ទើបតែ​រៀប​ការ បែរ​ជួប​គ្រោះ​អកុសល ស្លាប់​ប្រពន្ធ


ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ទើបរៀបការ​បាន​៤ទៅ​៥ខែ​ត្រូវ​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ស៊ីម៉ង់ត៍​របស់​ថៃ​កិន​បែកក្បាល​ស្លាប់​យ៉ាង​អា​ណោ​ច​អាធ័ម​​លើ​ដងផ្លូវ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មុខ​កាស៊ីណូ​ក្រែ​ន​ដាយ​ម៉ិ​ន​ស៊ី​ធី ខណៈ​កំពុង​ជិៈ​ម៉ូតូ​ជាមួយ​ប្តី​ហើយ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ដៃចង្កូត​ម៉ូតូ​ជន​រង​គ្រោះ​ប៉ះ​ជាមួយរ​ទេះ​ ខ្លះ​សង្ស័យ​ថា​ដៃចង្កូត​ម៉ូតូ​ជន​រង​គ្រោះ​ប៉ះ​ជាមួយ​ដៃចង្កូត​ម៉ូតូ​អ្នក​ផ្សេង​ពេល​ផ្លូវ​កំពុង​ចង្អៀត​។ ហេតុ
ការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៦ មេ​សា ២០១៩ ។

ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឆាយ គឹ​ម​ណេ​ង អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ដើម​ស្រល់​ទឹកដី​កាស៊ីណូ ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត (​មក​លេង​បង​បង្កើត និង​បងថ្លៃ​) និង​មាន​ទីលំនៅ​ភូមិ​២ សង្កាត់​កំ​ពេញ ខណ្ឌ​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Spacy ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ដែល​បើកបរ​ដោយ​បុរស​ជា​ប្តី​ឈ្មោះ​ស រាត្រី អាយុ​២៨​ឆ្នាំ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុច​កើតហេតុ មិនដឹង​ថា​បណ្តាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធ​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ដៃចង្កូត​ម៉ូតូ​ជន​រង​គ្រោះ​ប៉ះ​នឹង​អ្វីមួយ បណ្តាល​ឲ្យ​រថយន្ត​ថៃ​មួយ​គ្រឿង​ម៉ាក​អុីស៊ុ​យ​ហ្សុ៊យ​ចង្កូត​ស្តាំ សណ្តោង​រ៉ឺ​ម៉ក​ដឹក​ស៊ីម៉ង់​ត៍ ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​ត្រូវ​កង់​ក្រោយរថយន្ត​​ផ្នែក​ខាងឆ្វេង​កិន បណ្តាល​ឱ្យ​ស្ត្រីជា​ប្រពន្ធ​​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​បុរស​ជា​ប្តី​រួច​ផុត​ជីវិត​។

សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ជា​ជនជាតិ​ថៃ​បាន​គេចខ្លួន​បាត់​ហើយ​ពេល​នេះ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​កំពុងធ្វើការ​វាស់វែង និង​សាកសួរ​រក​មូលហេតុ ហើយ​រថយន្ត​សណ្តោង​ដឹក​ស៊ីម៉ង់ត៍​របស់​ថៃ និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ដើម្បី​បន្ត​និ​តិ​វិធី​។

តាម​ប្រភព​ព័ត៌មាន​ចុង​ក្រោយ​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ជួល​រថយន្ត​ដឹក​ទៅ​កាន់​លំនៅ​ដ្ឋា​ន​ឯ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ​។

មុន​ចាក​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត ប្តី​របស់​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​សាច់ញាតិ​ឱ្យ​ដឹង​ថា មុន​កើតហេតុ គឺ​ដៃចង្កូត​ម៉ូតូ​របស់​គាត់​បាន​ប៉ះ​នឹង​ដៃ​រទេះ​ដែល​គេ​អូស​កាត់​កន្លែង​កើតហេតុ ទើប​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​កើតឡើង​ ។​ តាម​ប្រភព​ពី​សាច់ញាតិ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​និង​ប្តី​ទើបតែ​រៀប​ការ​បាន​៤​ទៅ​៥​ខែ​តែ​ប៉ុណ្ណោះ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ