ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីជាប្រពន្ធជាអ្នកស៊ីញ៉ូដើម្បីឱ្យប្តីរីយ៉ែរថយន្តដែលមានដឹកទំនិញថយក្រោយ លុះពេលឃើញរថយន្តដឹកទំនិញនោះផ្អៀង ក៏រត់ទៅប្រាប់ប្តីដែរ តែប្តីស្តាប់មិនឮ ស្រាប់តែជាន់ហ្គែរបន្ថែមល្បឿន បណ្តាលឱ្យរថយន្តដឹកទំនិញនោះក្រឡាប់សង្កត់ពីលើប្រពន្ធស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ក្រោយកើតហេតុ ត្រូវបានគេហៅត្រាក់ទ័រមកឈូសរថយន្តដឹកទំនិញនោះដើម្បីទាញយកសពជនរងគ្រោះចេញមកក្រៅ ។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺថ្ងៃទី៧ មេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ៥៧ A ស្ថិតនៅខាងលិចភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយ
ចេក ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ សន ស្រីមុំ ភេទស្រី អាយុ៣៨ឆ្នាំ ត្រូវជាប្រពន្ធ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែក ប្តីឈ្មោះ យ៉េន សារ៉ាត អាយុ៤៤ឆ្នាំ ។ ប្តីប្រពន្ធទាំង២នាក់រស់នៅភូមិបាក់ខែង សង្កាត់ព្រែកលាប ក្រុងកំពង់ចាម ខេត្តកំពងចាម ។ ព័ត៌មាននឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

ចែករំលែកព័តមាននេះ