មនុស្សម្នាក់ក្នុងចំណោមស្ត្រីមានទ្រព្យស្ដុកស្ដម្ភបំផុតនៅប្រទេសរុស្ស៊ី បានស្លាប់បាត់បង់ជីវិតដោយសារការធ្លាក់យន្តហោះ នៅភាគខាងលិចឆៀងខាងត្បូងប្រទេសអាល្លឺម៉ង់ ។
លោកស្រីណាតាលីយ៉ា ហ្វ៉ីឡេវ៉ា (Natalia Fileva) ជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ចម្រុះឯកជន «S7» ឬ«Siberia Airlines» បានទទួលការបញ្ជាក់ថាជាមនុស្សម្នាក់ស្លាប់បាត់បង់ជីវិតពីការធ្លាក់យន្តហោះកាលពីថ្ងៃទី៣១ មីនា២០១៩ ។ យន្តហោះដែលធ្លាក់ជាប្រភេទយន្តហោះធុនតូចមាន៦កៅអី ចាកចេញពីប្រទេសបារាំងឆ្ពោះទៅអាកាសយានដ្ឋាន«Egelsbach» ភាគខាងត្បូងក្រុងហ្វ្រែងហ្វើតបានបាត់ពីប្រព័ន្ធរ៉ាដា ខណៈពេលអាកាសយានិក និងអ្នកដំណើរជនជាតិរុស្ស៊ីក៏ស្លាប់ ។

លោកស្រីហ្វ៊ីឡេវ៉ា ត្រូវបានទស្សនាវដ្ដី«Forbes» កាលពីឆ្នាំ២០១៨កំណត់ថា ជាស្ត្រីមានទ្រព្យយ៉ាងស្ដុកស្ដមន្ភៅលំដាប់ទី៤របស់រុស្ស៊ី មានទ្រព្យប្រហែល៦០០លានដុល្លារ ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុនកាលពីថ្ងៃទី៣១ មីនា បញ្ជាក់ថា អ្នកកាន់ភាគហ៊ុន «S7»ឬលោកស្រីណាតាលីយ៉ា ហ្វ៉ីឡេវ៉ា បានស្លាប់នៅក្នុងអាយុ៥៥ឆ្នាំ ខណៈពេលធ្វើដំណើរឆ្ពោះទៅក្រុងហ្វ្រែងហ្វើត និងនៅមិនទាន់ដឹងពីមូលហេតុដែលធ្វើឲ្យយន្តហោះធ្លាក់ ។
ប៉ូលិសបានបញ្ជាក់ថាយន្តហោះបានឆេះទាំងមូល ក្រោយពីធ្លាក់បង្កឲ្យអ្នកដំណើរស្លាប់ទាំងអស់ ៕
ចែករំលែកព័តមាននេះ