ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពី​គ្រឿង​ស្រវឹង នេះ​ហើយ​ជា​មូល​ហេតុ​​ដែល​ធ្វើ​ឱ្យ​ថ្លើម​ខូច

5 ឆ្នាំ មុន

ថ្លើម គឺជា​សរីរាង្គ​ដ៏​សំខាន់​បំផុត​មួយ​នៃ​រាង​កាយ​ដែល​មាន​តួនាទី​ចម្បង​ក​ក្នុង​ការ​កម្ចាត់​ជាតិពុល និង​សារធាតុ​គីមី​គ្រោះថ្នាក់​ផ្សេង​ៗ​ចេញពី​រាង​កាយ ក៏​ដូច​ជា​សរីរាង្គ​ដទៃ​ទៀត​។ នៅ​ពេល​ថ្លើម​ទទួល​រង​ការ​ខូចខាត មនុស្ស​ភាគច្រើន​គិតដល់​ភ្លាម​ថា​វា​បណ្ដាល​មក​ពី​ការ​ទទួលទាន​គ្រឿង​ស្រវឹង ឬ​ជាតិ​អាល់កុល​លើស​កម្រិត​។ មិន​ខុស​ឡើយ ពិត​ណាស់​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​ថ្លើម​គួរ​អោយ​ព្រួយបារម្ភ​។ ទោះជា​យ៉ាងណា…

ថ្លើម គឺជា​សរីរាង្គ​ដ៏​សំខាន់​បំផុត​មួយ​នៃ​រាង​កាយ​ដែល​មាន​តួនាទី​ចម្បង​ក​ក្នុង​ការ​កម្ចាត់​ជាតិពុល និង​សារធាតុ​គីមី​គ្រោះថ្នាក់​ផ្សេង​ៗ​ចេញពី​រាង​កាយ ក៏​ដូច​ជា​សរីរាង្គ​ដទៃ​ទៀត​។ នៅ​ពេល​ថ្លើម​ទទួល​រង​ការ​ខូចខាត មនុស្ស​ភាគច្រើន​គិតដល់​ភ្លាម​ថា​វា​បណ្ដាល​មក​ពី​ការ​ទទួលទាន​គ្រឿង​ស្រវឹង ឬ​ជាតិ​អាល់កុល​លើស​កម្រិត​។ មិន​ខុស​ឡើយ ពិត​ណាស់​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​ថ្លើម​គួរ​អោយ​ព្រួយបារម្ភ​។

ទោះជា​យ៉ាងណា អ្នកជំនាញ​ផ្នែក​សុខភាព​បាន​បង្ហាញ​ថា ថ្លើម​ខូច​ក៏​អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន​ផ្សេង​ទៀត​ដែរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយ​ដឹង​ពី​មូលហេតុ​ទូទៅ​បំផុត​ក្រៅពី​គ្រឿង​ស្រវឹង​ដែល​បណ្ដាល​អោយ​ថ្លើម​ខូច ៖

១. ការ​បង្ក​រោគ ៖ ពពួក​វី​វុ​ស​នៅ​ក្នុង​បរិយាកាស​អាច​ឈ្លានពាន ឬ​ជ្រាតចូល​ក្នុង​រាង​កាយ​បាន ហើយ​ក៏​បង្ក​បញ្ហា​ដល់​ថ្លើម​។ នៅ​ពេល​ការ​បង្ក​រោគ​ណាមួយ​កើតឡើង ការ​រលាក​នៃ​ថ្លើម​ក៏​អាច​នឹង​កើតឡើង​ផង​ដែរ ហើយ​ការ​រលាក​នេះ​ជា​អ្វី​ជា​អ្វីមួយ​ដែល​កាត់​បន្ថយ​មុខងារ​នៃ​សរីរាង្គ​នេះ​គួរ​អោយ​ព្រួយបារម្ភ​។ ការ​ឆ្លង​មេរោគ​ដែល​បណ្ដាល​អោយ​ថ្លើម​ខូច គឺ​មាន​ច្រើន​ជាង​អ្វី​អ្នក​ធ្លាប់​បាន​គិត​ទៅ​ទៀត​។ មេរោគ​ជំងឺ​រលាក​ថ្លើម​ប្រភេទ A, B និង C ជា​ប្រភេទ​ទូទៅ​បំផុត​នៃ​បញ្ហា​ថ្លើម​ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​។

២. ភាពធាត់​ជ្រុល ៖ វត្តមាន​នៃ​ជាតិ​ខ្លាញ់​ច្រើន​ពេក​ក្នុង​ថ្លើម​អាច​បង្ក​អោយ​កើត​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ផ្សេង​ៗ រួម​ទាំង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​។ ហើយ​ក្រៅពី​គ្រឿង​ស្រវឹង ខ្លាញ់​រុំ​ថ្លើម​ក៏​បណ្ដាល​មក​ពី​ភាពធាត់​ជ្រុល ឬ​លើស​ទម្ងន់​ផង​ដែរ​។

៣. ជំងឺមហារីក​ថ្លើម ៖ ជំងឺមហារីក​ថ្លើម​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជា​ច្រើន ហើយ​អ្នក​មិន​គួរ​ធ្វេស​ប្រហែស​​មើល​រំលង​ឡើយ​។ យោង​តាម​អ្នកជំនាញ​ខាង​សុខភាព​បានអោយ​ដឹង​ថា កត្តា​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ថ្លើម មាន​ដូច​ជា ការ​ឆ្លង​មេរោគ​ថ្លើម​រយៈពេល​យូរ​, ភាពធាត់​ជ្រុល​, ជំងឺ​ទឹក​នោមផ្អែម​ប្រភេទ​ទី ២ និង​ការ​ទទួលទាន​គ្រឿង​ស្រវឹង​លើស​កម្រិត​។

៤. បញ្ហា​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​នឹង​ខ្លួនឯង (Autoimmune Issues) ៖ ពេល​ខ្លះ​បញ្ហា​ថ្លើម​ខូច​ក៏​អាច​បណ្ដាល​មក​ពី​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​ម្នាក់​ៗ​ផង​ដែរ​។ ជា​ឧ​ទា​ហរ​ណ៍​ងាយ​ៗ​នៃ​បញ្ហា​ថ្លើម​ខូច​ដែល​បណ្ដាល​មក​ពី​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ហៅ​ថា ជំងឺ​រលាក​ថ្លើម​ដោយ​ប្រព័ន្ធ​ភាពស៊ាំ (Autoimmune hepatitis) ។

៥. ហ្សែ​ន ឬ​តំណពូជ ៖ ហ្សែ​ន​មួយ​ចំនួន​អាច​ត្រូវ​បាន​ចម្លង​ពី​ឪពុក ឬ​ម្ដាយ​ទៅ​កាន់​កូន​ៗ​ដែល​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ណាមួយ​ដែល​អាច​នឹង​កើត​មាន​ឡើង​នៅ​ថ្ងៃ​ខាង​មុខ​មិនយូរ​មិនឆាប់​ឡើយ​។ ហើយ​ជួនកាល​បញ្ហា​ថ្លើម​ខូច​ក៏​អាច​បណ្ដាល​មក​ពី​កត្តា​ហ្សែ​ន​ដែរ​៕ (ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ