ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​ដែល​បុរស​ខ្លាច​ និង​បារម្ភ​បំផុត​ពេល​រួម​ភេទ (18+)

5 ឆ្នាំ មុន

បុរស​ច្រើន​តែ​ព្រួយបារម្ភ​អំពី​រឿង​ជា​ច្រើន​ទាក់ទង​នឹង​ជីវិត​ផ្លូវភេទ​របស់​ខ្លួន ។ ការ​ប្រតិបត្តិ​លើ​គ្រែ​ក៏​ជា​រឿង​ដែល​ពួក​គេ​ត្រូវ​បារម្ភ​ដែរ​។ បញ្ហា​ដែល​កើត​មាន​ជា​ញឹកញាប់​បំផុត​មួយ​នោះ​គឺថា​បុរស​មានការ​បារម្ភ​អំពី​ភាព​ថប់​អារម្មណ៍​ក្នុង​ពេល​រួម​ភេទ​តែ​ម្តង ។ ពួក​គេ​អាច​ខ្វល់​ថា​ តើ​ខ្លួន​អាច​សប្បាយ​នឹង​ដៃគូ​របស់​គេ ឬ​ក៏​អត់ ។ ដូច​គ្នា​នេះ​ដែរ​គេ​ក៏​បារម្ភ​អំពី​ការ​ឡើង​រឹង​របស់​លិង្គ​ក្នុង​ពេល​រួម​ភេទ​ដែរ…

បុរស​ច្រើន​តែ​ព្រួយបារម្ភ​អំពី​រឿង​ជា​ច្រើន​ទាក់ទង​នឹង​ជីវិត​ផ្លូវភេទ​របស់​ខ្លួន ។ ការ​ប្រតិបត្តិ​លើ​គ្រែ​ក៏​ជា​រឿង​ដែល​ពួក​គេ​ត្រូវ​បារម្ភ​ដែរ​។ បញ្ហា​ដែល​កើត​មាន​ជា​ញឹកញាប់​បំផុត​មួយ​នោះ​គឺថា​បុរស​មានការ​បារម្ភ​អំពី​ភាព​ថប់​អារម្មណ៍​ក្នុង​ពេល​រួម​ភេទ​តែ​ម្តង ។ ពួក​គេ​អាច​ខ្វល់​ថា​ តើ​ខ្លួន​អាច​សប្បាយ​នឹង​ដៃគូ​របស់​គេ ឬ​ក៏​អត់ ។ ដូច​គ្នា​នេះ​ដែរ​គេ​ក៏​បារម្ភ​អំពី​ការ​ឡើង​រឹង​របស់​លិង្គ​ក្នុង​ពេល​រួម​ភេទ​ដែរ ។

អ្វី​ដែល​បុរស​តែងតែ​ខ្វល់ខ្វាយ ៖

១-​តើ​ការ​សម្រេច​កាម​ខ្លាំង​ពេក​ធ្វើ​ឲ្យ​ខ្ញុំ​អត់​កូន​៖ គ្មាន​ករណី​ណា​ច្បាស់លាស់​និយាយ​អំពី​ការ​សម្រេច​ក​កាម​ដោយ​ខ្លួន​ធ្វើ​ឲ្យ​អត់​កូន​នៅឡើយ​ទេ ។ បើ​យើង​មិន​ខ្វស់​អំពី​ឥទ្ធិពល​ល្អ ឬ​អាក្រក់​ចំពោះ​សុខភាព​ទេ វា​ពិបាក​នឹង​និយាយ​ថា​ការ​សម្រេច​កាម​ច្រើន​ពេក​ធ្វើ​ឲ្យ​មិន​អាច​មានកូន​ណាស់ ។

២-​ខ្ញុំ​ចង់ តែ​នាង​បែរជា​មិន​អាច​ទៅ​វិញ​៖ មិន​ត្រូវ​ដាក់​សម្ពាធ ឬ​បង្ខំ​ខ្លួនឯង​ឲ្យ​រួម​ភេទ​ឡើយ​។ ការ​រួម​ភេទ​ដោយ​មានការ​បង្ខិតបង្ខំ​មិន​អាច​ផ្តល់​ភាព​រីករាយ​ដល់​អ្នក និង​ដៃគូ​ឡើយ​។ នាង​សក្តិ​សម​នឹង​ទទួល​បាន​ពេលវេលា​របស់​នាង ហើយ​អ្នក​ត្រូវ​តែ​យល់​អំពី​រឿង​នេះ​ដែរ​។ ម្យ៉ាងវិញទៀត​ការ​រង​ចាំ​ប្រហែលជា​មាន​តម្លៃ​សម្រាប់​រឿង​នេះ​ជាង ។

៣-​ខ្ញុំ​មិន​ចង់​មាន​ភាព​ស្និទ្ធស្នាល​លឿន​ពេក​ទេ​៖ វា​ប្រហែលជា​ពិបាក​នឹង​ជឿ​ណាស់ ប៉ុន្តែ​បុរស​ខ្លះ​ត្រូវ​ប្រឈម​នឹង​រឿង​នេះ ជា​ពិសេស​ពេល​ដៃគូ​មិន​ចង់​ចាប់ផ្តើម​ការ​រួម​ភេទ​តែ​ម្តង​។ ផ្លូវចិត្ត​អ្នក​ប្រហែលជា​មិន​ទាន់​ត្រៀមខ្លួន​ចំពោះ​រឿង​នេះ​រួច​ទេ ប៉ុន្តែ​ក៏​មិនបាច់​ខ្លាច​ថា នាង​នឹង​ចាក​ចេញពី​អ្នក​ដែរ​ទោះបីជា​នាង​បដិសេធន៍​ក៏​ដោយ ។

៤-តើ​ទំហំ​ជា​បញ្ហា​ដែរ​ទេ? តើ​មាន​អ្វី​កើតឡើង​ទៅ​បើសិនជា​ទំហំ​របស់ខ្ញុំ​មិន​ត្រូវ​ខ្នាត?៖ អ្នក​ត្រូវ​តែ​ដឹង​រួច​មក​ហើយ​ថា ទំហំ​មិនមែន​ជា​បញ្ហា​ឡើយ ព្រោះ​សរសៃប្រសាទ​ដែល​ផ្តល់​ភាព​រំញោច​ដល់​ទ្វារមាស គឺ​ស្ថិត​នៅ​ខាងក្រៅ​ទេ ។ ដូច្នេះ​ការ​រក្សា​ឲ្យ​ខាង​ស្រី​រីករាយ​រហូត ប្រហែលជា​មិនមែន​មាន​តែ​ការ​ស៊ក​បញ្ចូល​លិង្គ​ក្នុង​ទ្វារមាស​នាង​ឡើយ​។ អ្នក​អាច​និយាយ​បាន​ថា ទំហំ​វា​មិនសូវ​ត្រូវចិត្ត​មែន ប៉ុន្តែ​កុំ​ឲ្យ​តែ​អ្នក​មិនសូវ​មាន​ជំនាញ​ក្នុង​ការ​ផ្តល់​ភាព​ស្រើបស្រាល​ដល់​នាង​ទៅ​បាន​ហើយ ។

៥-​ការ​ថប់​អារម្មណ៍​៖ នេះ​គឺជា​ការ​ព្រួយបារម្ភ​ដ៏​ញឹកញាប់​បំផុត​សម្រាប់​បុរស​តែ​ម្តង ។ អ្នក​មិន​ចាំបាច់​ធ្វើ អ្វី​ៗ​ឲ្យ​ល្អ​ឥត​ខ្ចោះ​ពេក​ឡើយ ។ ចូរ​បន្ធូរ​អារម្មណ៍​របស់​អ្នក​ដើម្បី​រួម​ភេទ និង​រក្សា​ការ​គិត​ឲ្យ​នៅ​ធម្មតា​ទាក់ទង​នឹង​ការ​រួម​ភេទ​តែ​មួយ​មុខ​ទៅ​បាន​ហើយ ។ បើសិនជា​អ្នក​ធ្លាប់​ញ៉ាំ​គ្រឿង​ស្រវឹង​មុន​ពេល​រួម​ភេទ ចូរ​តម​វា​សិន ឬ​ញ៉ាំ​តិចតួច​បាន​ហើយ ព្រោះ​វា​អាច​នាំ​ឲ្យ​លិង្គ​មិន​អាច​ឡើង​បាន​បណ្តោះអាសន្ន​ដែរ ។

ការ​បារម្ភ​អំពី​ការ​រួម​ភេទ​របស់​បុរស​មិនមែន​មាន​តែ​ប៉ុន្មាន​ចំណុច​ដែល​បាន​លើក​ឡើង​នេះ​ទេ តែ​វា​អាច​ជា​បទ​ពិសោធន៍​ដ៏​ធំ​បំផុត​ដែល​បុរស​គួរតែ​យល់​ដឹង (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ