ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី​អ្នក​ភូមិ​លួច​រាយការណ៍​…​សមត្ថកិច្ច​ចុះ​ឆ្មក់​ស្ងាត់​ៗ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល​បាន​ធ្វើការ​ឃាត់ខ្លួន​អ្នកលេង​ល្បែង​បៀរ និង​អាប៉ោង មាន​ប្រុស​មាន​ស្រី​ចំនួន​៦​នាក់ ក្នុង​ខណៈ​ពេល​ដែល​ក្រុម​អ្នក​ទាំងនោះ​កំពុង​លេង​ជាក់ស្ដែង​។ ចំណែក​ប្រជា​ពល​ដ្ឋ​ដែល​បានឃើញ​ពី​សកម្មភាព​លេងល្បែង​ស៊ីសង​នោះ​ក៏​លួច​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​បង្ក្រាប និង​ចាប់ខ្លួន​ដោយ​ស្ងាត់​ៗ​ រួច​នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​ស្រុក​ដើម្បី​សាកសួរ ប៉ុន្តែ​ក្រោយមក​នគរបាល​មិន​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល​ដើម្បី​ចាត់ការ​តាម​ច្បាប់​នោះ​ឡើយ…

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល​បាន​ធ្វើការ​ឃាត់ខ្លួន​អ្នកលេង​ល្បែង​បៀរ និង​អាប៉ោង មាន​ប្រុស​មាន​ស្រី​ចំនួន​៦​នាក់ ក្នុង​ខណៈ​ពេល​ដែល​ក្រុម​អ្នក​ទាំងនោះ​កំពុង​លេង​ជាក់ស្ដែង​។

ចំណែក​ប្រជា​ពល​ដ្ឋ​ដែល​បានឃើញ​ពី​សកម្មភាព​លេងល្បែង​ស៊ីសង​នោះ​ក៏​លួច​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​បង្ក្រាប និង​ចាប់ខ្លួន​ដោយ​ស្ងាត់​ៗ​ រួច​នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​ស្រុក​ដើម្បី​សាកសួរ ប៉ុន្តែ​ក្រោយ
មក​នគរបាល​មិន​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល​ដើម្បី​ចាត់ការ​តាម​ច្បាប់​នោះ​ឡើយ គឺ​ត្រឹម​ធ្វើការ​អប់រំ​រួច​ក៏​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​។

ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

នគរបាល​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ខាងលើ​រួម​មាន​១-​ឈ្មោះ​ឆេ​ង ស្រេង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​មាន​ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​ជា​អ្នក​បាញ់​មេអាប៉ោង ២-​ឈ្មោះ ឡេ​ង ម៉េ​ង​សុង ភេទ​ប្រុស​អាយុ ៤៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ជា​ម្ចាស់ផ្ទះ​ផ្ដល់​ទីតាំង​សម្រាប់​លេងល្បែង ហើយ​ក៏​ជា​អ្នក​ចាក់​អាប៉ោង​ផង​ដែរ ៣-​ឈ្មោះ​សាត ធានា​ត ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កណ្តាល ឃុំ​លំហាច ស្រុក អង្គស្នួល ខេត្តកណ្តាល​ជា​អ្នក​ចាក់​អាប៉ោង ។

៤-​ឈ្មោះ​ផ​ន សៀន ភេទ​ស្រី អាយុ​៦១​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ជា​អ្នក​ចាក់​អាប៉ោង ៥-​ឈ្មោះ​រិ​ន ចាន់​ណា ភេទ​ស្រី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ថ្នល់ទទឹង ជា​អ្នកលេង​បៀរ និង​៦-​ឈ្មោះ​ហេង សុខ​ងី​ម ភេទ​ប្រុស អាយុ​៦១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ថ្នល់ទទឹង ជា​អ្នកលេង​បៀរ​។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ក្រុម​អ្នកលេង​ល្បែងស៊ីសង​ខាងលើ កម្លាំង​សម​ត្ច​កិច្ច​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​មាន​ដូច​ជា ចាន​បាញ់អាប៉ោង​១, គម្រប​ចាន​អាប៉ោង​១,​កម្រាល​រុន្ធ​អាប៉ោង​១, មេអាប៉ោង​១, បៀរ​ចំនួន​៥២​សន្លឹក​, សារុង​ក្រាល​លេងបៀរ​១, ទូរស័ព្ទ​ម៉ាក​ណូ​ក​គា​ចុច​អិន​ចុច​ពិល​១​គ្រឿង​, ប្រាក់​ចំនួន​៦,១៥០០​រៀល​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មុន​ពេល​ចុះ​ទៅ​បង្ក្រាប​ប្រុស​ស្រី​មួយ​ក្រុម​មាន​គ្នា​៦​នាក់​ខាងលើ​បាន​ជុំ​គ្នា​លេងល្បែង​អាប៉ោង​និង​បៀរ ខណៈនោះ​មាន​អ្នក​ភូមិ​បាន​លួច​រាយការណ៍​ជា​សម្ងាត់​ឲ្យ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ចុះ​ទៅ​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន​តែ​ម្ដង​។ បន្ទាប់​មក​បាន​នាំ​ក្រុម​អ្នកលេង​ល្បែងស៊ីសង​ទាំង​៦​នាក់​នោះ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ស្រុក ប៉ុន្តែ​មិន​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ឡើយ គឺ​ត្រឹម​ឃុំខ្លួន​២៤​ម៉ោង​នៅ​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក និង​ធ្វើការ​អប់រំ​ព្រមទាំង​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លែង​ល្បែង​តទៅ​ទៀត រួច​ក៏​ដោះ​លែង​ទៅ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ