ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុី​រ៉​ង់​ស្នើ​អុី​រ៉ា​ក់​ទាមទារ​ឲ្យ​ដកទ័ព​អា​មេ​រិ​ក​ចេញ

5 ឆ្នាំ មុន

ប្រទេស​អុីរ៉​ង់​-​អុីរ៉ា​ក់ ៖ ក្នុង​ការ​សន្ទនា​គ្នា​មួយ​នាទី​ក្រុង​តេ​ហេ​រ៉​ង់ ជាមួយ​នាយក​រដ្ឋមន្ត្រី​អុី​រ៉ា​ក់ លោក​ADEL ABDEL MAHDI មេដឹកនាំ​កំពូលអុី​​រ៉​ង់​លោក​អា​យ៉ា​តុលា​អា​លី​ខា​មេ​នី បាន​អំពាវនាវ​ដល់​ក្រុង​បា​ដា​ដ​ឲ្យ​ទាមទារ​ការ​ដក​កង​ទាហាន​អា​មេ​រិ​ក​ចេញពី​អុី​រ៉ា​ក់ ដោយ​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។…

ប្រទេស​អុីរ៉​ង់​-​អុីរ៉ា​ក់ ៖ ក្នុង​ការ​សន្ទនា​គ្នា​មួយ​នាទី​ក្រុង​តេ​ហេ​រ៉​ង់ ជាមួយ​នាយក​រដ្ឋមន្ត្រី​អុី​រ៉ា​ក់ លោក​ADEL ABDEL MAHDI មេដឹកនាំ​កំពូលអុី​​រ៉​ង់​លោក​អា​យ៉ា​តុលា​អា​លី​ខា​មេ​នី បាន​អំពាវនាវ​ដល់​ក្រុង​បា​ដា​ដ​ឲ្យ​ទាមទារ​ការ​ដក​កង​ទាហាន​អា​មេ​រិ​ក​ចេញពី​អុី​រ៉ា​ក់ ដោយ​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

ម្យ៉ាងវិញទៀត​បណ្ដា​មេដឹកនាំអុី​​រ៉​ង់ បាន​សន្យា​កាលពី​ថ្ងៃ​ទី​៧ ​មេ​សា​ថា នឹង​តបត​វិញ​ចំពោះ​ការ​សម្រេច​របស់​សហរដ្ឋអាមេរិក បញ្ចូល​កង​ឆ្មាំ​បដិវត្តន៍​អុី​រ៉​ង់ ទៅ​ក្នុង​បញ្ជី​នៃ​អង្គការ​ភេរវកម្ម​។

ក្នុង​ការ​ជួប​ពិភាក្សា​គ្នា​កាលពី​ថ្ងៃ​ទី​៦​មេ​សា ជន​លេខ​មួយ​អុី​រ៉​ង់​លើក​ឡើង​ថា អុី​រ៉ា​ក់​ត្រូវធ្វើ​សកម្មភាព​នានា ដើម្បី​ធានា​ថា​ អា​មេ​រិ​ក​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​អុី​​រ៉ា​ក់ដោយ​ឆាប់រហ័ស ព្រោះ​គ្រប់​ទីកន្លែង ដែល​មាន​វត្តមាន​យូរ​របស់​កង​ទាហាន​អា​មេ​រិ​ក តែងតែ​កើត​មាន​បញ្ហា​។ អា​មេ​រិ​ក​ដែល​ពុំ​ចង់បាន​រដ្ឋាភិបាល​និង​សភា​បច្ចុប្បន្ន​នៅ​អុី​រ៉ា​ក់ នឹង​រួមគំនិត​ដើម្បី​កម្ចាត់​រដ្ឋាភិបាល​និង​សភា​នោះ​ចេញពី​ឆាកនយោបាយ​។

អុី​រ៉​ង់​ជា​អ្នក​ផ្គត់ផ្គង់​ធំ​ទី​២​ដល់​អុី​​រ៉ា​ក់ បណ្ដា​ផលិតផល​និង​ជា​អ្នក​ផ្គត់ផ្គង់​ធនធាន​ថាមពល ក្នុង​ប្រទេស​អុី​រ៉ា​ក់​ដែល​ខ្វះខាត​ភ្លើង​។ អុី​​រ៉​ង់​និងអុី​​រ៉ា​ក់​ជា​ប្រទេស​មាន​ពួក​ស៊ីអុី​​ត​ភាគច្រើន ធ្លាប់​ច្បាំង​គ្នា ក្នុង​សង្គ្រាម​យ៉ាង​បង្ហូរឈាម​មួយ​ពី​ឆ្នាំ​១៩៨០​ដល់​១៩៨៨ ប៉ុន្តែ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ បាន​ផ្លាស់​ប្ដូរ​ជាមួយ​ការ​ដួល​រលំ​នៃ​របប​លោក​សា​ដាម​ហ៊ូ​សេន កាលពី​ឆ្នាំ​២០០៣ ក្រោយ​ការ​លុកលុយ​របស់​អា​មេ​រិ​ក​។ ពេល​នេះ​អុី​រ៉​ង់​ជា​អ្នកគាំទ្រ​ដល់​គណបក្ស​និង​ក្រុម​ប្រដាប់​អាវុធ​ជា​ច្រើន​នៅអុី​​រ៉ា​ក់​។

បំណង​ប្រកាស​កាលពី​ខែកុម្ភៈ​ពី​សំណាក់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ រក្សា​ទុក​កងទ័ព​អា​មេ​រិ​ក​នៅ​អុី​រ៉ា​ក់ ដើម្បី​តាម​ឃ្លាំមើលអុី​​រ៉​ង់ ក្រោយ​ការ​ចាកចេញ​នៃ​កង​ទាហាន​អា​មេ​រិ​ក​ពីស៊ី​រី នាំ​ឲ្យ​មានការ​ក្ដៅក្រហាយ​របស់​ក្រុង​បា​ដា​ដ ហើយ​នាំ​ឲ្យ​មានការ​អំពាវនាវ​ដក​កងទ័ព​អា​មេ​រិ​ក​ចេញពីអុី​​រ៉ា​ក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ