ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ខណ្ឌ​ចុះ​រុះរើ​ទីតាំង​ធ្វើ​ពិធី​សង្ក្រាន្ត​​នៅ​ប្រឡាយ​បឹង​ត្របែក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​មួយ​ក្រុម​ដែល​មានឈ្មោះ​ថា «​យុវជន​សំរាម​» ដែល​នាំ​គ្នា​ធ្វើ​សកម្មភាព​ប្រមូល​សំរាម​ពី​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក​ទាំង​យប់​ទាំង​ថ្ងៃ​នា​ពេល​កន្លង​មក​នោះ បាន​នាំ​គ្នា​រៀបចំ​ធ្វើ​ពិធី​សង្ក្រាន្ត​លើ​ប្រឡាយ​បឹង​ត្របែក ក្នុង​គោលបំណង​ដើម្បី​បំផុស​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​ក្បែរ​ខាង​កុំឱ្យ​នាំ​គ្នា​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល និងចង់​​ប្រែក្លាយ​តំបន់​នោះ​អោយ​មាន​សោ​ភ័​ណ្ឌ​ភាព​ស្រស់​ស្អាត​ផង​នោះ តែ​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌចំការមន​អះអាង​ថា ការ​រៀបចំ​ធ្វើ​ពិធី​សង្ក្រាន្ត​នៅ​ទី​នេះ…

រាជធានី​ភ្នំពេញ ៖ យុវជន​មួយ​ក្រុម​ដែល​មានឈ្មោះ​ថា «​យុវជន​សំរាម​» ដែល​នាំ​គ្នា​ធ្វើ​សកម្មភាព​ប្រមូល​សំរាម​ពី​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក​ទាំង​យប់​ទាំង​ថ្ងៃ​នា​ពេល​កន្លង​មក​នោះ បាន​នាំ​គ្នា​រៀបចំ​ធ្វើ​ពិធី​សង្ក្រាន្ត​លើ​ប្រឡាយ​បឹង​ត្របែក ក្នុង​គោលបំណង​ដើម្បី​បំផុស​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​ក្បែរ​ខាង​កុំឱ្យ​នាំ​គ្នា​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល និងចង់​​ប្រែក្លាយ​តំបន់​នោះ​អោយ​មាន​សោ​ភ័​ណ្ឌ​ភាព​ស្រស់​ស្អាត​ផង​នោះ តែ​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌចំការមន​អះអាង​ថា ការ​រៀបចំ​ធ្វើ​ពិធី​សង្ក្រាន្ត​នៅ​ទី​នេះ គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​អាជ្ញាធរ​បាន​ណែនាំ​អោយ​រុះរើ​ចេញ​វិញ ដោយ​មាន​កម្លាំង​សមត្ថកិច្ច​មួយ​ចំនួន ជួយ​ធ្វើការ​រុះរើ​ចេញ​អស់​ភ្លាម​ៗ​ផង​ដែរ​។

ការ​ចុះ​រុះរើ​​ទីតាំង​​ធ្វើ​ពិធី​សង្ក្រាន្ត​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​មាត់​ប្រឡាយ​បឹង​ត្របែក ដែល​មា​នទី​តាំងនៅ​ចំណុច​ភូមិ​៤ សង្កាត់​ផ្សារ ដើម​ថ្កូវ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ ២០១៩ នេះ​មាន​យុវជន​មួយ​ក្រុម​ឈ្មោះ​ថា «​យុវជន​សំរាម​» បាន​នាំ​គ្នា​រៀបចំ​ធ្វើ​ពិធី​សង្ក្រាន្ត​យុវជន​នៅ​លើ​មាត់​ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក​ខាងលើ​នេះ តែ​ការ​នាំ​គ្នា​មក​ធ្វើ​ពិធី​សង្ក្រាន្ត​ចូល​ឆ្នាំ​ថ្មី​នៅ​លើ​មាត់​ប្រឡាយ​បឹង​ត្របែក​ខាងលើ​នេះ គឺ​ក្រុម​យុវជន​ធ្វើ​ឡើង​ដោយ​មិន​បាន​ប្រាប់ ឬ​សុំ​ច្បាប់​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​អោយ​បានដឹង​នោះ​ឡើយ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ថា ដោយសារ​តែ​ការ​នាំ​គ្នា​មក​ធ្វើ​ពិធី​សង្ក្រាន្ត​នៅ​ទីតាំង​ខាងលើ​របស់​ក្រុម​យុវជន ដោយ​មិន​បាន​ជូនដំណឹង ឬ​សុំ​ច្បាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​អោយ​បានដឹង​នោះ ទើប​នៅ​វេលា​ខាងលើ កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​អោយ​រុះរើ​ចេញ​វិញ​បែប​នេះ​តែ​ម្តង​។

គួរ​បញ្ជាក់​ថា កាលពី​ពេល​កន្លង​មកនេះ ដោយសារ​តែ​នៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក​ពោរពេញ​ទៅ​ដោយ​សំរាម​នោះ ​ត្រូវ​បាន​​យុវជន​មួយ​ក្រុម​មាន​ទាំងប្រុស មាន​ទាំងស្រី​បាន​នាំ​គ្នា​ចុះ​មក​ធ្វើ​សកម្មភាព​រើស​សំរាម និង​ប្រមូល​សំរាម​ចេញ​ពី​ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក ​ក្នុង​គោលបំណង​បំផុស​អោយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង​កុំឱ្យ​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល និង​ចងើ​ប្រែក្លាយ​តំបន់​នេះ​អោយ​មាន​សោ​ភ័​ណ្ឌ​ភាព​ស្រស់​ស្អាត​ឡើង​វិញ​ផង​ដែរ​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចុះ​មក​រុះរើ​ទីតាំង​ធ្វើ​ពិធី​សង្ក្រាន្ត​របស់​ក្រុម​យុវជន​ដែល​មានឈ្មោះ​ថា «​យុវជន​សំរាម​» នៅ​ចំណុច​មាត់​ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក​ខាងលើ​នេះ​ដែរ ក្រុម​យុវជន​ទាំងនោះ​មិន​មានការ​ប្រឆាំង​តវ៉ា​អ្វី​ឡើយ និង​យល់ព្រម​តាម​ចំណាត់ការ​របស់​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​រុះរើ​ចេញ​វិញ​ដោយ​សន្តិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ