ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ល្បាត​ប្រទះ​ឃើញ​មួយ​ក្រុម​កំពុង​ប្រព្រឹត្ត​…​ឃាត់​ពិនិត្យ​បែកធ្លាយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចុះ​បង្ក្រាប​ក្រុម​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៥​នាក់ និង​អ្នក​ជួញដូរ​គ្រឿងញៀន​ម្នាក់ ដើម្បី​នាំ​ខ្លួន​មក​ធ្វើការ​សាកសួរ ។ លោក​វរសេនីយ៍ឯក ស៊ិ​ម ធន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចុះ​បង្ក្រាប​ក្រុម​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៥​នាក់ និង​អ្នក​ជួញដូរ​គ្រឿងញៀន​ម្នាក់ ដើម្បី​នាំ​ខ្លួន​មក​ធ្វើការ​សាកសួរ ។

លោក​វរសេនីយ៍ឯក ស៊ិ​ម ធន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៩ កំលាំង​ជំនាញ​នៃ​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​និង​កម្លាំង​ផ្សារ​កណ្តាល ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ លុះដល់​ចំណុច​មណ្ឌល​៦ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល បាន​ប្រទះ​ឃើញ​ក្រុម​ជនសង្ស័យ​មាន​គ្នា​ចំនួន​៥​នាក់ កំពុង​ប្រើប្រាស់​គ្រឿងញៀន ពេល​នោះ​ក៏​បាន​ធ្វើការ​ឃាត់​ឆែក​ត្រួតពិនិត្យ​រក​ឃើញ​មាន​ដប​សម្រាប់​ជក់​គ្រឿងញៀន​១ ដែកកេះ​១ ម្សៅ​ក្រាម​ព​ណ៍​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​១​ថង់​តូច និង​បាន​នាំ​ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿង​ទាំង​៥​នាក់​មក​ប៉ុស្តិ៍​នគរបាល​ដើម្បី​ធ្វើការ​សាកសួរ​។

ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​ម៉ៅ មក​រា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​មណ្ឌល់​៥ ភូមិ​ប្រជា​ធម្ម​លិច ២-​ឈ្មោះ​នេ​ល ង៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​មណ្ឌល​៦ ភូមិ​ប្រជា​ធម្ម​លិច ៣-​ឈ្មោះ​សុខ សាន្ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​មណ្ឌល​៧ ភូមិ​ប្រជា​ធម្ម​កើត ៤-​ឈ្មោះ​លន់ គឹ​ម​ឡុ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​មណ្ឌល​៦ ភូមិ​ប្រជា​ធម្ម​លិច និង​៥-​ឌី សុខ​លី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉យ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

តាម​លទ្ធផល​ធ្វើតេស្ត​រក​សារធាតុ​ញៀន និង​យោង​តាម​ចម្លើយ​របស់​ជនសង្ស័យ​ទាំង​៥​នាក់​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ប្រើប្រាស់ និង​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ប្រាកដ​មែន​។

លោក​អធិការ​បាន​បន្ត​ថា ក្រោយ​ពី​ធ្វើតេស្ត​ទឹកនោម​រក​ឃើញ​ថា​វិជ្ជមាន និង​ទទួល​បាន​ចម្លើយ​សារភាព​នៅ​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ដដែល កម្លាំង​ជំនាញ​-​កម្លាំង​ប៉ុស្តិ៍​ផ្សា​កណ្តាល​នឹង​ប៉ុស្តិ៍​ប៉ោយ​ប៉ែ​ត​បាន​បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​អ្នក​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់​ទៀត ឈ្មោះ ខាន់ វាស្នា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​សាមគ្គី​មាន​ជ​យ័ សង្កាត់​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយ​មាន​ជ​យ័ ។ ក្នុង​នោះ​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៩​កូន​ថង់​តូច​, ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​, មាន​អក្សរ WY ចំនួន​១០​គ្រាប់​, កាំភ្លើង​សម្រាប់​បាញ់​ហ្គា​ស ពណ៌​ខ្មៅ​១​ដើម​, ទូរ​សព្ទ័​១​គ្រឿង​, ដប​កែ​ឆ្នៃ​សំរាប់​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន​២ , បំពង់​កែវ សំរាប់​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន​២​កំណាត់​, ថង់​ប្លា​ស្ទិ​ក​សំរាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន ។

បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​ទៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ