ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​នេះ​អាច​ចាត់​ទុក​ថា​ ជា​សំណាងល្អ​​លោក​ចោរ​ដែរ​ឬទេ​?

5 ឆ្នាំ មុន

តាម​ប្រភព​ពី Shanghaiist បានឱ្យ​​ដឹង​ថា បុរស​ម្នាក់​ដែល​ជា​ចោរ​​បាន​លោត​ចុះ​ពីលើ​ជាន់​ទី​​២៣នៃ​អគារ​​ដោយ​តោង​ខ្សែ ព្រោះតែ​ចង់​គេច​ពី​ការ​ចាប់ខ្លួន​របស់​ប៉ូលិស​ ។ កាលពី​ថ្ងៃ​ទី​២៤ មីនា បុរស​ម្នាក់​បាន​កាន់​កាំបិត​ទៅ​ហាង​មួយ​នៅ​ក្នុង​ទីក្រុង Hunan…

តាម​ប្រភព​ពី Shanghaiist បានឱ្យ​​ដឹង​ថា បុរស​ម្នាក់​ដែល​ជា​ចោរ​​បាន​លោត​ចុះ​ពីលើ​ជាន់​ទី​​២៣នៃ​អគារ​​ដោយ​តោង​ខ្សែ ព្រោះតែ​ចង់​គេច​ពី​ការ​ចាប់ខ្លួន​របស់​ប៉ូលិស​ ។ កាលពី​ថ្ងៃ​ទី​២៤ មីនា បុរស​ម្នាក់​បាន​កាន់​កាំបិត​ទៅ​ហាង​មួយ​នៅ​ក្នុង​ទីក្រុង Hunan នៅ​ប្រទេស​ចិន ដើម្បី​ធ្វើការ​ប្លន់​យក​ប្រាក់​ពី​ម្ចាស់​ហាង​នោះ ដោយ​បាន​ទឹកប្រាក់​១៥០០​ដុល្លារ ​។ ក្រោយ​ពី​ធ្វើការ​ស៊ើបអង្កេតប៉ូលិស​បានដឹង​ថា​ បុរស​ជា​ចោរ​នោះ​​បាន​ឡើង​ទៅ​លើ​អាគារ​ស្នាក់​នៅ​មួយ​ដែល​នៅ​ជិត​នោះ​ ។

ការ​ប្លន់​នោះ​ គឺជា​ការ​ប្លន់​បាន​សម្រេច តែ​វា​ជា​អកុសល​សម្រាប់​ចោរ ដោយសារ​តែ​ភ្លេច​ថា​ខ្លួនឯង​កំពុង​តែ​នៅ​លើ​ជាន់ ដែល​មាន​កម្ពស់​ដល់​ទៅ​៦០​ម៉ែត្រ​ ។ ក្រោយ​ដឹង​ថា​ ប៉ូ​លិស​នៅ​ចំ​មាត់ទ្វារ បុរស​ម្នាក់​នោះ​ក៏​បង្ខំ​ចិត្ត​មក​តាម​មាត់​បង្អួច ដោយ​តោង​ខ្សែ​ពីលើ​ជាន់​ទី​២៣ ចុះ​មក​ក្រោម​ ។ ដូច​អ្វី​ដែល​គេ​បានឃើញ​តាម​រយៈ​វី​ដេ​អូ បុរស​ម្នាក់​នោះ​មានការ​ខ្លាចរអា​យ៉ាង​ខ្លាំង នៅ​ពេល​មើលចុះ​ក្រោម​។

ដោយសារ​តែ​ឃើញ​ដូចនេះ ប៉ូ​លិសក៏​បាន​ទាញ​យក​បុរស​នោះ​វិញ តាម​រយៈ​ខ្សែ​ដែល​គេ​បាន​ទម្លាក់​ចុះ​។ ពេល​​មក​ដល់​លើ​វិញ​ ហើយដោយ​សុវត្ថិភាព​លោក​ចោរ​ក៏​បាន​យំ​មុន​ពេល​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​និង​នាំ​យក​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ ។

អត្ថបទសរសេរ ដោយ