ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​តាក់ស៊ី ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់​កុំ​ឡើងថ្លៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស​ម្តេ​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​តាក់ស៊ី ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ កុំ​ឡើងថ្លៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ កាន់តែ​ខិត​ជិត​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ ស​ម្តេ​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​តាក់ស៊ី ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ កុំ​ឡើងថ្លៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ កាន់តែ​ខិត​ជិត​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​០៧ ខែមេសា យ៉ាង​ដូច្នេះ ថា នៅ​សល់​តែ​៧​ថ្ងៃ​ទៀត ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នឹង​មក​ដល់ ។

យើង​សង្កេត​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​ដោយ​ទឹកមុខ​រីករាយ​ឆ្ពោះទៅ​កាន់​ស្រុក​កំណើត​ជា​បណ្តើរ​ៗ​ហើយ ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ​ត្រៀម​ចូល​ឆ្នាំ​ថ្មី ។ សម្តេច​បញ្ជាក់​ថា «​ដើម្បី​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ទេសចរណ​ណ៍ ជា​ពិសេស នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ សូម​ម្ចាស់​រថយន្ត​តាក់ស៊ី​កុំ​តម្លើង​ថ្លៃ​ជិះ​រថយន្ត និង​ម្ចាស់ សណ្ឋាគារ ផ្ទះសំណាក់ សូមកុំ​តម្លើង​ថ្លៃ​ស្នាក់​នៅ ដើម្បី​បងប្អូន​មានឱកាស​បាន​ធ្វើ​ដំណើរ​ងាយស្រួល និង​សន្សំ​បាន​ថវិកា​ខ្លះ​ៗ​សម្រាប់​ចាយវាយ និង​ធ្វើបុណ្យ​នៅ​ក្នុង​ឱកាស​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ហើយ​យើង​ក៏​បាន​សប្បាយ​រីករាយ​ទាំងអស់​គ្នា ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១២ -១៨ មេ​សា សាលាក្រុង​ភ្នំពេញ​នឹង​រៀបចំ​ឡានក្រុង​១២០ គ្រឿង​ផ្តល់​សេវា​ដឹក​ជញ្ជូន​បងប្អូន និង​កូនក្មួយ​ដោយ​មិន គិតថ្លៃ​ជិះ​ឡើយ ។ សូម​ទាក់ទង​លេខ 081-817-474, 078-817-474, 098-555-581 ដើម្បី​ដឹង ពី​ព័ត៌មាន​សេវា​រថយន្តក្រុង – ជិះ Free ។ ដើម្បី​មាន​កក់​កៅ្ត​ក្នុង​ឱ​ការ​បុណ្យប្រពៃណី​ជាតិខ្មែរ​សម្តេច​តេ​ជោ​ក៏​បាន​ស្នើ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​រៀបចំ​ពង្រឹង​សណ្តាបធ្នាប់​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ល្អ​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ខាង​មុខ​នេះ ។ សម្តេច​ក៏​បាន​អំពាវនាវ សូម​បើកបរ​ដោយ​ប្រុង​ប្រយ័ត្ន និង​យោគយល់​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​គោរព​ច្បាប់ ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ