ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ដំណាក់កាល​ស្ថា​ព័រ​បណ្ដេញ​ប្រធានា​ធិបតី

5 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ មេដឹកនាំ​ប្រឆាំង​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​ JUAN GUAIDO កាលពី​ថ្ងៃ​ទី​៦​ ខែ​មេ​សា ឆ្នាំ​២០១៩ បាន​ប្រកាស​ពី​ដំណាក់កាល​ស្ថាពរ…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ មេដឹកនាំ​ប្រឆាំង​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​ JUAN GUAIDO កាលពី​ថ្ងៃ​ទី​៦​ ខែ​មេ​សា ឆ្នាំ​២០១៩ បាន​ប្រកាស​ពី​ដំណាក់កាល​ស្ថាពរ ដើម្បី​បណ្ដេញ​ប្រធានាធិបតី​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ ប៉ុន្តែ​ខាង​រដ្ឋអំណាច​របស់​ប្រធានាធិបតី បាន​បង្កើន​ការ​គាបសង្កត់​លើ​លោក​ GUAIDO ដោយ​ដក​ហូត​អភ័យឯកសិទ្ធិ​សភា​របស់​លោក​។

​នៅ​មុខ​ពួក​អ្នកគាំទ្រ​ជា​ច្រើន​ពាន់​នាក់ ដែល​ប្រមូលផ្ដុំ​គ្នា​នៅ​ភាគ​ខាងកើត​ក្រុង​កា​រ៉ា​កាស់​ដោយ​គ្រវី​ទង់​ជាតិ ពណ៌​លឿង ខៀវ​និង​ក្រហម​របស់​វេ​ណេ​ស៊ុ​យ​ណេ​ឡា លោក​GUAIDO​ថ្លៃ​ង​ថា ពួក​គេ​ស្ថិត​នៅ​ទី​នេះ​ហើយ​ស្ថិត​នៅ​បន្ដ​ទៀត​។ ពួក​យើង​ដើរ​ហែ​ក្បួន​តាម​ដង​វិ​ថី​សម្រាប់​ដំណាក់កាល​ស្ថាពរ ដែល​បញ្ចប់​របប​លោក​ម៉ា​ឌូ​រ៉ូ​។ លោក​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ធំ​ថ្មី​នា​ថ្ងៃ​ទី​១០​មេ​សា​។ លោក​ថា​យើង​បង្កើន​ការ​គាបសង្កត់​ដ៏​ធំ​បំផុត​នៃ​ប្រវត្តិសាស្ត្រ​។

នៅ​ទីក្រុង​MARACAIBO​ភាគ​ខាងលិច​ប្រទេស ជាទី​ក្រុង​ធំ​ទី​២​របស់​វេ​ណេ​ស៊ុ​យ​អេ​ឡា សមាជិក​សភា​ប្រឆាំង​២​រូប ត្រូវ​ចាប់ខ្លួន​រយៈពេល​ខ្លី ក្នុង​ឱកាស​នៃ​បាតុកម្ម​មួយ​ដែល​រង​ការ​បំបែក​ដោយ​កម្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ