ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​លក់​ដី​ទីស្នាក់ការ​ប៉ុស្តិ៍​ទឹកថ្លា ចែក​គ្នា​មិន​ទាន់​គ្រប់​ទេ​…

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​នគរបាល​ប៉ុស្តិ៍ ទឹកថ្លា​ដែល​ចូល​និវត្តន៍ រួម​ជាមួយ​នគរបាល​ប៉ុស្តិ៍ ដែល​ទើបត្រូវ​បាន​ផ្លាស់​ចេញ បាន​មាន​ប្រតិកម្ម និង​តូចចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់ បាន​យក​ប្រាក់…

រាជធានី​ភ្នំពេញ ៖ អតីត​នគរបាល​ប៉ុស្តិ៍ ទឹកថ្លា​ដែល​ចូល​និវត្តន៍ រួម​ជាមួយ​នគរបាល​ប៉ុស្តិ៍ ដែល​ទើបត្រូវ​បាន​ផ្លាស់​ចេញ បាន​មាន​ប្រតិកម្ម និង​តូចចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់ បាន​យក​ប្រាក់ ដែល បាន​មក​ពី​ការ​លក់​ស្នាក់​ការ​ប៉ុស្តិ៍​ទឹកថ្លា ទៅ​ចែក​ជួន​ដល់​នគរបាល​ប៉ុស្តិ៍ ចំនួន ១៥​នាក់ ដែល​ម្នាក់​ៗ​បាន​ចំនួន ១៥០០​ដុល្លារ​ទៅ​២០០០​ដុល្លារ ទៅ​តាម​អ្នក​ចាស់​និង​ថ្មី ព្រោះតែ​ពួក​គេ​ពុំ​មាន​ចំណែក​នោះ​។

ការ​ប្រតិកម្មនោះ បន្ទាប់​ពី​លោកស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​ហិរញ្ញវត្ថុ បាន​យក​ប្រាក់​ទៅ​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ ២០១៩ និង​បាន​ណែនាំ​អោយ​នគរបាល​ប៉ុស្តិ៍​ចាប់ផ្តើម​រើ​អីវ៉ាន់​ចេញ​ចាប់ពី​ថ្ងៃ​ច័ន្ទ ទី​៨ ខែមេសា នេះ​តទៅ​។

ទន្ទឹម​នោះ នៅ​អធិការដ្ឋាន ខណ្ឌ​សែន​សុខ ក៍បាន​ធ្វើ​ពិធីជប់លៀង​យ៉ាង​សប្បាយ​គគ្រឹកគគ្រេង ផង​ដែរ ដែល​គេ​អះអាង​ថា បន្ទាប់​ពី​ទទួល​បាន​ប្រាក់​ខ្លះ​ៗ​បាន​មក​ពី​ការ​លក់​ស្នាក់​ការ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ទឹកថ្លា ក្រោម​រូបភាព​ដោះ​ដូរ​«​យក​ឆ្នាំ​មាស​ដូរ​យក​ឆ្នាំងដី​»​។

ដី​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា នោះ ត្រូវ​បាន​គេ​ដឹង​ថា ក្បាលមាន​ទំហំ​ប្រមាណ​២៥​ម៉ែត្រ គុណ​៣០​ម៉ែត្រ ស្ថិត​នៅ​តាម​ផ្លូវ ភ្នំពេញ​ហាណូយ ខាងជើង ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ប្រមាណ​ជាង​២០០​ម៉ែត្រ ។​ដី​នេះ ត្រូវ​គេ​ដឹង​ថា ជា​ដី​ត្រូវប៉ាន់​នៅ​ផ្លូវ​ធំ មាន​តម្លៃ ប្រមាណ​ជិត​២​លាន់ ដុល្លារ ដែល ក្រុមហ៊ុន និង​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​បាន​ព្យាយាម​រក​ខ្សែពួរ​រត់ការ​លេប​ត្របាក់​យក​ជា​យូរ​មក​ហើយ តែ​មិន​បាន​សម្រេច ប៉ុន្តែ​ពេល​នេះ​ត្រូវ​បាន​គេ​លក់​បាត់​ក្រោម​រូ​ម​ភាព​ដោះ​ដូរ និង​ចែក​គ្នា​តិចតួច​បិទ​មាត់ ។

​តាម​ព័ត៌មាន​បានអោយ​ដឹង​ថា ស្នាក់​ការ​ប៉ុស្តិ៍​ទឹកថ្លា​ថ្មី មាន​ទំហំ​ប្រមាណ​១០​ម៉ែត្រ​គុណ​២០​ម៉ែត្រ មាន​តម្លៃ ប្រមាណ​១០​ម៉ឺន​ដុល្លារ​នៅ​ក្រ​លៀត​ផ្លូវ​ចូល​ប្រមាណ​ជាង​២​ម៉ែត្រ​និង ផ្លូវ​ទល់​ស្ថិត​ផ្ទះ​លេខ​៣៣៨​ផ្លូវលំ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ព្រមទាំង​ធ្វើ​អាគារ អស់​ប្រមាណ​ជិត​១០​ម៉ឺន​ដុល្លារ​ដែល​សរុប​ប្រមាណ​មិន​ដល់​២០​ម៉ឺន​ដុល្លារ​នោះ​ទេ ដែល​ទីតាំង​ចាស់​តម្លៃ​ជិត​២​លាន​ដុល្លារ​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមេសា ស្នងការ​រង នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់​ក៍បាន​យក​ប្រាក់​ទៅ​ចែក​ជួន ដល់​មន្ត្រី​នគរបាល ប៉ុស្តិ៍ ចំនួន ១៥​នាក់ ដែល​អ្នក​ចាស់​បាន​ចំណែក​២០០០​ដុល្លារ និង​អ្នក​ថ្មី​បាន​១៥០០​ដុល្លារ ជា​ហេតុ​ធ្វើ​អោយ​អតីត​នគរបាលប៉ុស្តិ៍ទឹកថ្លា ដែល​ចូល​និវត្តន៍ ព្រមទាំង​នគរបាល ដែល​ទើបតែ​ចាក់ចេញ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ផង ដែរ​។

តាម​មន្ត្រី​នគរបាល​មួយ​រូប​សូម​មិន​បញ្ចេញ​ឈ្មោះ បានអោយ​ដឹង​ថា ស្នាក់​ការ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា ត្រូវ​បាន​គេ រត់ការ​លក់​តាម​រយះ​ក្រសួងមហាផ្ទៃ​ហើយ ត្រូវ​គ្នា នៅ​ក្នុង​កំឡុង​ដើមឆ្នាំ ២០១៨ ហើយ ក៍បាន​រៀបចំ​ទិញ​ដី​ថ្មី​និង​ធ្វើ​ស្នាក់​ការ​ថ្មី ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា កាលពី​លក់ មន្ត្រី​នគរបាល​មួយ​ចំនួន មិន​ទាន់​ផ្លាស់​ចេញ​និង​មួយ​ចំនួន ទៀត មិន​ទាន់​ចូល​និ​វ​ត្តិ​ន៍​នោះ​ទេ គួរ ក្រុមហ៊ុន ក៍​ដូច​ថ្នាក់លើ​មើល​មិនឃើញ នោះ​ទេ​ព្រោះ​ពួក​គាត់ បាន​ធ្វើការ ថែរក្សា​នៅ​ប៉ុស្តិ៍ ទឹកថ្លា ទាំង​ពី​កំឡុង ឆ្នាំ ១៩៩៣​មក​ម្ល៉េះ ពេល​នេះ​កំពុង​មុខ​ក្រហម​គ្រប់​គ្នា​ហើយ ព្រោះ​ចែក​គ្នា​អត់​ស្មើភាព ។

លោក​វរសេនីយ៍ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា នេះ​ថា ស្នាក់​ការ​ប៉ុស្តិ៍​ថ្មី ត្រូវ​បាន​គេ​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​ហើយ ត្រូវ​តែ​ដូរ​ចេញ ។

ទាក់ទិន​នឹង​ប្រាក់ ដែល​បាន​ពី​ការ​លក់​ប៉ុស្តិ៍ នេះ ប្រគល់​ជួន​ដល់​មន្ត្រី​នគរបាល លោក​អធិការ អោយទៅ​សួរ​មេ​ប៉ុស្តិ៍ ទឹកថ្លា តែ​ទោះបីជា​យ៉ាងណា​លោក ហាក់ដូចជា​ពុំ​ហ៊ាន​និយាយ​ច្រើន​នោះ​ទេ ព្រោះ​ហា​ទៅ​ខ្លាច​ស្លាក់​។

​គួរ​បញ្ជាក់​ថា ដី​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹក​ថា ដើម​ឡើយ ជា​ដី​ស្នាក់​ការ​ភូមិ ទឹកថ្លា ។ នៅ​កំឡុង​ឆ្នាំ​១៩៨៩ លោក​ប៊ី សំ​ហេង ដែល​ជា​អតីត​មេ​ប៉ុស្តិ៍​ទឹកថ្លា គាត់​ក៍បាន​សុំ​ទៅ​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្រោយមក​អតីត​មេ​ប៉ុស្តិ៍​ក៍បាន​ធ្វើ​បញ្ជី​ទៅ​ក្រសួងមហាផ្ទៃ​ដាក់​ដី​នោះ​ជា​ទ្រព្យសម្បត្តិ​ក្រសួង ។ កាលនោះ លោក​ណុ​ប ណ​ន អតីត​មេ​ភូមិ ក៏បាន​តវ៉ា ទាមទារ​មក​វិញ​បាន​មួយ​ចំណែក​ទំហំ​ក្បាល​៥​ម៉ែត្រ តែ​គាត់​បាន​ស្លាប់​ទៅ​ដី​នោះ​ក៍​ធ្លាក់​ទៅ​ជា​ដី​របស់​ប៉ុស្តិ៍ ទឹកថ្លា​រហូត​មក តែ​ពេល​នេះ​ត្រូវ​បាន​គេ​លក់​បាត់​ហើយ ចែក​ប្រាក់​ដល់​មន្ត្រី​ប៉ុស្តិ៍​បាន​ម្នាក់​ៗ​ចំនួន​១៥០០​ដុល្លារ​ទៅ​២០០០​ដុល្លារ​។​ ចំណែក​ថ្នាក់លើ​បាន​ច្រើន​បង្ក​អោយ​ផ្ទុះ​បាតុភាព​និង​ប្រតិកម្ម​ពី​អ្នក​អត់​បាន នៅ​សល់​ប៉ូលិស​២​នាក់​ទៀត​ដែល​អវត្តមាន​ពេល​គេ​ចែក​នោះ អត់​មានឈ្មោះ​ទទួល​ទេ ។ ម្ល៉ោះហើយ​រឿង​បែងចែក​នេះ​សង្ស័យ​ផ្ទុះ​ដូច​គ្រាប់បែក​មិន​ខាន ៕