ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ចូលរួម​កម្មវិធី​២​ផ្សេង​គ្នា លុះ​ត្រឡប់​មក​វិញ​…​បែរជា​គ្រួសារ​ទទួល​ដំណឹង​យ៉ាង​អកុសល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ម្នាក់​បាន​ទៅ​ចូលរួម​កម្មវិធី​ជប់លៀង​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ដែល​ខ្លួន​បម្រើ​ការងារ ហើយ​បាន​ផឹកស៊ី​រាំ​លេង​សប្បាយ​ជាមួយ​មិត្តភក្ដិ​រួមការ​ងារ លុះ​ក្រោយមក​ជន​រង​គ្រោះ​បាន​ចាក​ចេញពី​រោងចក្រ ទៅ​ចូលរួម​ក្នុង​កម្មវិធី​កាត់​ចំណងដៃ​មិត្តភក្ដិ​ជា​បន្ត​ទៀត ព្រមទាំង​បាន​ផឹក​ស៊ិ​ជុំ​មិត្តភក្ដិ​នៅ​ទីនោះ​ផង​ដែរ​។ លុះ​រហូត​ដល់​វេលា​យប់​រំលង​អធ្រាត្រ ក្រោយ​ចប់​កម្មវិធី​ទើប​វិល​ត្រឡប់​ទៅ​បន្ទប់​ជួល​វិញ ស្រាប់តែ​ជន​រង​គ្រោះ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ម្នាក់​បាន​ទៅ​ចូលរួម​កម្មវិធី​ជប់លៀង​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ដែល​ខ្លួន​បម្រើ​ការងារ ហើយ​បាន​ផឹកស៊ី​រាំ​លេង​សប្បាយ​ជាមួយ​មិត្តភក្ដិ​រួមការ​ងារ លុះ​ក្រោយមក​ជន​រង​គ្រោះ​បាន​ចាក​ចេញពី​រោងចក្រ ទៅ​ចូលរួម​ក្នុង​កម្មវិធី​កាត់​ចំណងដៃ​មិត្តភក្ដិ​ជា​បន្ត​ទៀត ព្រមទាំង​បាន​ផឹក​ស៊ិ​ជុំ​មិត្តភក្ដិ​នៅ​ទីនោះ​ផង​ដែរ​។

លុះ​រហូត​ដល់​វេលា​យប់​រំលង​អធ្រាត្រ ក្រោយ​ចប់​កម្មវិធី​ទើប​វិល​ត្រឡប់​ទៅ​បន្ទប់​ជួល​វិញ ស្រាប់តែ​ជន​រង​គ្រោះ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ហើយ​ត្រូវ​បាន​មិត្តភក្ដិ​នាំ​គ្នា​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ពេល​ទៅ​ដល់ គ្រូពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៩ នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ចំការ​ឳ​ឡឹ​ក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ អុី​ សិ​ដ្ឋ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​កម្មករ​រោងចក្រ ស៊ី​ង យ៉ាវ ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ​ខាងលើ ហើយ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​តាំង​កសាង​ខាងត្បូង ដើម្បី​ឲ្យ​កម្លាំង​នគរបាល​ធ្វើ​កោសល្យវិច័យ​រួចរាល់ ទើប​ប្រគល់​ជូន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ច្បាប់​។

តាម​ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៩ បុរស​រង​គ្រោះ និង​មិត្តភក្ដិ​រួមការ​ងារ​បាន​នាំ​គ្នា​ទៅ​ចូលរួម​ក្នុង​កម្មវិធី​២​ដាច់​ដោយឡែក​ពី​គ្នា ដែល​សុទ្ធតែ​ជា​កម្មវិធី​ផឹកស៊ី​ទាំងអស់​។ មុន​ដំបូង​ជន​រង​គ្រោះ​បាន​ចូលរួម​កម្មវិធី​ជប់លៀង​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​យីហោ​«​ស៊ឹង​យ៉ាវ​» ដែល​ជន​រង​គ្រោះ និង​មិត្តភក្តិ​បម្រើ​ការងារ ហើយ​បាន​ផឹកស៊ី និង​រាំ​លេង​ជួបជុំ​មិត្តភក្ដិ​នៅ​ទីនោះ​យ៉ាង​សប្បាយ​។ លុះដល់​ពេល​យប់​បន្តិច ទើប​ជន​រង​គ្រោះ​ចាក​ចេញពី​កម្មវិធី​ក្នុង​រោងចក្រ រួច​បន្ត​ទៅ​ចូលរួម​ក្នុង​កម្មវិធី​កាត់​ចំណងដៃ​អាពាហ៍ពិពាហ៍​មិត្តភក្ដិ​មួយ​កន្លែង​ទៀត ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បុរស​រង​គ្រោះ​បាន​បន្ត​ផឹកស៊ី និង​រាំ​នៅ​ក្នុង​កម្មវិធី​កាត់​ចំណងដៃ​នោះ​យ៉ាង​សប្បាយ រហូត​ដល់​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែមេសា ក្រោយ​កម្មវិធី​ត្រូវ​បាន​បញ្ចប់ ទើប​ជន​រង​គ្រោះ​ត្រឡប់​មក​បន្ទប់​ជួល​ដែល​ខ្លួន​ស្នាក់​នៅ​នោះ​វិញ​។ លុះ​ពេល​ទៅ​ដល់​បន្ទប់​ជួល ស្រាប់តែ​ជន​រង​គ្រោះ​មាន​អាកា​រៈ​ថប់ដង្ហើម ហើយ​មិនយូរ​ប៉ុន្មាន​ជន​រង​គ្រោះ​ក៏​ដក​ចង្ការ​មាន់ និង​បញ្ឈរភ្នែក​តែ​ម្តង ភ្លាម​ៗ​នោះ​មិត្តភក្ដិ​បាន​នាំ​គ្នា​ជួយ​គក់​ច្របាច់ ព្រមទាំង​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ដើម្បី​សង្គ្រោះ​បន្ទាន់​ដែរ ប៉ុន្តែ​ពេល​ទៅ​ដល់ គ្រូពេទ្យ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ទើប​នាំ​គ្នា​ដឹក​យក​សព​យក​ទៅ​តម្កល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​តាំង​កសាង​ខាងត្បូង រួច​រាយការណ៍​ប្រាប់​ឲ្យ​នគរបាល​ចុះ​ធ្វើការ​ពិនិត្យ​កោសល្យវិច័យ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ជា​លទ្ធផល​នៃ​ការ​ពិនិត្យ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង ឬ​ខ្យល់គរ មិន​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ឃាតកម្ម​ណាមួយ​ឡើយ បន្ទាប់​មក​ទើប​នគរបាល​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ