ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ណាស់! បុរស​ម្នាក់​ដំរី​ជាន់​ ហើយ​​ត្រូវ​ពួក​តោ​ហែក​ស៊ីទៀត

5 ឆ្នាំ មុន

ប្រទេស​អាហ្វ្រិក​ខាងត្បូង ៖ បុរស​ម្នាក់​ ត្រូវបាន​គេ​ប្រទះ​ឃើញ​នៅ​សល់​តែ​លលា​ដ៏​ក្បាល ​និង​ខោជើងវែង នៅ​​ក្នុង​ឧទ្យាន​ជាតិ ​KRUGER​ អាហ្វ្រិក​ខាងត្បូង​។ បុរស​នោះ​បើ​តាម​ប្រភព​ជា​ច្រើន​​បាន​ឱ្យដឹង​​ថា ត្រូវ​ដំរី​មួយ​ក្បាល​ជាន់​ស្លាប់…

ប្រទេស​អាហ្វ្រិក​ខាងត្បូង ៖ បុរស​ម្នាក់​ ត្រូវបាន​គេ​ប្រទះ​ឃើញ​នៅ​សល់​តែ​លលា​ដ៏​ក្បាល ​និង​ខោជើងវែង នៅ​​ក្នុង​ឧទ្យាន​ជាតិ ​KRUGER​ អាហ្វ្រិក​ខាងត្បូង​។ បុរស​នោះ​បើ​តាម​ប្រភព​ជា​ច្រើន​​បាន​ឱ្យដឹង​​ថា ត្រូវ​ដំរី​មួយ​ក្បាល​ជាន់​ស្លាប់ រួច​បន្ទាប់​មក​ត្រូវ​ពួក​តោ​ចាប់​ហែក​ស៊ី​។

កាលពី​ថ្ងៃ​ទី​៧ ​មេ​សា​ សារព័ត៌មាន​ជា​ច្រើន​ក្នុង​នោះ​មាន​ BBC បាន​រាយការណ៍​ពី​ការ​ស្លាប់​យ៉ាង​រន្ធត់​របស់​​បុរស​រួប​នេះ ដែល​អះអាង​ជាដំបូង តាម​រយៈ​សេចក្ដី​ប្រកាស​មួយ​របស់​ឧទ្យាន ​KRUGER​។ យោង​តាម​សេចក្ដី​ប្រកាស​នោះ​ថា បុរស​រូប​នេះ​និង​អ្នក​រួមគំនិត​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ចូល​ក្នុង​ឧទ្យាន​ដើម្បី​បរបាញ់​សត្វ​រមាស កាលពី​ថ្ងៃ​ទី​២​មេ​សា​។ បន្ទាប់​ពី​នោះ​មក​គ្រួសារ​របស់​ជន​រង​គ្រោះ ពុំ​ឃើញ​គេ​វិល​ត្រឡប់​មក​វិញ ហើយ​បាន​ទាក់ទង​ជាមួយ​ពួក​អ្នក​ការពារ​ឧទ្យាន​ដើម្បី​តាម​រក​។

មនុស្ស​៤​នាក់​ត្រូវ​ចាប់ខ្លួន ប៉ុន្តែ​មនុស្ស​ទី​៥​បាន​បាត់​។ រហូត​ដល់​ថ្ងៃ​ទី​៤​មេ​សា​តាម​តម្រុយ​របស់​ពួក​អ្នក​ទៅ​ជាមួយ​គ្នា គេ​ប្រទះ​ឃើញ​បុរស​នោះ​នៅ​សល់​តែ​លលា​ដ៏​ក្បាល​និង​ខោជើងវែង​។ ពួក​អ្នក​ទៅ​ជាមួយ​រៀបរាប់​ថា បុរស​នេះ​ត្រូវ​ដំរី​មួយ​ក្បាល​ជាន់​ស្លាប់​។ នៅ​កន្លែង​រក​ឃើញ​លលា​ដ៏​ក្បាល ពួក​អ្នក​តាម​រុករក​ប្រទះ​ឃើញ​ដាន​នានា ដែល​បញ្ជាក់​ថា​រូបគេ​ត្រូវ​ពពួក​តោ​ហែក​ស៊ី។

ឧទ្យាន​ជាតិ​KRUGER​ដែល​ជា​កន្លែង​អភិរក្ស​សត្វព្រៃ​ដ៏​ធំ​បំផុត​មួយ ល្បី​ថា​មាន​ដំរី ខ្លា តោ រមាស​។​ល​។ នេះ​​ពុំ​មែន​ជា​លើក​ដំបូង​ទេ ដែល​មនុស្ស​ម្នាក់​ត្រូវ​ពពួកសត្វ​ព្រៃ​សម្លាប់​។ កាលពី​ឆ្នាំ​២០១៨ ព្រានព្រៃ​ម្នាក់​ក៏​ត្រូវ​ពួក​តោ​សម្លាប់​ហែក​ស៊ី​ដែរ ដោយនៅ​សល់​តែ​ក្បាល​និង​សំណល់​ខ្លួន​តិចតួច​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ