ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំ​ត្របែក​រាល់ថ្ងៃ រឿង​អស្ចារ្យ​នឹង​កើត​…

4 ឆ្នាំ មុន

ខាងក្រោម​នេះ Health.com.kh​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អត្ថប្រយោជន៍​ដែល​អ្នក​អាច​ទទួល​បាន​ពី​ការ​ញ៉ាំ​ត្របែក​។ តើ​មាន​អ្វី​ខ្លះទៅ? នៅ​ក្នុង​ត្របែក​មាន​ផ្ទុក​វីតាមីន​សេ​ច្រើន ដោយ​អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាង​កាយ​អ្នក​។ ដូចនេះ អ្នក​អាច​ញ៉ាំ​មួយ​ថ្ងៃ​ចំនួន​មួយ​ផ្លែ​បាន ដើម្បី​ចៀស​ពី​ជំងឺ​ផ្តាសាយ​។ ជា​ពិសេស ក្នុង​នោះ​ក៏​មាន​ផ្ទុក​វីតាមីន​E…

ខាងក្រោម​នេះ Health.com.kh​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អត្ថប្រយោជន៍​ដែល​អ្នក​អាច​ទទួល​បាន​ពី​ការ​ញ៉ាំ​ត្របែក​។ តើ​មាន​អ្វី​ខ្លះទៅ?

នៅ​ក្នុង​ត្របែក​មាន​ផ្ទុក​វីតាមីន​សេ​ច្រើន ដោយ​អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាង​កាយ​អ្នក​។ ដូចនេះ អ្នក​អាច​ញ៉ាំ​មួយ​ថ្ងៃ​ចំនួន​មួយ​ផ្លែ​បាន ដើម្បី​ចៀស​ពី​ជំងឺ​ផ្តាសាយ​។ ជា​ពិសេស ក្នុង​នោះ​ក៏​មាន​ផ្ទុក​វីតាមីន​E ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត និង​ម៉ត់​រលោង​។

ប្រសិនជា​អ្នក​តែង​មាន​អារម្មណ៍​ភ័យ​ខ្លាច ឬ​អារម្មណ៍មិនល្អ អ្នក​គួរតែ​ញ៉ាំ​ត្របែក ព្រោះ​ក្នុង​នោះ​មាន​ផ្ទុក​សារធាតុ​ដែល​ជួយ​រំងាប់​អារម្មណ៍​អ្នក​បាន​។ នៅ​ក្នុង​ផ្លែ​ត្របែក​ក៏​មាន​ផ្ទុក​វីតាមីន​B3 និង​B6 ដែល​អាច​ជួយ​ឲ្យ​ឈាម​ក្នុង​ខួរក្បាល​អ្នក​ដើរ​បាន​ល្អ ដោយ​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​មូល​បាន​។

នៅ​ក្នុង​នោះ​ក៏​មាន​ផ្ទុក​វីតាមីន​A ដែល​អាច​ជួយ​ថែរក្សា​ភ្នែក​អ្នក​បាន​ល្អ ដោយ​អាច​មើល​ច្បាស់​បាន​យូរ មិន​ងាយ​ខូច​ឡើយ​។ ជា​ពិសេស អាច​ការពារ​អ្នក​ពី​ជំងឺ​ភ្នែក​ទាំងឡាយ​ទៀត​ផង​។ ផ្លែ​ត្របែក​នេះ​ក៏​អាច​ជួយ​ធ្វើ​ឲ្យ​សក់​អ្នក​ដុះ​ដែរ ដោយ​មិន​ធ្វើ​ឲ្យ​ក្បាល​អ្នក​ជ្រុះ​សក់​អស់​ឡើយ នៅ​ពេល​ដែល​អ្នក​ព្យាយាម​ពិសារ។

នៅ​ក្នុង​ផ្លែ​ត្របែក​នោះ​ក៏​មាន​ផ្ទុក​សារធាតុ​ដែល​អាច​ជួយ​កាត់​បន្ថយ​អាកា​រៈ​ឈឺក្បាល ថែម​ទាំង​ជួយ​បញ្ចុះ​កាឡូរី និង​សម្ពាធ​ឈាម​ផង​ដែរ​។ ដូចនេះ អ្នក​គួរតែ​បរិភោគ​ដើម្បី​សុខភាព និង​សម្រស់​របស់​អ្នក​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ