ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ចិន​ចង់​សហការ​ជាមួយនឹង EU ក្នុង​ផ្នែក​ពាណិជ្ជកម្ម

5 ឆ្នាំ មុន

អា​ល្លឺ​ម៉​ង់ ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា លោកនាយក​រដ្ឋមន្ត្រី Li Keqiang របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា…

អា​ល្លឺ​ម៉​ង់ ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា លោកនាយក​រដ្ឋមន្ត្រី Li Keqiang របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​ចង់​សហការ​ជាមួយនឹង​សហភាព​អ៊ឺ​រ៉ុ​ប​លើ​បញ្ហា​ជា​ច្រើន​ដូច​ជា​បម្រែបម្រួល​បរិយាកាស និង​ពាណិជ្ជកម្ម​ជាដើម ។

អ្នកការទូត​ក្នុង​ប្រទេស​អ៊ឺ​រ៉ុ​ប​បាន​និយាយ​ថា ភាព​តានតឹង​ទាក់ទិន​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម ការ​វិនិយោគ និង​សិទ្ធិ​ជន​ភាគតិច​មាន​ន័យ​ថា​ប្រទេស​ចិន​និង EU អាច​នឹង​បរាជ័យ​ក្នុង​ការ​សម្រេច​បាន​សេចក្តី​ប្រកាស​រួម​មួយ​នៅ​កិច្ចប្រជុំ​នា​ថ្ងៃ​ទី ៩​ខែមេសា​នេះ ។

លោកនាយក​រដ្ឋមន្ត្រី​បាន​បដិសេធ​នឹង​ការ​ចោទប្រកាន់​ថា​ប្រទេស​ចិន​ចង់​បំបែក​ក្រុម​ប្រទេស​អ៊ឺ​រ៉ុ​ប​នេះ​ដោយ​វិនិយោគ​ក្នុង​ប្រទេស​អ៊ឺ​រ៉ុ​ប​ខាងកើត​។

លោក​បាន​សរសេរ​ក្នុង​អត្ថបទ​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​កាសែត Handelsblatt ថា «​ពួក​យើង​គាំទ្រ​ដំណើរការ​ធ្វើ​សមាហរណកម្ម​របស់​អ៊ឺ​រ៉ុ​ប​ដើម្បី​សង្ឃឹមថា​អាច​មាន​អ៊ឺ​រ៉ុ​ប​ដែល​មាន​ភាព​រួបរួម និង​រីក​ចម្រើន​មួយ​»​។

លោក​បាន​បន្ត​ថា កិច្ច​សហប្រតិបត្តិការ​ជិតដិត​របស់​ប្រទេស​ចិន​និង​ប្រទេស​អ៊ឺ​រ៉ុ​ប​ខាងកើត​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍន៍​ក្នុង EU ។ ដោយ​មាន​កង្វល់​ថា​ប្រទេស​ចិន​អាច​គ្រប់គ្រង​ផ្តាច់មុខ​ក្នុង​វិស័យ​សំខាន់​ៗ​របស់​អ៊ឺ​រ៉ុ​ប EU កំពុង​តែ​ព្យាយាម​ទាមទារ​ឲ្យ​ប្រទេស​ចិន​បើក​ទី​លាយ​ទីផ្សារ​របស់​ខ្លួន​បន្ថែម និង​ឲ្យ​ប្រទេស​ចិន​ប្តេជ្ញា​លុប​បំបាត់​ឧបសគ្គ​ពាណិជ្ជកម្ម​ដែល​អ៊ឺ​រ៉ុ​ប​គិត​ថា​មិន​យុត្តិធម៌​ផង​ដែរ ។

លោក Li បាន​បន្ត​ថា ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​សហការ​ជាមួយនឹង​អ៊ឺ​រ៉ុ​ប​ក្នុង​ការ​គោរព​តាម​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ស្តី​ពី​បរិយាកាស គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​ចិ​រ​ភាព រក្សា​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​អន្តរជាតិ​ជាមួយនឹង​អ៊ី​រ៉​ង់ ព្រមទាំង​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ផង​ដែរ ។

លោក​បាន​បន្ថែម​ទៀត​ថា ប្រទេស​ចិន​ចង់​ផ្លាស់​ប្តូរ​ទស្សនៈ​ជាមួយនឹង EU ក្នុង​ការ​កែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផង​ដែរ ។

គួរ​បញ្ជាក់​ថា EU គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​ប្រទេស​ចិន​។ កំណើន​នៃ​ការ​គ្រប់គ្រង​វិស័យ​សំខាន់​ៗ​ដោយ​ប្រទេស​ចិន​ក្នុង​អ៊ឺ​រ៉ុ​ប និង​ការ​ដែល​អ៊ឺ​រ៉ុ​ប​គិត​ថា​ប្រទេស​ចិន​មិន​គោរព​តាម​ពាក្យ​សន្យា​ក្នុង​ការ​គាំទ្រ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​បាន​ប៉ះពាល់​ដល់​ការ​ចរចា​មុន​កិច្ចប្រជុំ​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ