ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​ប្រយុទ្ធ​គ្នា​កាន់តែ​សាហា.វ​នៅ​ជាយ​ក្រុង

5 ឆ្នាំ មុន

ប្រទេស​លី​ប៊ី់ ៖ ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​នានា កើត​មាន​កាលពី​ថ្ងៃ​ទី​៧​មេ​សា នៅ​ជាយក្រុង​ទ្រី​ប៉ូ​លី​រដ្ឋធានី​លី​ប៊ី រវាង​កងកម្លាំង​របស់​សេនាប្រមុខ​ KHALIFA HAFTAR​ ដែល​ចង់​ដណ្ដើម​យក​រដ្ឋធានី និង​កងកម្លាំង​របស់​រដ្ឋាភិបាល​រួបរួម​ជាតិ​។…

ប្រទេស​លី​ប៊ី់ ៖ ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​នានា កើត​មាន​កាលពី​ថ្ងៃ​ទី​៧​មេ​សា នៅ​ជាយក្រុង​ទ្រី​ប៉ូ​លី​រដ្ឋធានី​លី​ប៊ី រវាង​កងកម្លាំង​របស់​សេនាប្រមុខ​ KHALIFA HAFTAR​ ដែល​ចង់​ដណ្ដើម​យក​រដ្ឋធានី និង​កងកម្លាំង​របស់​រដ្ឋាភិបាល​រួបរួម​ជាតិ​។ ភាគី​ច្បាំង​គ្នា​ទាំង​២​បាន​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ការ​អំពាវនាវ​របស់​អ​.​ស​.​ប ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​មនុស្សធម៌​មួយ​។

បេសកកម្ម​អ​.​ស​.​ប​នៅ​លី​ប៊ី​ MANUL​ បាន​ចេញ​ការ​អំពាវនាវ​ជា​បន្ទាន់​មួយ ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​រយៈ​ពេល​២​ម៉ោង ពី​ម៉ោង​១៤​ម៉ោង​ក្នុងស្រុក​រហូត​ដល់​ម៉ោង​១៦ ក្នុង​តំបន់​ជាយក្រុង​ភាគ​ខាងត្បូង​ក្រុង​ទ្រី​ប៉ូ​លី ដើម្បី​អាច​ជម្លៀស​បណ្ដា​អ្នក​របួស ​និង​ជន​ស៊ី​វិល​ចេញ ប្រឈម​មុខ​នឹង​ការ​កើនឡើង នៃ​ការ​ប្រយុទ្ធ​គ្នា នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ពី​សង្គ្រាម​ស៊ី​វិល​ដ៏​ពិតប្រាកដ​មួយ​។ អ្នកនាំពាក្យ​ម្នាក់​របស់​MANUL​អះអាង​ប្រាប់​AFP​ថា ពុំ​មាន​បទ​ឈប់​បាញ់​គ្នា​ទេ ក្រោយ​ផុតកំណត់​រយៈពេល​នៃ​ការ​ស្នើ​សុំ​។

ទោះបី​យ៉ាងណា​យើង​សង្ឃឹម​ជា​និច្ច​ទទួល​បាន​ចម្លើយ​ជា​វិជ្ជមាន​មួយ ពី​ភាគី​ច្បាំង​គ្នា​ទាំង​២​ដើម្បី​ដណ្ដើម​អំណាច​។ ចំណែក​ភ្នាក់ងារ​សង្គ្រោះ​លី​ប៊ី​ក៏​អះអាង​ដែរ​ថា ពួក​គេ​ពុំ​អាច​ចូល​ទៅ​ក្នុង​បណ្ដា​តំបន់​ដែល​មានការ​ប៉ះទង្គិច​គ្នា​ឡើយ​។

ជា​ប្រទេស​សម្បូរ​ប្រេង​មួយ​ដែល​មាន​ភាព​រុងរឿង​ខ្លាំង​ក្នុង​ពិភព​អា​រ៉ាប់ ក្រោម​ការ​ដឹកនាំ​របស់​លោក​មូ​អា​ម៉ា​កា​ដា​ហ្វី តែ​ក្រោយ​ការ​ផ្ដួលរំលំ​របប​នេះ ដោយសារ​ការ​បះបោរ​និង​ការ​ជួយ​ធ្វើ​អន្តរាគមន៍​របស់​ពួក​លោក​ខាងលិច ប្រទេស​នោះ​ត្រូវ​ហែកហួរ​ពុះ​បំបែក​ដណ្ដើម​គ្នា​ត្រួតត្រា និង​ជួប​ប្រទះ​នឹង​ជម្លោះផ្ទៃក្នុង​រក​ទី​បញ្ចប់​​មិនឃើញ​។ កងកម្លាំង​របស់​លោក​HAFTAR​ជា​អ្នក​ស្មោះត្រង់​នឹង​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​ខាងកើត​ប្រទេស បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​រួបរួម​ជាតិ​មាន​មូលដ្ឋាន​នៅ​ក្រុង​ទ្រី​ប៉ូ​លី​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ ដែល​ពង្រីក​ការ​ការ​កាន់កាប់​របស់​ខ្លួន​នៅ​ភាគ​ខាងលិច​ប្រទេស​។

កាលពី​ថ្ងៃ​ទី​៧​មេ​សា ការ​ប្រយុទ្ធ​គ្នា​មាន​សភាព​ខ្លាំងក្លា​នៅ​ភាគ​ខាងត្បូង​រដ្ឋធានី ជា​ពិសេស​នៅ​WADI RABI​និង​នៅ​បរិវេណ​ព្រ​លាន​យន្តហោះ​អន្តរជាតិ ជា​រចនាសម្ព័ន្ធ​មួយ​ដែល​ទុក​ចោល ចាប់តាំងពី​រង​ការ​បំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​កាលពី​ឆ្នាំ​២០១៤​មក​។

កងទ័ព​ជាតិ​លី​ប៊ី​ជា​កងកម្លាំង​ដឹកនាំ​ដោយ​សេនាប្រមុខ​KHALIFA HAFTAR ប្រកាស​កាលពី​ថ្ងៃ​ទី​៧​មេ​សា ពី​ការ​វាយប្រហារ​តាម​អាកាស​លើក​ដំបូង​របស់​គេ នៅ​ជាយក្រុង​ភាគ​ខាងត្បូង​ក្រុង​ទ្រី​ប៉ូ​លី​។ មុន​នេះ​កងកម្លាំង​ស្មោះត្រង់​នឹង​រដ្ឋាភិបាល​រួបរួម​ជាតិ ក៏​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​ដំបូង ប្រឆាំង​កងកម្លាំង​របស់​លោក​HAFTAR ដែរ​។

កាលពី​ថ្ងៃ​ទី​៧​មេ​សា អ្នកនាំពាក្យ​ថ្មី​របស់​រដ្ឋាភិបាល​រួបរួម​ជាតិ​ប្រកាស​ពី​ការ​ចាប់ផ្ដើម​នៃ​ការ​វាយបក​មួយ មាន​រហស្សនាម​ថា​ប្រតិបត្តិការ ភ្នំភ្លើង​នៃ​កំហឹង ដើម្បី​បោសសម្អាត​ចេញពី​គ្រប់​ទីក្រុង​លី​ប៊ី​នូវ​ពួក​ឈ្លានពាន​ស្និទ្ធ​លោក HAFTAR ។ ចំណែក​កង​ទ៏​ព​អា​មេ​រិ​ក​ប្រកាស​កាលពី​ថ្ងៃ​ទី​៧​មេ​សា ពី​ការ​ដក​ជា​បណ្ដោះអាសន្ន​កង​ទាហាន​របស់​ខ្លួន​ចេញពី​លី​ប៊ី​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​។ មនុស្ស​យ៉ាងតិច​២១​នាក់​បាន​ត្រូវ​ស្លាប់​និង​២៧​នាក់​ទៀត​រង​របួស តាំងពី​ចាប់ផ្ដើម​ការ​វាយលុក​លើ​ទីក្រុង​ទ្រី​ប៉ូ​លី​មក​។ នេះ​ជា​តុល្យការ​របស់​ក្រសួងសុខាភិបាល​នៃ​រដ្ឋាភិបាល​រួបរួម​ជាតិ​។

ម្យ៉ាងទៀត​រដ្ឋាភិបាល​នោះ​បាន​ស្នើ​ដល់​រដ្ឋ​អាជ្ញា​យោធា​ឲ្យ​ចេញ​ដីកាចាប់ខ្លួន​សេនាប្រមុខ​KHALIFA HAFTAR៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ