ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា និង​ចិន ជួប​ពិភាក្សា​ទ្វេភាគី ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ

3 ម៉ោង មុន

ប៉េ​កាំ​ង ៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៥…

ប៉េ​កាំ​ង ៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៥ បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម​នាយ​ឧត្តមនាវី តុង ជី​ន (Dong Jun) រដ្ឋមន្ត្រី​ការពារ​ជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ រវាង​ប្រទេស​ទាំង​ពីរ ។

បើ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ទៀ សីហា បាន​ឲ្យ​ដឹង​ថា ៖ កម្ពុជា​សូម​ថ្លែងអំណរគុណ​មិត្ត​ចិន ចំពោះ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​សម្របសម្រួល​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ​។ ភាគី​មិត្ត​ចិន មាន​ឆន្ទៈ​ចង់ឱ្យ​ប្រទេស​ទាំង​ពីរ អនុ​វត្តបទ​ឈប់​បាញ់ មានការ​សន្ទនា​គ្នា​ទ្វេភាគី ដើម្បី​បង្កើន នូវ​ជំនឿ​ទុកចិត្ត​គ្នា និង​មាន​សន្តិភាព​ឡើង​វិញ​។ ចិន គឺជា​មិត្ត​គួរ​ឱ្យ​ទុកចិត្ត​បំផុត​របស់​កម្ពុជា និង​ជា​បងប្អូន​ល្អ ដែល​ចែករំលែក​សុខទុក្ខ​ជាមួយ​គ្នា​។ កម្ពុជា​មាន​ឆន្ទៈ​រួម​គ្នា​ជាមួយ​ប្រទេស​ចិន ស្រប​តាម​ទិស​ដៅ​យុទ្ធសាស្ត្រ​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​លើ​គ្រប់​វិស័យ រួម​ទាំង​ការ​បណ្តុះបណ្តាល​សិក្ខាកាម និង​សមយុទ្ធ​រួម​គ្នា ដើម្បី​រួមចំណែក​កសាង​សហគមន៍​វាសនា​រួម​គ្នា​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល ក្នុង​យុគសម័យ​ថ្មី ។

សូម​ជម្រាប​ថា ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ​អញ្ជើញចូលរួម​វេទិកា​ប៉េ​កាំ​ង​សៀង​សាន លើក​ទី​១២ នៅ​ទីក្រុង​ប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៧-១៩ ខែកញ្ញា ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ