ពិធីរំលឹកគុណគ្រូរបស់អតីតសិស្សវិទ្យាល័យកោះសូទិនឆ្នាំ1986-1990
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ដើម្បីជាការរំលឹកនិងដឹងគុណដល់លោកគ្រូ-អ្នកគ្រូ ដែលបានជួយបង្ហាត់បង្រៀនកាល
ពីពេលកន្លងមកនោះ អតីតសិស្សទាំងអស់នៃវិទ្យាល័យកោះសូទិនក៏បានរៀបចំកម្មវិធីជួបជុំនិងសំណេះសំណាលគ្នា ដើម្បីរំលឹកពីអនុស្សាវរីយរវាងសិស្ស និងគ្រូ ។ ក្នុងនោះ មានការពិសាអាហារជុំគ្នា និងមាន
កម្មវិធីរាំកម្សាន្តសប្បាយផងដែរ ហើយជាពិសេសនោះ គឺមានការចែកនូវអំណោយខ្លះៗទៅដល់អតីតលោកគ្រូ-អ្នកគ្រូដែលបានចូលនិវត្តន៍ទៀតផង ។

ពិធីនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៦ មេសា ស្ថិតនៅក្នុងវិទ្យាល័យកោះសូទិន ដោយមានការចូលរួមពីអតីតសិស្សមធ្យមសិក្សាកម្រិត១នៃវិទ្យាល័យកោះសូទិន ឆ្នាំ១៩៨៦ និងឆ្នាំ១៩៩០ រួមទាំងអតីតលោកគ្រូ-អ្នកគ្រូផងដែរ ។

ក្នុងកម្មវិធីនេះដែរ ក៏មានវត្តមានលោកសោម សេរី ជាអតីតនាយកសាលា ក៏បានឡើងថ្លែងពីអារម្មណ៍
រីករាយយ៉ាងក្រៃលែងដែលបានមកជួបជុំគ្នានេះ ហើយលោកក៏បានអរគុណ ចំពោះការរៀបចំនូវកម្មវិធីនេះឡើង ដើម្បីបង្ហាញពីសេចក្តីនឹករលឹកគ្នាទៅវិញទៅមក ដោយសារតែម្នាក់ៗមិនសូវមានពេលនោះទេ ព្រោះតែជាប់រវល់បំពេញការងាររៀងៗខ្លួនមកនោះ ។












ចែករំលែកព័តមាននេះ