ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​វាយប្រហារផ្ទះ​​អស់​ជាង​១០​ខ្នង និង​ស្លា.ប់​មនុស្ស​ម្នាក់​នៅ​ស្រុក​កំ​រៀង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​យ៉ាង​ខ្លាំង​ជា​ថ្មី​ទៀត​ទៅ​លើ​ស្រុក​កំ​រៀង ជាប់​ព្រំដែន​នៃ​ប្រទេស​ថៃ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៧ មេ​សា បណ្តាល​ឲ្យ​ខូចខាត​ផ្ទះសម្បែង​អស់​ចំនួន​១៦​ខ្នង ហើយ​សង្កត់​ស្លាប់​មនុស្ស​ម្នាក់​។ នេះ​បើ​តាម​របាយ​ការ​ណ៍បឋម​របស់​អាជ្ញាធរ​។ មន្ត្រី​រដ្ឋបាល​ស្រុក​កំ​រៀង​បាន​ឲ្យ​ដឹង​ថា…

ខេត្តបាត់ដំបង ៖ ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​យ៉ាង​ខ្លាំង​ជា​ថ្មី​ទៀត​ទៅ​លើ​ស្រុក​កំ​រៀង ជាប់​ព្រំដែន​នៃ​ប្រទេស​ថៃ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៧ មេ​សា បណ្តាល​ឲ្យ​ខូចខាត​ផ្ទះសម្បែង​អស់​ចំនួន​១៦​ខ្នង ហើយ​សង្កត់​ស្លាប់​មនុស្ស​ម្នាក់​។ នេះ​បើ​តាម​របាយ​ការ​ណ៍បឋម​របស់​អាជ្ញាធរ​។

មន្ត្រី​រដ្ឋបាល​ស្រុក​កំ​រៀង​បាន​ឲ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់​ដែល​លាយឡំ​នឹង​ភ្លៀង​ធ្លាក់​មួយ​ប្រាវ​ផង​បាន​រាយ​ប៉ាយ​ស្ទើរ​គ្រប់​ទីកន្លែង នៃ​ស្រុក​កំ​រៀង តែ​បាន​ប៉ះទង្គិច​ធ្ងន់ធ្ងរ​ជាងគេ​ទៅ​លើ​ឃុំ​បឹង​រាំង​។ មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ភ្លៀង​ធ្លាក់​មិន​ច្រើន​ទេ តែ​បង្ក​ឲ្យ​មាន​ខ្យល់​កន្ត្រាក់​បោកបក់​ខ្លាំង​ដែល​បាន​វាយ​បំផ្លាញ​លំនៅ​ឋាន​ពលរដ្ឋ​នៅ​ឃុំ​បឹង​រាំង​នេះ​អស់​ចំនួន​១៦​ខ្នង ក្នុង​នោះ​រលំ​ដួល​ទាំងស្រុង​អស់​ចំនួន​៤​ខ្នង ហើយ​សង្កត់​ស្ត្រី​ម្នាក់​បណ្តាល​ឱ្យ​ស្លាប់ គឺ​ឈ្មោះ សឿ ចំរើន អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​។

គួរ​រំលឹក​ដែរ​ថា នេះ​មិនមែន​ជា​មែន​ជា​លើក​ទី​១​ទេ​ដែល​ស្រុក​ជាប់​ព្រំដែន​ខ្មែរ​-​ថៃ​មួយ​នេះ​បាន​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​ខ្យល់​កន្ត្រាក់​នា​រដូវប្រាំង​ឆ្នាំ​នេះ​។ កាលពី​ជាង​១​ខែ​មុន ខ្យល់​កន្ត្រាក់​ដ៏​ខ្លាំងក្លា​នេះ​បាន​ចាប់ផ្ដើម​លើក​ដំបូង​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​បាន​បំផ្លាញ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​តា​ក្រី ស្រុក​កំ​រៀង នេះ​អស់​ជាង​៦០​ខ្នង ខូចខាត​រថយន្ត​កសិផល និង​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន​ទៀត​ផង​ដែរ​។

ក្រៅពី​ស្រុក​កំ​រៀង នៅ​តាម​បណ្ដា​ស្រុក​ដទៃ​ទៀត ក្នុង​ខេត្តបាត់ដំបង ក៏​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ខ្យល់​កន្ត្រាក់​ខុសរដូវ​នេះ​ជា​បន្តបន្ទាប់​ផង​ដែរ ក្នុង​រយៈពេល​ជាង​១​ខែ​កន្លង​ទៅ​នេះ ដែល​ធ្វើ​ឲ្យ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​រាប់រយ​ខ្នង​បាន​រង​ការ​ខូចខាត និង​ប៉ះពាល់​ផលដំណាំ​ប្រជា​កសិករ​អស់​ជា​ច្រើន រហូត​ដល់​ពេល​នេះ​មានការ​ស្លាប់​មនុស្ស​ទៀង​ផង​។

ទោះ​យ៉ាងណា ក្រោយ​ពី​គ្រោះ​ធម្មជាតិ​បាន​បំផ្លិចបំផ្លាញ​លំនៅ​ឋាន និង​ផលដំណាំ អាជ្ញាធរ​និង​សាខា​កាកបាទក្រហម​ខេត្ត​ក៏​បាន​ចុះ​​ពិនិត្យ ដើម្បី​ជួយ​សង្គ្រោះ​បឋម​ភ្លាម​ៗ​ដល់​គ្រួសារ​រង​គ្រោះ​នៅ​តាម​មូលដ្ឋាន​ជា​បន្តបន្ទាប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ