ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហ៊ុន ម៉ា​ណែ​ត ប្រគល់​ផ្ទះ​ជូន​អតីត​យុទ្ធ​ជន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៩ ផ្ទះ​ទី​១១៨, ទី​១១៩, ទី​១២០, ទី​១២១, ទី​១២២,…

ខេត្តបាត់ដំបង ៖ កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៩ ផ្ទះ​ទី​១១៨, ទី​១១៩, ទី​១២០, ទី​១២១, ទី​១២២, ទី​១២៣ និង​ទី​១២៤ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ត្រូវ​បាន​ប្រគល់​ជូន​អតីត​យុទ្ធ​ជន​ចំនួន​៧​ខ្នង​នៅ​ក្រុង​បាត់ដំបង​១​ខ្នង​, ស្រុក​សំឡូត​ចំនួន​២​ខ្នង​, ស្រុក​គាស់​ក្រឡ​ចំនួន​២​ខ្នង​, ស្រុក​សង្កែ​ចំនួន​១​ខ្នង និង​ស្រុក​ឯក​ភ្នំ​ចំនួន​១​ខ្នង ដោយមាន​​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក អគ្គលេខាធិការ​រង គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី ។

នៅ​ក្នុង​ពិធី​នោះ​ដែរ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​អស់លោក​ជា​ប្រតិភូ​អមដំណើរ​, លោក​ឧត្តមសេនីយ៍ឯក ង៉ែត ចាន់​ថុ​ន នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ​, លោក ណាំ ទុំ សមាជិក គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​គណបក្ស​ខេត្ត សមាជិក ព្រឹទ្ធសភា​, លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង នាយសេនាធិការ យោធភូមិ​ភាគ​ទី​៥, លោក ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ជា​ប្រធាន ស​.​អ​.​ក ខេត្ត​, លោក កែវ ហន ក្រុមការងារ​ចលនា​មន្ត្រីរាជការ​ចូល​និវត្ត និង​អតីត​យុទ្ធ​ជន​, អស់លោក ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ