រវល់តែផឹកស៊ីក្នុងបន្ទប់សប្បាយ ស្រាប់តែចេញមកវិញមានទុក្ខយំលែងចេញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ដោយសារ តែមានជនសង្ស័យចូលមកលួចម៉ូតូរបស់គាត់ ខណៈដែលទុកមុខបន្ទប់ ហើយជាប់រវល់ផឹកស៊ីភ្លេចខ្លួន ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២៣និង១០នាទីយប់ ថ្ងៃទី០៦ មេសា ២០១៩ ស្ថិតនៅមុខបន្ទប់ជួលភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌាពោធិ៍សែនជ័យ ។

ម៉ូតូដែរជនសង្ស័យធ្វើសកម្មភាពនេះ ម៉ាក់ហុងដាឌ្រីម ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាក់លេខភ្នំពេញ 1FL-7586 ដែលមានម្ចាស់ឈ្មោះ ឯម សំអាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលភូមិទួលពង្រសង្កាត់ចោមចៅ១ ខណ្ឌាពោធិ៍សែនជ័យ ។

តាមប្រភពពីម្ចាស់ម៉ូតូបានអោយដឹងថា មុនកើតហេតុគាត់បានទុកម៉ូតូរបស់គាត់នៅមុខបន្ទប់ជួល ហើយបានជួបជុំមិត្តភក្តិផឹកស៊ីក្នុងបន្ទប់ ដោយចំហរទ្វាបន្ទប់ធម្មតា ហើយក៏មិនដឹងថាចោរចូលលួចតាំងពីពេលណាទេ លុះដល់ម៉ោងខាងលើពេលចេញមកក្រៅបន្ទប់ ស្រាប់តែបាត់មិនឃើញម៉ូតូគាត់ក៏បានស្រែកឆោឡោឡើងតែម្តង រួចក៏បានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវ ៕


ចែករំលែកព័តមាននេះ