ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ដក​រដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង​ចេញ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​កាលពី​ថ្ងៃ​ទី​៧ ​មេ​សា ​ពី​ការ​ចាក​ចេញ​របស់​រដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង លោកស្រី​ KIRSTJEN NIELSON ដែល​នោះ​ជា​ការ​បង្ហាញ​ជា​ថ្មី…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​កាលពី​ថ្ងៃ​ទី​៧ ​មេ​សា ​ពី​ការ​ចាក​ចេញ​របស់​រដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង លោកស្រី​ KIRSTJEN NIELSON ដែល​នោះ​ជា​ការ​បង្ហាញ​ជា​ថ្មី ពី​ឆន្ទៈ​របស់​លោក​ពង្រឹង​នយោបាយ​អន្តោប្រវេសន៍ ខណៈ​ចំនួន​ជនអន្តោប្រវេសន៍​លួចលាក់ ត្រូវ​ចាប់ខ្លួន​នៅ​ព្រំដែន​ជាមួយ​ម៉ិក​ស៊ិ​ក​មានការ​កើនឡើង​។

តាម ​TWITTER​ លោក​ត្រាំ​អះអាង​កាលពី​យប់​ថ្ងៃ​ទី​៧ ​មេ​សា​ថា លោកស្រី​រដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង KIRSTJEN NIELSON​ នឹង​ចាក​ចេញពី​តំណែង ហើយ​ខ្ញុំ​អរគុណ​ចំពោះ​បណ្ដា​ការងារ​ដែល​លោកស្រី​ធ្លាប់​​បាន​បំពេញ​។ លោក​បន្ត​ថា ​លោក​ដាក់​លោក​ KEVIN MCALEENAN​ ឲ្យ​កាន់​តំណែង​នោះ​ជំនួស​។ លោក​KEVIN MCALEENAN​ជា​ប្រមុខ​ផ្នែក​គយ​និង​ការពារ​ព្រំដែន ហើយ​សម្រាប់​ពេល​នេះ​លោក​នឹង​កាន់​តំណែង​រដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង​ស្ដីទី​។

ប្រធានាធិបតី​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​៥ ​មេ​សា បាន​ទៅ​កាន់​ព្រំដែន​រវាង​សហរដ្ឋអាមេរិក​ និង​ម៉ិ​ក​ស៊ិ​ក ដែល​នៅ​​ទីនោះ​លោក​ចាប់ផ្ដើម​សាងសង់​ជញ្ជាំង​ព្រំដែន​មួយ ដើម្បី​រារាំង​ពួក​អន្តោប្រវេសន៍​ខុសច្បាប់​។ លោក​តែង​​លើក​ជាប់​រដឹក​ពី​ភាព​ទន់ខ្សោយ​នៃ​ច្បាប់​អា​មេ​រិ​ក លើ​អន្តោប្រវេសន៍ ហើយ​ខិតខំ​តស៊ូ​មតិ​ក្នុង​សភា ដើម្បី​ឲ្យ​ទទួល​បាន​ថវិកា​គ្រប់គ្រាន់​កសាង​ជញ្ជាំង​ព្រំដែន​នោះ ដែល​ជា​ការ​សន្យា​សំខាន់​មួយ របស់​លោក​ក្នុងអំឡុងពេល​នៃ​ការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​របស់​លោក កាលពី​ឆ្នាំ​២០១៦​។

ប៉ូលិស​ព្រំដែន​វាយតម្លៃ​ថា ក្នុង​ខែមីនា​ចំនួន​ជនអន្តោប្រវេសន៍​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ម៉ិ​ក​ស៊ិ​ក មក​កាន់​សហ​រដ្ឋអាមេរិក​ត្រូវ​ចាប់ខ្លួន​មាន​ជាង​១០០.០០០​នាក់​។ ពួក​នោះ​ភាគច្រើន​មាន​ប្រភព​មក​ពី​ប្រទេស​៣​នៅ​អា​មេ​រិ​ក​កណ្ដាល គឺ​ហុង​ឌូ​រ៉ា​ស់ សាល់​វ៉ា​ឌ័​រ ហ្គា​តេ​ម៉ា​ឡា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ