ចិន បារាំង និងម៉ាឡេស៊ី ជាទីផ្សារអង្ករធំជាងគេរបស់កម្ពុជា
- ភ្នំពេញ
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូបនិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសចិន បារាំង និងម៉ាឡេស៊ី គឺជាទីផ្សារអង្ករដែលធំជាងគេបំផុតសម្រាប់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១៨ កន្លងមក។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះនោះនិយាយថា តាមឯកសារផ្លូវការរបស់រដ្ឋាភិបាលបានបង្ហាញថា កាលពីឆ្នាំ២០១៨ កម្ពុជាបាននាំចេញអង្ករចំនួនប្រមាណ៦២០ ០០០ តោនទៅកាន់ទីផ្សារ៦១ប្រទេស។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រទេសចិនគឺជាទីផ្សារធំជាងគេបំផុតសម្រាប់ការនាំចេញអង្ករកម្ពុជាដោយមានចំនួន១៧០ ០០០ តោន បន្ទាប់មកទៀតប្រទេសបារាំងចំនួន៨៦០០០តោន និងទី៣ គឺប្រទេសម៉ាឡេស៊ី ដែលមានចំនួនប្រហែល៤១០០០តោន។
កន្លងមកនេះ ប្រទេសចិនក៏សន្យានឹងបង្កើនការនាំចូលអង្ករពីប្រទេសកម្ពុជាបន្ថែមទៀតផងដែរ៕
ចែករំលែកព័តមាននេះ