ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បញ្ជា​ឲ្យ​ដោះស្រាយ​ជា​បន្ទាន់​ផល​ប៉ះពាល់​គម្រោង​ខ្សែ​បញ្ជូន​២៣០​គីឡូវ៉ុល និង​៥០០​គីឡូវ៉ុល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ស្តី​ពី​វិធានការ​ដោះ ស្រាយ​បន្ទាន់ ចំពោះ​ផល​ប៉ះពាល់​គម្រោង​ខ្សែ​ប​ញ្ចូ​ន​២៣០​គីឡូវ៉ុល និង​៥០០​គីឡូវ៉ុល​ពី​ភ្នំពេញ​-​ព្រះ​សីហ​នុ​ជា​បន្ទាន់ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ស្តី​ពី​វិធានការ​ដោះ ស្រាយ​បន្ទាន់ ចំពោះ​ផល​ប៉ះពាល់​គម្រោង​ខ្សែ​ប​ញ្ចូ​ន​២៣០​គីឡូវ៉ុល និង​៥០០​គីឡូវ៉ុល​ពី​ភ្នំពេញ​-​ព្រះ​សីហ​នុ​ជា​បន្ទាន់ ។ យោង​តាម​លិខិត​របស់​រាជរដ្ឋាភិបាល​ចេញផ្សាយ នៅ​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៩ ស្តី​ពី​វិធានការ​ដោះស្រាយ​បន្ទាន់ ចំពោះ​ផល​ប៉ះពាល់​គម្រោង​ខាងលើ បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​សង្កេត​ឃើញ​ថា មាន​ផល​ប៉ះពាល់​ដល់​គម្រោង​ខ្សែ​បញ្ជូន​២៣០​គីឡូវ៉ុល និង​៥០០​គីឡូវ៉ុល ដែល​ជា​ខ្សែ​បញ្ជូន​អាទិភាព​ដែល​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ដើម្បី​ប​ញ្ជូ​ល​ថាមពល​ពី​ប្រភព​ភាគ​ខាងត្បូង​មក​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​បណ្តាញ​ជាតិ​ទាំងមូល ។

ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បញ្ចប់​ឲ្យ​បាន​មុន​ចុង​ខែមករា ឆ្នាំ​២០២០ ខាង​មុខ​នេះ ។ ក្នុង​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ដោយ​ខ្សែ​បញ្ជូន​នេះ មាន​បង្គោល​សរុប​៤២១​បង្គោល ហើយ​បាន​ដោះស្រាយ​រួចរាល់​ចំនួន​៣៤៩ បង្គោល​នៅ​សល់​៧១​បង្គោល ដែល​មាន​ចំនួន​ធំ​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ដី​របស់​បណ្តា​ក្រុមហ៊ុន​ធំ​ៗ នឹង​អ្នកមាន​តួនាទី​ក្នុង​រាជរដ្ឋាភិបាល​មួយ​ចំនួន ស្ថិត​នៅ​ក្នុងភូមិ សាស្ត្រ​នៃ​រាជធានី​ភ្នំពេញ -​ខេត្ត​ចំនួន​៤​រួម​មាន រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះ​សី ហ​នុ ។

លិខិត​បាន​លើក​ឡើង​ទៀត​ថា ដើម្បី​ធានា​ឲ្យ​ការ​សាងសង់​គម្រោង​ខ្សែ​បញ្ជូន​២៣០​គីឡូវ៉ុល និង​៥០០​គីឡូវ៉ុល បញ្ចប់​ការ​សាងសង់ និង​ដាក់​ឲ្យ​ដំណើរការ​តាម​ផែនការ​រាជរដ្ឋាភិបាល​សូម​ដាក់​ចេញ​នូវ​បញ្ជា​ដល់​ក្រសួង -​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​រាជធានី​-​ខេត្ត​ទាំង​៤​ដូច​ជា ១- អភិបាល​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្ត​កំពង់​ស្អឺ ខេ​ត្ព​ព្រះ​សីហ​នុ ត្រូវធ្វើ​ជា​ប្រធាន​ដឹកនាំ​កា​ងារ​ដោះស្រាយ​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​តែ​ម្តង ។ ២- ក្រុមការងារ​ពិសេស​ថ្មី​ខាងលើ​នេះ ត្រូវ​បញ្ច​ក់​ការ​ដោះស្រាយ​ផល​ប៉ះពាល់ និង​ប្រគល់​ដី​មក​ឲ្យ​ក្រុមហ៊ុន​សាងសង់​ខ្សែ​ប​ញ្ចូ​ន​២៣០​គីឡូវ៉ុល និង​៥០០​គីឡូវ៉ុល ភ្នំពេញ ព្រះ​សីហ​នុ ក្នុង​រយៈពេល​ប្រាំ​ខែ ចាប់ពី​ពេល​នេះ​ទៅ ។

៣-​ក្នុង​ករណី​ចាំបាច់​អភិបាល​រាជធានី -​ខេត្ត​ត្រូវ​ប្រើ​វិធានការ​រដ្ឋបាល​ស្រប​តាម​ច្បាប់​ស្តី​ពី​អស្សាមិក​រណ៍​ជា​ធរមាន ក្នុង​ករណី​សំណង​សម​ស្រប​មិន​ត្រូវ​បាន​ទទួលយក​ដោយ​ម្ចាស់​ដី ដើម្បី​ធានា​ថា គម្រោង​ដែល​ជា​ប្រយោជន៍​ជាតិ​នេះ​ពុំ​ត្រូវ​បាន​អូស​ន្លា​យ​ជា​បន្ត ។ ៤- អភិបាល​រាជធានី – ខេត្ត​ទាំង​៤​ខាងលើ​ត្រូវធ្វើ​របាយការណ៍​រៀប​រាល់​ខែ អំពី​វឌ្ឍនភាព​នៃ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ខាងលើ​មក​រាជរដ្ឋាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ