អាយុ​២៤​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​ថា ឪពុក​ឈ្មោះ ស្តើង ទុ​យបាន​ស្លាប់​ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​បាន​បន្សល់​ទុក​នូវ​កូន​ចំនួន​០៥​នាក់ រួម​ទាំង​កូន​ប្តីមុន ហើយ​ម្តាយ​ឈ្មោះ វង្ស អូន អាយុ​៥៦​ឆ្នាំ បាន​ក្លាយទៅជា​ស្ត្រី​មេម៉ាយ ដោយ​មាន​ជីវភាព​ខ្វះខាត ។ កូន​អ្នក​រង​គ្រោះ ស្តើង ច​ន្ថា ប្រាប់​បន្ត​ថា ដំបូង​មិន​ដែល​បានដឹង​ម្តាយ​បាន​ទាក់ទង​ជាមួយនឹង​បុរសឈ្មោះ ខេ​ង រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​នោះ​ទេ​លុះ​មក​ដល់​ចុង​ក្រោយ​ក្នុង​អំឡុង​១​ទៅ​២​ឆ្នាំ​មុន​កើតហេតុ ទើប​ដឹង​ថា បុរស​ឈ្មោះ ខេ​ង ឧស្សាហ៍​មក​លេង​ផ្ទះ​ម្តាយ ដោយ​នាង​បានឃើញ​ដោយ​ផ្ទាល់​ភ្នែកហើយ​ក៏​មិន​ហ៊ាន​សួរនាំ​ម្តាយ​ដែរ ។

ហើយ​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​០៣ មេ​សា ២០១៩ បងស្រី​ឈ្មោះ ថន បាន​មក​ដល់​ផ្ទះ​បាត់​ម្តាយ​មិនឃើញ ហើយ​ផ្ទះ​ចាក់សោ​ទៀត រក​អស់ចិត្ត​មិនឃើញ​ក៏​បាន​ទូរស័ព្ទ​ហៅ
នាង និង​ប្តី​ឲ្យ​មក​តាម​ជួយ​រក​ទីបំផុត​បាន​រក​ឃើញ​នៅ​ក្នុង​ដីចំការ​ស្វាយចន្ទី សព​ម្តាយ និង​ចៅ​ត្រូវ​បាន​ឃាតករ​កាត់​ក្បាល​យក​ទៅ​បាត់ ដោយ​មាន​មនុស្ស​រាប់​សិប​នាក់​ចូលរួម​តាម​រក ហើយ​ក៏​មានការ​ចូលរួម​ពី​សមត្ថកិច្ច​ផង​ដែរ ។ ដោយ​មានការ​ខ្លាច​ខ្មោចលង​នោះ​អ្នក​ភូមិ​បាន​ស្នើ​សុំ​ឲ្យ​នាង​រុះរើ​ជញ្ជាំង​ស្លឹក​២​ផ្ទាំង គឺ​ខាង​មុខ និង​ចំហៀង ក្រោយ​បុណ្យ​៧​ថ្ងៃ​ចប់ រង់ចាំ​មើល​សមត្ថកិច្ច​ចាប់​ឃាតករ​បាន​ត្រឹមត្រូវ​ចប់សព្វគ្រប់​នោះ​នឹង​នាំ​គ្នា​ចេញ​ទៅ​ធ្វើ​កម្មករ​សំណង់ នៅ​ភ្នំពេញ កំពត ឬ​កំពង់ឆ្នាំង តាម​ដែល​មេជាង​ហៅ​ឲ្យ​ទៅ​ធ្វើ ដើម្បី​រក​លុយ​ដោះស្រាយ​ជីវភាព​គ្រួសារ ។

ដោយឈ្មោះ​ស្តើង ថន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ កូន​អ្នក​រង​គ្រោះ​ប្រាប់​ថា នៅ​ថ្ងៃ​ទី​៣១ មីនា ២០១៩ មុនកើតហេតុបាន​ចេញពី​ភ្នំពេញ ដើម្បី​មក​លេង​ម្តាយ​នៅ​ស្រុក​កំណើត​ក្នុងភូមិ​ត្រពាំង​បឹង ស្រប​ពេល​ដែល​មក​ដល់​ផ្ទះ ក្រោយ​ពី​ម្តាយ​ឈ្មោះ វង្ស អូន ដឹង​ថា កូន​មក​ដល់​នោះ​ក៏​បាន​ជិះ​កង់​១​គ្រឿង​ដោយ​បាន​ឌុ​ប​ចៅស្រី​តូច​ឈ្មោះ​សា​វឿ​ន មក​លេង ហើយ​ម្តាយ​ក៏​បាន​ដំណាល​រឿង​ប្រាប់​ថា «​ម្តាយ​ពិបាកចិត្ត​ដោយ​បាន​ស្រលាញ់​ប្តី​គេ​ឈ្មោះ ខេ​ង នៅ​ភូមិ​ជាមួយ​គ្នា​» ហើយ​ថែម​ទាំង​មាន​ទឹកមុខ​ស្រងូតស្រងាត់ ក៏​មិន​ហ៊ាន​សួរនាំ​ម្តាយ​បន្ត​ទៀត​ខ្លាច​គាត់​យំ ។ ​លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៣ មេ​សា ២០១៩ បាន​មក​ដល់​ផ្ទះ​ម្តាយ​មិនឃើញ ចុង​ក្រោយ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​តាម​រក​ទើប​ប្រទះ​ឃើញ​ស្លាប់ នៅ​ក្នុង​ព្រៃ​ចំការ​ស្វាយចន្ទីរ​ក្រោយ​ផ្ទះ​ប្រមាណ​៣៥០​ម៉ែត្រ ហើយ​ត្រូវ​បាន​ឃាតករ​កាត់​ក្បាល​ទៀត ពិតជា​សាហាវ​ណាស់ ហើយកូន​ៗ​ស្រែក​ទ្រហោ​រយំ​គ្រប់​​គ្នា ។

ចំណែក​បុរស​ចំណាស់​ឈ្មោះ ស៊ុ​យ រី​ម អាយុ​៦២​ឆ្នាំ នៅ​ភូមិ​ថ្ម​ពូន​កណ្តាល ឃុំ​ថ្ម​ពូន ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ មេ​សា ២០១៩​ថា ចំពោះ​ការ​លើក​ឡើង​របស់​បុរស​សង្ស័យ​ជា​ឃាតករ​ឈ្មោះ ស៊ី​ម ខេ​ង បាន​ឆ្លើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា នៅ​ថ្ងៃ​កើតហេតុ​ទី​០២ មេ​សា ២០១៩ បាន​មក​ចូលរួម​ផឹក​តែ​ជាមួយនឹង​គាត់​ជា​រឿង​មិន​ពិត​ទាល់តែ​សោះ ។ ព្រោះថា នៅ​ថ្ងៃ​នោះ​កន្លែង​ផឹក​តែ​មាន​មនុស្ស​ចំនួន​០៤​នាក់​មាន​១-​រូប​គាត់ ២- ឈ្មោះ លី ៣-​ឈ្មោះ លី​ម ៤-​ឈ្មោះ​ឡាយ ដោយ​មិន​មាន​វត្ត​មានឈ្មោះ​ខេ​ង ឡើយ ។

គ្រួសារ​រង​គ្រោះ​បាន​ទៅ​រក​គ្រូ​ឲ្យ​ខាបព្រលឹង​ក៏​បានដឹង​ថា «នៅ​ថ្ងៃ​កើតហេតុ​នោះ​បានឮ​សម្លេង​ម្តាយ​យំ​ស្រែ​កថា មាន​មនុស្ស​ប្រុស​ដែល​ធ្លាប់​ឲ្យ​ប្រាក់​កូន​កន្លង​មក បាន​មក​ធ្វើបាប និង​សម្លាប់​កាត់​ក្បាល​គាត់​និង​ចៅស្រី ដោយ​បាន​យក​ទៅ​កប់​ចោល និង​ចិញ្ច្រាំ​ខ្ទេចខ្ទី តែ​មិន​បាន​បញ្ជាក់​ថា អ្នក​ណា​សម្លាប់ »។

សមត្ថកិច្ច​បាន​យក​សម្លេង​គ្រូ​ខាបព្រលឹង​មក​ឲ្យ​បុរស​សង្ស័យ​ឈ្មោះ ស៊ី​ម ខេ​ង ស្តាប់​ក៏​បាន​ទទួល​ស្គាល់​ថា សម្លេង​របស់​យាយ​អូន ហើយ​បាន​លើកដៃ​សំពះ​ថា «​ខ្ញុំ​មិន​បានដឹង​អី​នោះ​ទេ​» ។ លោក​ឧត្តមសេនីយត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា នៅ​ក្រោយ​កើតហេតុ​រូប​លោក​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ជាមួយនឹង​កម្លាំង​ការិយាល័យ​បច្ចេកទេស​ខេត្ត​ក្រោម​ការ​បញ្ជា​របស់​លោក​ឧត្តមសេនីយទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត និង​លោក​គួ​ច ចំរើន អភិបាលខេត្ត ដោយ​មាន​កម្លាំង​ជា​ច្រើន​បាន​ចុះ​រុករក​ក្នុង​ព្រៃ​រក​ក្បាល​សព​ជីដូន និង​ចៅស្រី ទីបំផុត​បាន​ឃាត់​ជនសង្ស័យ​ឈ្មោះ ស៊ី​ម ខេ​ង នៅ​ភូមិ​ជាមួយ​គ្នា​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សួរនាំ ។ រហូត​មក​ដល់​បុណ្យសព​៧​ថ្ងៃ ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ទី​០៨ មេ​សា អង្គការ CPU អូរ​ស្ត្រា​លី​បាន​ចុះ​មក​វិភាគ​នូវ​សំណល់​ផ្សេង​ៗ ដែល​ប្រមូល​បាន​ក្រោយ​កើតហេតុ​ហើយ​បាន​នាំ​គ្ន​បន្ត​ចុះ​ទៅ​ក្នុង​ព្រៃ​តាម​រក​ក្បាល​សព​បន្ត​ទៀត រហូត​មក​ដល់​វេលា​ម៉ោង​៥​ល្ងាច ហើយ​នូវ​រក​មិន​ទាន់​ឃើញ ។

សូម​បញ្ជាក់​ថា​នៅ​ព្រឹក​ថ្ងៃ​ទី​០៨​ មេ​សា ២០១៩ លោក​អ៊ុយ សំអាត នាយករង​គ្រប់គ្រង​គ្រោះ​មហន្តរាយកាកបាទក្រហមកម្ពុជា និង​សហការី​តំណាង​ឲ្យ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី​-​ហ៊ុន សែន អមដំណើរដោយ​លោក​ឡោ ចាន់​លី អភិបាលស្រុក​ព្រៃឈរ បាន​នាំ​យក​អំណោយ​មក​ប្រគល់​ជូន​គ្រួសារ​សពក្នុង​នោះ​មាន​ថវិការ​ចំនួន​៣​លាន​រៀល អង្ករ​២​បាវ ស្មើ​១០០​គីឡូក្រាម មី​៥​កេស ត្រីខ​៥​កេស ទឹកក្រូច៥​កេស មក​ប្រគល់​ជូន​គ្រួសារ​នៃ​សព ។ ជាមួយ​នោះ​គ្រួសារ​នៃ​សព​បាន​សំដែង​នូវ​ក្តី​សប្បាយ​រីករាយដោយ​ជូនពរ​ដល់​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត និង​សម្តេច​តេ​ជោ​ឲ្យ​ជួប​តែ​សេចក្តីសុខ​សាន្ត ហើយ​ដឹកនាំប្រទេស​ឲ្យ​មានការ​រីក​ចម្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ