ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​បុរស​ម្នាក់​បាត់​ជីវិត​ទាំង​ព្រឹក​ក្បែរ​ខ្លោងទ្វារវត្ត​ដំបូក​ខ្ពស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ស៊ិ​ន​ទ្រី​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង នៅ​ចំណុច​ក្បែរ​ខ្លោងទ្វារវត្ត​ដំបូក​ខ្ពស់ តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្នុង​សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៦ ខែមេសា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ស៊ិ​ន​ទ្រី​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង នៅ​ចំណុច​ក្បែរ​ខ្លោងទ្វារវត្ត​ដំបូក​ខ្ពស់ តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្នុង​សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៩ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ​ឈ្មោះ​តង សុភា​រម្យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ ផ្ទះ​លេខ​២៨០​បេ ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ស៊ិ​ន​ទ្រី​ឈ្មោះ ជន ឈុ​ន​នី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្រុក​កំណើត​នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម ត្រូវ​បាន​ឃាត់ខ្លួន ។

យោង​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ខាងលើ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CY-១៩៧៤ ធ្វើ​ដំណើរ​តែ​ម្នាក់ឯង តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​គួរសម ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បើក​ម៉ូតូ​វ៉ា​រថយន្ត​មួយ​គ្រឿង​ដែល​នៅ​ពីមុខ​ខ្លួន ជា​ហេតុ​ធ្វើ​វ៉ា​ក់​អើ​គ្នា​ជាមួយ​រថយន្ត​ស៊ិ​ន​ទ្រី​មួយ​គ្រឿង​ដែល​កំពុង​បើកបរ​តាម​បណ្តោយ​ផ្លូវ​ខាងលើ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​អោយ​រេ​ចង្កូត​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​ដួល​បោក​ខ្លួន​ផ្ទប់​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​តែ​ម្តង ។ បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន

ក្រោយ​កើតហេតុ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​ជំនាញ​ចុះ​អន្តរាគមន៍​វាស់វែង នាំ​យក​អ្នកបើកបរ​រថយន្ត​ស៊ិ​ន​ទ្រី រួម​ទាំង​រថយន្ត និង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង​ចាំ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ។ ដោយឡែក​សព​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។
សូម​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ ក៏​បង្ក​អោយ​មានការ​កកស្ទះ​ចរាចរណ៍​នៅ​ចំណុច​ខាងលើ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ