ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្លា.ប់​ឡើង​៧០​នាក់ ក្រោយ​គ្រោះ​ទឹក​ជំនន់

5 ឆ្នាំ មុន

ប្រទេស​អុីរ៉​ង់ ៖ បើ​តាម​អាជ្ញាធរ​អុី​រ៉​ង់ ​កាលពី​ថ្ងៃ​ទី​៦ ខែ​​មេ​សា ឆ្នាំ​២០១៩ បាន​ជម្លៀស​មនុស្ស​ចេញពី​ទី​ក្រុង ​និង​ភូមិ​ឯទៀត​ៗ ដែល​រង​ការ​គំរាមកំហែង​ដោយ​ទឹកជំនន់​។ ភ្លៀង​ធ្លាក់​ថ្មី​ៗ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា…

ប្រទេស​អុីរ៉​ង់ ៖ បើ​តាម​អាជ្ញាធរ​អុី​រ៉​ង់ ​កាលពី​ថ្ងៃ​ទី​៦ ខែ​​មេ​សា ឆ្នាំ​២០១៩ បាន​ជម្លៀស​មនុស្ស​ចេញពី​ទី​ក្រុង ​និង​ភូមិ​ឯទៀត​ៗ ដែល​រង​ការ​គំរាមកំហែង​ដោយ​ទឹកជំនន់​។ ភ្លៀង​ធ្លាក់​ថ្មី​ៗ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​​មាននៅ​ភាគ​និរតី​ប្រទេស​។ ទូរទស្សន៍​រដ្ឋ​រាយការណ៍​ថា តុល្យការ​នៃ​ទឹកជំនន់​ចំនួន​អ្នក​ស្លាប់​ពេល​នេះ​បាន​ឡើង​ដល់​៧០​នាក់​។

មនុស្ស​ជា​ច្រើន​នៃ​ទីក្រុង ​SUSANGERD មាន​ប្រជាជន​៥០.០០០​នាក់ និង​ឃុំ​៥​ទៀត​នៃ​ខេត្ត​KHOUZISTAN ​ភាគ​និរតី​អុី​រ៉​ង់ ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​បណ្ដា​តំបន់​មាន​សុ​វត្តិភាព​។ ក្នុង​ខេត្ត​LORESTAN ​ជាប់​ជិតខាង​គ្នា ភូមិ​៧​រង​ការ​គំរាមកំហែង​ដោយ​ការ​បាក់​ដី ហើយ​ប្រជាជន​ក៏​ត្រូវ​ជម្លៀស​ចេញ​ដែរ​។

ប្រមុខ​ផ្នែក​សង្គ្រោះ​បន្ទាន់​អុី​រ៉​ង់​ថ្លែង​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​រដ្ឋ​ IRNA​ ថា មនុស្ស​យ៉ាងតិច​៧០​នាក់​​បាន​ត្រូវ​ស្លាប់​ដោយ​ទឹកជំនន់​។ ទីក្រុង​និង​ភូមិ​១៩០០ រង​ការ​ប៉ះពាល់​ដោយ​ទឹកជំនន់​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ចាប់តាំងពី​ថ្ងៃ​ទី​១៩​មីនា​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ