ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​អំពាវនាវ​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បើកបរ​ពេល​រដូវ​ចូល​ឆ្នាំ​ខ្មែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បើកបរ​នៅ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ។ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បើកបរ​នៅ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ។ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ជាទី​ស្រឡាញ់ ។

សម្តេច​បាន​បញ្ជាក់​ថា​« នៅ​៨​ថ្ងៃ​ទៀត ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​យើង​នឹង​មក​ដល់ ។ ស្រុក​ទេស​មាន​សុខ​សន្តិភាព បងប្អូន​ជនរួមជាតិ​ក៏​មានឱកាស​បាន​សប្បាយ​រីករាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ទី​ជិត​ឆ្ងាយ​ទាំង​ក្នុង និង​ក្រៅប្រទេស​ដោយ​សេរី​» ។ ជាមួយ​សម្តេច​តេ​ជោ​បាន​សរសេរ​ឆ្នាំ​នេះ​នៅ​តាម​បណ្តា​ខេត្ត​នានា​ក៏​មាន​រៀបចំ​កម្មវិធី​សង្ក្រាន្ត​អបអរសាទរ​ឆ្នាំ​ថ្មី ដើម្បី​ផ្តល់​នូវ​ការ​កម្សាន្ត​រីករាយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ផង​ដែរ ។ ហើយ​ជា​ពិសេស​ទៀត​នោះ គឺ​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​កម្មករ​កម្ម​ការ​នី​អាច​ជិះឡាន​ក្រុង​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត ឬ​ពី​ខេត្ត​មក​ភ្នំពេញ​វិញ​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៨ ដោយ​មិន​បង់ប្រាក់​ទៀត​ផង ។

សាលាក្រុង​រាជធានី​បាន​ត្រៀម​ឡាន​១២០​គ្រឿង​រួច​ស្រេច​ហើយ ។ ដើម្បី​សុវត្ថិ​ក្នុង​ការ​ធ្វើ​ដំណើរ​សម្តេច​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា​«​សូម​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​កូនក្មួយ​យុវជន បើកបរ​គោរព​ច្បាប់​ចរាចរណ៍ កុំ​បើក​វ៉ា​ប្រជែង​យក​លឿន​តែ​ម្នាក់ឯង ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ផង និង​អ្នក​ដទៃ​ផង​ដែល​ធ្វើ​អោយ​យើង​សោកស្តាយ​អស់​មួយ​ជីវិត ជា​ពិសេស​នៅ​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​» ។ សម្តេច​បន្ថែម​ថា សុំ​ជូនពរ​បងប្អូន និង​កូនក្មួយ​ធ្វើ​ដំណើរ​មាន​សុខ​សុវត្ថិភាព​គ្រប់​ទីកន្លែង និង​បាន​សប្បាយ​រីករាយ​ក្នុង​ថ្ងៃ​សម្រាក​ចុង​ស​ប្តា​ហ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ