ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនជួយក្នុងការកែលម្អបច្ចេកទេសផលិតកូនត្រីពូជនិងក្ដាមសមុទ្រ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រទេស​ជប៉ុន​តាម​រយៈ​អង្គការ​JICA ក្នុង​គម្រោង​ODA​លើ​គម្រោង​កែ​លម្អ​បច្ចេកទេស​ផលិត​កូន​ត្រី​ពូជ និង​ក្តាម​សមុទ្រ បាន​បង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​និង​ស្រាវជ្រាវ​មួយ​ដែល​មាន​ទីតាំង​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ សមត្ថភាព​របស់​មជ្ឈមណ្ឌល​នេះ សម្រាប់​អភិវឌ្ឍ​និង​ស្រាវជ្រាវ​វារីវប្បកម្ម​សមុទ្រ ក្នុង​ការ​អភិវឌ្ឍ​បច្ចេកទេស​ផលិតកម្ម​កូន​ពូជ​ត្រី​សមុទ្រ​កម្ពុជា…

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រទេស​ជប៉ុន​តាម​រយៈ​អង្គការ​JICA ក្នុង​គម្រោង​ODA​លើ​គម្រោង​កែ​លម្អ​បច្ចេកទេស​ផលិត​កូន​ត្រី​ពូជ និង​ក្តាម​សមុទ្រ បាន​បង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​និង​ស្រាវជ្រាវ​មួយ​ដែល​មាន​ទីតាំង​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ សមត្ថភាព​របស់​មជ្ឈមណ្ឌល​នេះ សម្រាប់​អភិវឌ្ឍ​និង​ស្រាវជ្រាវ​វារីវប្បកម្ម​សមុទ្រ ក្នុង​ការ​អភិវឌ្ឍ​បច្ចេកទេស​ផលិតកម្ម​កូន​ពូជ​ត្រី​សមុទ្រ​កម្ពុជា ។

កាលពី​ស​ប្តា​ហ៍​មុន​នេះ យោង​តាម​អង្គការ​JICA​បាន​អះអាង​ថា គោលដៅ​ទូទៅ​របស់​ម​ជ្ឈ មណ្ឌល​នេះ ផលិតកម្ម​ក្នុងស្រុក​និង​ការ​ផ្គត់ផ្គង់​កូន​ត្រី​ដែល​មានគុណ​ភាព​នៃ​ប្រភេទ​កូន​ពូជ​គោលដៅ​ត្រូវ​បាន​បង្កើន និង​សកម្មភាព​វារីវប្បកម្ម​សមុទ្រត្រូវ​បាន​ផ្សព្វ​ផ្សាយ និង​លើកទឹកចិត្ត​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ឆ្នេរសមុទ្រ ។

អង្គការ​JICA បាន​បង្ហាញ​ពី​លទ្ធផល​រំពឹង​ទុក​ថា ប្រត្តិបត្តិការ​និង​សមត្ថភាព​គ្រប់គ្រង​សម្រាប់​ផលិតកម្ម​កូន​ពូជ​ត្រី​សមុទ្រ ត្រូវ​បាន​ពង្រឹង ។ បច្ចេកទេស​ផលិត​កូន​ពូជ ដូច​ជា​ការ​គ្រប់គ្រង​មេ​ពូជ ផលិតកម្ម​ចំណី​រស់ ការ​ថែបំប៉ន​កូន​ត្រី​ម្សៅ និង​ផ្សាំ​កូន​ត្រី​នៃ​ប្រភេទ​ដែល​ជា​គោលដៅ​ត្រូវ​បាន​អភិវឌ្ឍ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​តាម​រយៈ​ការ​ពិសោធន៍​ក្នុង​កំឡុង​ពេល​ផលិតកម្ម ។ ក្នុង​នោះ​ប្រព័ន្ធ​ធ្វើ​រោគវិនិច្ឆ័យ និង​ប្រព័ន្ធ​ទប់ស្កាត់​ជំងឺ​ត្រី សម្រាប់​ប្រភេទ​ត្រី​គោលដៅ​ត្រូវ​បាន​បង្កើត ។

លោក ម៉​ម សុខ​ដា​រ៉ា អ្នកគ្រប់គ្រង​ម​ជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​វារីវប្បកម្ម​ផលិត​កូន​ពូជ​ត្រី​ថ្លែង​ថា ដោយសារ​តម្រូវការ​ទីផ្សារ​នៃ​ប្រភេទ​ត្រី​សមុទ្រ​សម្រាប់​ធ្វើ​វារី​វប្បកម្ម​ដូច​ជា​ប្រភេទ​ត្រី​ឆ្ពង់ ត្រី​តុកកែ និង​ប្រភេទ​ត្រី​ផ្សេង​ៗ​ទៀត កំពុង​មានការ​កើន​ឡើងជា​លំដាប់ ។ ដោយសារ​ការ​អភិវឌ្ឍ​បច្ចេកទេស​វារីវប្បកម្ម​មិន​គ្រប់គ្រាន់ ទើប​កសិករ​ចិញ្ចឹម​ត្រី​សមុទ្រ បាន​ប្រើប្រាស់​កូន​ពូជ​ត្រី​ដែល​ចាប់ពី​ធម្មជាតិ និង​នាំ​ចូល​ពី​ប្រទេស​ជិតខាង​សម្រាប់​ការ​ធ្វើ​វារីវប្បកម្ម ។

លោក​បន្ត​ថា ស្ថិត​នៅ​ក្រោម​ស្ថានភាព​បែបនេះ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​និង​ស្រាវជ្រាវ​វា​រី​វប្បកម្ម​សមុទ្រ ត្រូវ​បាន​សាងសង់​ក្រោម​គម្រោង​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​នៅ​ក្នុង​ខែមីនា ឆ្នាំ​២០១១ ។ បន្ទាប់​ពី​បញ្ចប់​គម្រោង​កិច្ច​សហប្រតិបត្តិការ​ប​ច្ចេស​រយៈពេល​២​ឆ្នាំ​(២០១២-២០១៤) រាជរដ្ឋាភិបាល​កម្ពុជាបាន​ដាក់​សំណើ​សម្រាប់​គម្រោង​កិច្ច​សហ​ប្រ​តិប​ត្តិ​ការ​៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៦​ដល់​JICA សម្រាប់​ស្ថិរភាព​ក្នុង​ការ​ផលិត​កូន​ពូជ​ត្រី​សមុទ្រ ដោយ​សុខុមាលភាព និង​ការ​ធ្វើ​ពិពិធ​កម្ម​ប្រភេទកូន​ពូជ​ត្រី​សមុទ្រ​ផ្សេង​ៗ​ទៀត សម្រាប់​ធ្វើ​វា​រី​វប្បកម្ម ៕